- 2021-11-10 07:05:39
- ព័ត៌មាន
តាមពិត Tim Cook ជាអ្នកវិនិយោគលុយគ្រីបតូ ហើយ Apple ក៏នឹងប្រើរូបិយបណ្ណថ្មីនេះដូចគ្នា
- 2021-11-10 07:05:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តាមពិត Tim Cook ជាអ្នកវិនិយោគលុយគ្រីបតូ ហើយ Apple ក៏នឹងប្រើរូបិយបណ្ណថ្មីនេះដូចគ្នា
ចន្លោះមិនឃើញ
CEO Apple លោក Tim Cook បានប្រកាសជាសាធារណៈដំបូងថា ខ្លួនលោកផ្ទាល់កំពុងវិនិយោគលើលុយគ្រីបតូ និងចាប់អារម្មណ៍ពីវាមួយរយៈហើយ នេះបើយោងទៅតាមការអត្ថាធិប្បាយរបស់លោក នៅក្នុងកិច្ចប្រជុំកំពូល The New York Times "DealBook" កាលពីថ្ងៃទី៩ ខែកញ្ញា កន្លងទៅ។
យ៉ាងណា គេមិនបានដឹងទេថា តើនាយកប្រតិបត្តិវ័យ ៦១ឆ្នាំ រូបនេះ បានវិនិយោគទៅលើគ្រីបតូអ្វីខ្លះ និងមានទំហំទឹកប្រាក់ប៉ុន្មាននោះទេ។
លោកក៏បានផ្ដល់ដំបូន្មានដែរថា មិនឱ្យនរណាម្នាក់វិនិយោគលើវិស័យនេះឡើយ។
បន្ថែមពីរឿងវិនិយោគផ្ទាល់ខ្លួន Cook ក៏បានបន្ថែមថា Apple ក៏កំពុងសំឡឹងមើលពីវិស័យលុយឌីជីថលនេះផងដែរ ប៉ុន្ដែមិនឆាប់ៗនោះទេ គឺសំដៅទៅលើការទូទាត់ចំណាយផ្សេងៗ ឬ Apple Pay ដោយប្រើរូបិយបណ្ណប្រភេទថ្មីនេះ។
គួរបញ្ជាក់ថា កាលពី ខែឧសភា កន្លងទៅ Apple ទើបប្រកាសជ្រើសរើស ថ្នាក់ដឹកនាំផ្នែកអភិវឌ្ឍន៍អាជីវកម្ម ដែលមានបទពិសោធន៍ទូទាត់រូបិយបណ្ណឌីជីថល ក៏ដូចជារកដំណោះស្រាយដទៃទៀតក្នុងការទូទាត់ប្រាក់។ នេះបើយោងទៅតាមដំណឹងជ្រើសរើសបុគ្គលិក នៅគេហទំព័រផ្លូវការរបស់ Apple ផ្ទាល់៕