• 2021-11-10 03:21:37
  • ព័ត៌មាន

Nokia ត្រឡប់មកវិញឈរលេខ ៥ ក្នុងចំណោមកំពូលទូរសព្ទល្បីៗឆ្នាំ ២០២១

  • 2021-11-10 03:21:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅក្នុង តំបន់ប៉ែកអឺរ៉ុប Nokia សាងកេរ្ត៍ឈ្មោះឲ្យមហាជនចាប់អារម្មណ៍ម្ដងទៀត។ ឥឡូវនេះ Nokia កំពុងមានរាសី​ខ្ពស់​ត្រដែត​ឈរ​លេខ៥ ក្នុងចំណោម​ម៉ាកយីហោទូរសព្ទល្បីៗក្នុងពិភពលោក។

Nokia ចេក(8810)

របាយការណ៍ពីក្រុមអ្នកស្រាវជ្រាវទិន្នន័យ Strategy Analytics បានឲ្យដឹងថា ក្រុមហ៊ុន HMD (Nokia) ដែលជាក្រុមហ៊ុនផលិតនិងលក់ទូរសព្ទ Nokia នៅក្នុងអំឡុងបីត្រីមាសចុងក្រោយ(៩ខែ)ឆ្នាំ ២០២១ កើនឡើងដល់ទៅ ៣១% ជាមួយគ្នានោះ Nokia អាចលក់ចេញបាន ១,៥ លានគ្រឿង ស្មើនឹងកើន ៣% បន្ថែមទៀតអំឡុង៣ខែចុងឆ្នាំ។

ចំនួននេះគិតនៅក្នុងបណ្ដាប្រទេសប៉ែកអឺរ៉ុបទាំងអស់។ ទោះមិនទាន់កើនលើស៥០% នេះក៏ជាកំណើនគួរឲ្យកត់សម្គាល់ បន្ទាប់ពីក្រុមហ៊ុនបញ្ចេញទូរសព្ទថ្មីៗមកលើទីផ្សារជាបន្តបន្ទាប់ឥតដាច់។

ទូរសព្ទ Nokia បានបែងចែកទីផ្សារលក់ផលិតផលរបស់ខ្លួនជាបួនផ្នែកគឺ Feature phones ទូរសព្ទជំនាន់ចាស់មានគ្រាប់ចុចផ្លាស់ថ្មីទំនើបជាងមុនដូចជា៖ Nokia 6310, Nokia 3310 3G និង Nokia ចេកជាដើម ទីពីរគឺ Nokia smartphone ប្រភេទ touch screen ដូចជា៖ Nokia C10, C20, X10, X20 ជាដើម ទីបីគឺ Nokia Accessories កាសមានខ្សែ ឥតខ្សែ និងទីបួនគឺ ប្រភេទថេប្លែត។ ផលិតផលទាំងបួននេះ កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ជាពិសេសនោះគឺប្រភេទទូរសព្ទជំនាន់ចាស់មានគ្រាប់ចុចផ្លាស់ថ្មី៕

ទូរសព្ទជំនាន់ចាស់មានគ្រាប់ចុចផ្លាស់ថ្មីទំនើបជាងមុន
Nokia smartphone
Nokia Accessories
Nokia ថេប្លែត
តារាងបង្ហាញថា ម៉ាកយីហោបួនល្បីនៅអឺរ៉ុបគឺ Samsung, Xiaomi, Apple និង OPPO

ប្រភព៖ NokiaPowerUser ប្រែ​សម្រួល៖ រក្សា

មតិយោបល់