• 2021-11-08 09:07:58
  • ព័ត៌មាន

Asus ចេញលក់កំពូលស្មាតហ្វូនហ្គេម RAM 18GB នៅអឺរ៉ុប តែតម្លៃថ្លៃជាងនៅខ្មែរដាច់!

  • 2021-11-08 09:07:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Asus បានប្រកាសពីតម្លៃនៃស្មាតហ្វូនត្រកូល ROG Phone 5S របស់ខ្លួនជាផ្លូវការ សម្រាប់ទីផ្សារអឺរ៉ុប បន្ទាប់ពីបានដាក់បង្ហាញនៅតៃវ៉ាន់ កាលពីខែសីហាកន្លងមក។

ROG Phone 5S ត្រូវបានដាក់លក់លើទីផ្សារអឺរ៉ុប ក្នុងតម្លៃ ៩៩៩ផោន (ប្រហែល ១ ១៥៥ដុល្លារ) សម្រាប់ម៉ូដែល 12GB/512GB ខណៈម៉ូដែល 16GB/512GB មានតម្លៃ ១ ០៩៩ផោន (ប្រហែល ១ ៤៨០ដុល្លារ)។ ជាមួយគ្នានេះដែរ ចំពោះម៉ូដែល ROG Phone 5S Pro ប្រើ RAM 18GB និងទំហំផ្ទុក 512GB មានតម្លៃ ១ ២៩៩ផោន (ប្រហែល ១ ៧៥០ដុល្លារ)។

បើប្រៀបធៀបជាមួយនឹងទីផ្សារកម្ពុជា ហាងមួយក្នុងរាជធានីភ្នំពេញ បានដាក់លក់ ROG Phone 5S Pro ទំហំផ្ទុក 512GB និង RAM 18GB តម្លៃខ្ទង់ ១ ៤០០ដុល្លារប៉ុណ្ណោះ។ (បញ្ជាក់៖ តម្លៃនេះអាចប្រហែលប្រួល និងខុសគ្នាទៅតាមហាង)

គួរឲ្យដឹងថា ROG Phone 5S និង 5S Pro ទទួលបានការអាប់ដេតបន្តិចបន្តួចប៉ុណ្ណោះ បើប្រៀបធៀបជាមួយនឹង ROG Phone 5 និង 5 Ultimate ដែល Asus បានបញ្ចេញកាលពីដើមឆ្នាំ។ ពួកវាមានប្រើបន្ទះឈីប Qualcomm Snapdragon 888 Plus ហើយមានល្បឿនឆ្លើយតប 360Hz touch-sampling rate និងល្បឿនអេក្រង់ 144Hz។

មិនតែប៉ុណ្ណោះ ពួកវាបំពាក់អេក្រង់ទំហំ ៦,៧៨អ៊ីញ មានកម្រិតបង្ហាញ 1080p, ថ្ម 6000mAh, កាមេរ៉ា ៣គ្រាប់ ដោយកាមេរ៉ាមេមានទំហំ 64MP៕

អត្ថបទ៖ សេង ឡុង

មតិយោបល់