• 2021-11-05 08:48:26
  • ព័ត៌មាន

រង្វាន់រាប់លាន! ចាំកាល អុំទូកបែបឌីជីថល យករង្វាន់ពី Smart លេងឈ្នះ ឬចាញ់បានរង្វាន់ដូចគ្នា

  • 2021-11-05 08:48:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែនាពេលខាងមុខនេះ ក្រុមហ៊ុន Smart បានបង្កើតកម្មវិធីប្រណាំងទូកបែបឌីជីថល សម្រាប់អតិថិជន ចូលរួមលេងកម្សាន្ត និងទទួលបានរង្វាន់ច្រើនសន្ធឹក។

មែនទែនទៅ កាលពីឆ្នាំមុននេះ Smart ក៏បានបង្កើតកម្មវិធីសប្បាយៗជាមួយការប្រណាំងទូកបែបឌីជីថល ដំបូងគេនៅក្នុងប្រទេសកម្ពុជាផងដែល។ នៅក្នុងឆ្នាំថ្មី ឆ្នាំ ២០២១ នេះផងដែរ Smart ក៏បានបន្តកម្មវិធីនេះសាជាថ្មី ជាមួយការ អុំទូក by Smart ជំនាន់ថ្មី ដែលលោកអ្នកអាចកម្សាន្ត បានគ្រប់ៗគ្នា ដោយគិតលុយ នឹងមានឱកាសឈ្នះរង្វាន់ថែមទៀតផង ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ២៤ ខែវិច្ឆិកាឆ្នាំ ២០២១នេះ។

ជាមួយលក្ខខណ្ឌចូលរួមងាយៗ ដោយគ្រាន់តែចូលទៅកាន់ SmartNas app ហើយចុចចូលទៅលេងអុំទូក by Smart ជាការស្រេច។ ចំពោះអតិថិជនដែលកំពុងតែប្រើប្រាស់ SmartNas app ជំនាន់ចាស់ សូមធ្វើការ តំឡើងទៅ ជំនាន់ថ្មី ដើម្បីអាចចូលរួមលេងបានតាមរយៈតំណភ្ជាប់នេះ ៖ https://smartnas.smart.com.kh/campaign-details

ចូលរួមលេងដោយឥតគិតលុយ លោកអ្នកអាចលេងបានចំនួន ម្ដង ក្នុងមួយថ្ងៃ ដោយគ្រាន់តែមានលេខទូរសព្ទ ប្រភេទ prepaid ដែលកំពុងដំណើរការ។

កាន់តែច្បាស់ តោះមកមើលវីដេអូខាងក្រោមនេះ៖

រាល់ការលេងហ្គេម ទោះបីជាឈ្នះ ឬចាញ់ក៏ដោយ លោកអ្នកនៅតែទទួលបានរង្វាន់លើកទឹកចិត្ត ប៉ុន្តែបើលេងឈ្នះ នឹងទទួលបានរង្វាន់ពិសេសៗរួមមាន៖

  • ទូរសព្ទ vivo
  • ទូរសព្ទ Smart Hero
  • ឆ្នាំងដាំបាយ
  • ឆ្នាំងអ៊ុតខោអាវ
  • ម៉ាស៊ីនទឹកក្រឡុក
  • និង រង្វាន់ផ្សេងៗ ច្រើនជាង 1 លានរង្វាន់។

តោះ ចាំអីទៀត? ចូលរួមលេងវ៉ឹបៗទៅ ដើម្បីឈ្នះរង្វាន់ជាច្រើនពី Smart។ បញ្ជាក់៖ ការចូលរួមលេងនេះ គឺសម្រាប់តែអតិថិជនរបស់ Smart តែប៉ុណ្ណោះ។

បន្ថែមពីនេះ រាល់ពេលបញ្ចូលលុយម្ដង ៥,០០០ រៀល តាមបែប e-top up នៅក្នុង SmartNas app អតិថិជននឹងទទួលបាន ការអុំទូក ២ ដង ។ បើបញ្ចូលកាតកោស និង e-top up ដែលមិនធ្វើប្រតិបត្តិការតាម SmartNas app នឹងធ្វើការការអុំទូក ១ដងក្នុងមួយថ្ងៃតែប៉ុណ្ណោះ ។

សម្រាប់អតិថិជន Smart @Home ដែលបញ្ចូលលុយ ៥ ដុល្លារម្ដង នឹងទទួលបានការអុំទូក ២ ដងក្នុងមួយថ្ងៃ បើបញ្ចូលតាម e-top up នៅក្នុង SmartNas app។ ប៉ុន្តែ បើបញ្ចូលកាតកោស និង e-top up ដែលមិនធ្វើប្រតិបត្តិការតាម SmartNas app គឺលេងបានតែ ១ ដងទេក្នុងមួយថ្ងៃ ។

លោកអ្នកក៏មានជម្រើសក្នុងការ ទិញ ការអុំទូក បន្ថែមប្រសិនបើចង់ឈ្នះរង្វាន់កាន់តែច្រើន។ដើម្បីបន្ថែមភាពរីករាយបន្ថែមទៀត ក្រុមហ៊ុននឹងមានការចាប់រង្វាន់ដោយចៃដន្យ ដើម្បីផ្តល់រង្វាន់ពិសេស ជូនទៅអតិថិជនដែលបាន ចូលលេង អុំទូក ជារៀងរាល់សប្តាហ៍ និងចុងបញ្ចប់នៃកម្មវិធី ដើម្បីមានឱកាសឈ្នះទូរសព្ទ vivo ជាច្រើនគ្រឿង។

ព័ត៌មានបន្ថែមអាចចូលទៅកាន់ SmartNas app ឬ វិបសាយ https://bit.ly/3av8qtU

មតិយោបល់