• 2021-11-05 02:25:36
  • ព័ត៌មាន

iPhone តម្លៃ ១០ម៉ឺនដុល្លារ បំពាក់រន្ធ USB-C ដំបូងគេលើលោក

  • 2021-11-05 02:25:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPhone កែច្នៃប្រើរន្ធ USB-C ដំបូងបង្អស់ ត្រូវបានម្ចាស់ដាក់ឱ្យដេញថ្លៃលើ eBay ខណៈពេលនេះតម្លៃបានកើនឡើងដល់ ១០ម៉ឺនដុល្លារ គិតត្រឹមព្រឹក ថ្ងៃទី៥ ខែវិច្ឆិកា ហើយតម្លៃដេញថ្លៃនឹងអាចកើនឡើងលើសនេះ។

ការដាក់ដេញថ្លៃនឹងបញ្ចប់នៅ ថ្ងៃទី១១ ខែវិច្ឆិកា ហើយអ្នកដែលឈ្នះនឹងនឹងទទួលបាន iPhone X ទំហំ 64GB មួយគ្រឿង ប្រើរន្ធ USB-C ដែលអាចសាកថ្ម និងផ្ទេរទិន្នន័យល្បឿនលឿន។ គួរបញ្ជាក់ថា អ្នកដេញថ្លៃនឹងទទួលបានតែទូរសព្ទមួយគ្រឿង មិនមានគ្រឿង Accessories អ្វីនោះទេ។

មិនតែប៉ុណ្ណោះ អ្នកដេញថ្លៃត្រូវយល់ព្រមជាមុនថា នឹងមិន restore, update ឬលុបអ្វីចេញ, បើកមើលគ្រឿងក្នុង និងប្រើប្រាស់វាប្រចាំថ្ងៃដូចទូរសព្ទដទៃនោះឡើយ ព្រោះវាជាម៉ាស៊ីនច្នៃ។ បន្ថែមពីនេះ អ្នកដេញថ្លៃឈ្នះ នឹងអាចមានឱកាសនិយាយទូរសព្ទជាមួយនឹងអ្នកច្នៃប្រមាណចំនួន ៣០នាទី ដោយអាចសួរនាំអំពី iPhone USB-C នេះបាន។

គួរបញ្ជាក់ថា គំនិតនៃការច្នៃប្រឌិតនេះ ធ្វើឡើងដោយនិស្សិតជនជាតិស្វីសម្នាក់ឈ្មោះ Ken Pillonel ជំនាញផលិតរ៉ូបូត កម្រិត Master។

សូមទស្សនាវីដេអូ ការច្នៃប្ដូររន្ធទៅ USB-C ជាច្រើនដំណាក់កាល៖

ប្រភព៖ macrumors ប្រែ​សម្រួល៖ កុសល

មតិយោបល់