- 2021-11-04 00:30:00
- ព័ត៌មាន
ក្រសួងលើកទឹកចិត្ត ពីរពាន់ដុល្លារជូនក្រុមនិស្សិតបង្កើតដ្រូន និងក្រុមសិស្សបង្កើតបានកូនផ្កាយរណប
- 2021-11-04 00:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួងលើកទឹកចិត្ត ពីរពាន់ដុល្លារជូនក្រុមនិស្សិតបង្កើតដ្រូន និងក្រុមសិស្សបង្កើតបានកូនផ្កាយរណប
ចន្លោះមិនឃើញ
ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ធមន្រី្ត រដ្ធមន្រី្តក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យានិងនវានុវត្តន៍ បានទទួលជួបសំណេះសំណាលជាមួយក្រុមការងារបង្កើតដ្រូន (Drone) និងក្រុមការងារបង្កើតកូនផ្កាយរណប cubesat កាលពីព្រឹកថ្ងៃទី ២ ខែវិច្ឆិកាឆ្នាំ ២០២១ ។
លោកក៏បានផ្តល់ជាថវិកាសរុបចំនួនពីរពាន់ដុល្លារ ដល់តំណាងក្រុមការងារសិស្ស-និស្សិតវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា និងតំណាងក្រុមសិស្សានុសិស្ស E2STEM ដោយក្រុមនិមួយៗទទួួលបានថវិកា មួយពាន់ដុល្លារ ដើម្បីលើកទឹកចិត្តគាំទ្រឲ្យបន្តអភិវឌ្ឃន៍គម្រោង។
លើសពីនេះទៀត ក្រសួង ក៏បានផ្តល់ជូនជា File ឯកសារស្រាវជ្រាវទាក់ទងនឹងគំរូផ្កាយរណបនិងគំរូផលិតដ្រូន ជាច្រើន។
ពិធីប្រព្រឹត្តទៅនៅទីស្តីការក្រសួង ដោយមានការផ្សាយផ្ទាល់តាមប្រព័ន្ធអនឡាញផងដែរ។ តាមរយៈពិធីជួបសំណេះសំណាល តំណាងក្រុមការងារនិស្សិតនៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ជំរាបជូនលំអិតក៏ដូចជាធ្វើបទឧទ្ទេសនាមផ្ទាល់ពីការងារក្នុងការបង្កើត drone ។
ក្រុមការងារតំណាងនិស្សិតបានលើកយកលទ្ធភាពនៃការប្រើប្រាស់ដ្រូនដូចជា៖ ការថតរូប ថតវីដេអូលើអាកាស វិស័យកសិកម្ម យោធា ដឹកជញ្ជូន ដឹកមនុស្សនិងការងារពន្លត់អគ្គិភ័យជាដើម។
ក្រៅពីនេះតំណាងនិស្សិតក៏បានជំរាបជូនពីគោលបំណងនៃពិធីសំណេះសំណាលនេះ គឺក្នុងន័យចង់បង្ហាញពីសមត្ថភាពដែលខ្លួនមាន ហើយអាចធ្វើបានដោយក្រុមនិស្សិតកម្ពុជាក្នុងន័យចង់ជួយលើកស្ទួយវិស័យបច្ចេកវិទ្យានៅកម្ពុជា។
ក្រុមនិស្សិតក៏បានធ្វើបទឧទេស នាមបង្ហាញជូនថ្នាក់ដឹកនាំក្រសួងពីការសិក្សា លម្អិតអំពីប្រព័ន្ធដ្រូនដោយប្រើថាមពលអគ្គិសនីនិងការបង្កើតដ្រូនគំរូសម្រាប់ឈានដល់ដំឡើងប្រើប្រាស់ក្នុងវិស័យផ្សេងៗព្រមទាំងបានបពា្ជក់ពីតម្លៃនៃការដំឡើងdroneនីមួយៗផងដែរ។
អត្ថបទ៖ -ស្ញប់ស្ញែងស្នាដៃក្រុមនិស្សិតផលិតដ្រូន ឧកញ៉ា ២ រូបឧបត្ថម្ភលុយ ១ម៉ឺន៥ពាន់ដុល្លារ
-ស្នាដៃនិស្សិតខ្មែរវិទ្យាស្ថាន NPIC បង្កើតឌ្រូនមនុស្សជិះបាន ល្បីល្បាញដល់វិបសាយបរទេស
ក្នុងនោះផងដែរ តំណាងក្រុមសិស្សានុសិស្ស E2STEM ក៏បានធ្វើបទឧទ្ទេសនាមនិងវីដេអូខ្លីៗអំពីការបង្កើត Cubesat ជូនដល់ថ្នាក់ដឹកនាំក្រសួងផងដែរ។
នៅក្នុងឱកាសនេះ ឯកឧត្តម បានផ្តល់អនុសាសន៏ណែនាំដោយគូសបពា្ជក់ថា ក្នុងនាមរាជរដ្ធាភិបាលក៏ដូចជាក្រសួង សូមកោតសរសើរដល់ក្រុមតំណាងការងារសិស្ស និស្សិត ដែលបានខិតខំសិក្សាស្រាវជ្រាវ សិក្សារៀនសូត្រប្រកបដោយស្មារតីទទួលខុសត្រូបខ្ពស់ក្នុងការបង្កើត drone និងការបង្កើត Cubesat ដើម្បីជាគុណប្រយោជន៍ចំពោះប្រទេសជាតិ ទៅថ្ងៃខាងមុខ។
លោក ក៏បានលើកទឹកចិត្តឲ្យក្រុមសិស្ស-និស្សិតទាំង២ក្រុម បន្តការងារដ៏ប្រពៃនេះបន្តទៀត សូមខិតខំសិក្សាស្រាវជ្រាវរកប្រភពសំខាន់ៗមានច្រើននៅតាមប្រព័ន្ធ Internet ក្នុងការអភិវឌ្ឍខ្លួនឈានឡើងទៅមួយកំរិតបន្ថែមទៀត។
អត្ថបទ៖ -សិស្សវិទ្យាល័យខ្មែរ បង្ហោះគំរូកូនផ្កាយរណបជោគជ័យ
-សិស្សវិទ្យាល័យខ្មែរមួយក្រុមបង្ហោះគំរូកូនផ្កាយរណបទៅលើអាកាសជោគជ័យ ផ្ដិតបានទិដ្ឋភាពយ៉ាងភ្ញាក់ផ្អើល ៕