• 2021-11-03 02:40:05
  • ព័ត៌មាន

Facebook នឹងលែងមាន auto tag និងមិនអាចសម្គាល់មុខដឹងទៀតទេពេលគេបង្ហោះ រូប/វីដេអូ របស់យើង

  • 2021-11-03 02:40:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Meta (Facebook) បានធ្វើឱ្យមានការភ្ញាក់ផ្អើលដោយនឹងបិទមុខងារសម្គាល់មុខដោយស្វ័យប្រវត្តិ face recognition ដែលមុខងារនេះអាចដឹងថាមាននរណាខ្លះនៅក្នុងរូប ដែលប្រព័ន្ធបានវិភាគដឹង។

អ្នកដែលបានបើកមុខងារនេះពីមុន នឹងលែងទទួលបានការជូនដំណឹងជាស្វ័យប្រវត្តិ ពេលមាននរណាម្នាក់បង្ហោះ រូបថត ឬវីដេអូ ដែលមានមុខខ្លួននៅក្នុងនោះទៀតទេ និងមិនអាច Tag ទៅកាន់មនុស្សដោយស្វ័យប្រវត្តិផងដែរ។

ជុំវិញការបិតមុខងារនេះ Facebook នឹងធ្វើការលុបគំរូសម្គាល់មុខរបស់អ្នកប្រើចេញពីប្រព័ន្ធទិន្នន័យ ប្រមាណជាង ១ពាន់លាននាក់ នៅសប្ដាហ៍ខាងមុខនេះ។

គួរបញ្ជាក់ថា Facebook ដាក់ឱ្យប្រើ face recognition តាំងពី ឆ្នាំ២០១១ មកម៉្លេះ។

ហេតុផលដែលក្រុមហ៊ុន Meta សម្រេចបិទមុខងារនេះ ក៏ព្រោះតែការកើនឡើងក្ដីបារម្ភពីបច្ចេកវិទ្យានេះក្នុងសហគមន៍ ហើយវាក៏ពាក់ព័ន្ធនឹងនិយតករ ដែលកំពុងដំណើរការបង្កើតច្បាប់ច្បាស់លាស់ ដើម្បីគ្រប់គ្រងលើបច្ចេកវិទ្យាសម្គាល់មុខនេះផងដែរ៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ កុសល

មតិយោបល់