- 2021-11-02 08:51:28
- ព័ត៌មាន
ឈីបតូចញ៉េបបំផុតរបស់ក្រុមហ៊ុនចិននេះ នឹងបញ្ជាឡានបើកស្វ័យប្រវត្តិ
- 2021-11-02 08:51:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឈីបតូចញ៉េបបំផុតរបស់ក្រុមហ៊ុនចិននេះ នឹងបញ្ជាឡានបើកស្វ័យប្រវត្តិ
ចន្លោះមិនឃើញ
ក្រុមហ៊ុនរថយន្តចិន Geely បានប្រកាសថា ខ្លួននឹងបញ្ចេញឈីបទំហំ ៧ណាណូម៉ែត្រ នៅឆ្នាំ២០២៣ ដែលជាឈីបសម្រាប់បញ្ជាបើករថយន្តដោយស្វ័យប្រវត្តិ ដោយហៅវាថា «ឈីបកាប៊ីនវៃឆ្លាត»។ គម្រោងនេះត្រូវបានបង្ហាញនៅក្នុងព្រឹត្តិការណ៍ Smart Geely 2025 កាលពីចុងខែតុលាកន្លងទៅ។
បន្ថែមពីនោះ នៅឆ្នាំ២០២៥ ឈីបបើកបរស្វ័យប្រវត្តិនេះ នឹងត្រូវផលិតបង្រួមតូចជាងមុនទៀត ដោយនៅសល់ទំហំតែ ៥ណាណូម៉ែត្រ។
ការអភិវឌ្ឍឈីបរបស់ក្រុមហ៊ុន Geely គឺដើម្បីជំរុញការលក់រថយន្ត ពោលគឺតាមផែនការរបស់ក្រុមហ៊ុន នឹងលក់រថយន្តឱ្យបាន ៣,៦៥គ្រឿង នៅឆ្នាំ២០២៥។
ជាមួយគ្នានោះ Geely ក៏បានបញ្ចេញនូវបច្ចេកវិទ្យាប្រព័ន្ធ Hybrid ថ្មី ហៅថា Lishen Hi·X ដោយវាអាចដាក់លើគ្រប់ប្រភទរថយន្ត ដូចជា FHEVs, PHEVs និង REEVs។ ក្រុមហ៊ុននេះ នឹងបំពាក់ប្រព័ន្ធ Hi·X នៅលើរថយន្តម៉ូដែល Star របស់ខ្លួនមុនគេ បន្ទាប់មកនឹងបំពាក់នៅលើរថយន្ត ២០ម៉ូដែលផ្សេងទៀត។
កាន់តែគួរឱ្យកត់សម្គាល់ផងដែរថា ក្នុងរយៈពេល ៥ឆ្នាំក្រោយ ក្រុមហ៊ុនចិន Geely គ្រោងនឹងបោះទុនវិនិយោគ ១៥០ពាន់លានយ័ន (ឬ២៣,៤២ពាន់លានដុល្លារ) ក្នុងការស្រាវជ្រាវ និងអភិវឌ្ឍ លើផលិតផលថាមពលថ្មីឆ្លាតវៃជាង ៣០មុខទៀត ដើម្បីឱ្យខ្លួនក្លាយជាអ្នកដើរតួកាន់តែសំខាន់ក្នុងពិភពបច្ចេកវិទ្យាបំពាក់លើរថយន្ត៕