• 2021-10-29 04:00:50
  • ព័ត៌មាន

មូលហេតុនេះសោះទើប Facebook ប្តូរឈ្មោះថ្មីទៅជា “Meta” ហើយនេះអត្ថន័យរបស់វា!

  • 2021-10-29 04:00:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Facebook បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងប្តូរឈ្មោះទៅជា “Meta” ដែលជាការប្តូរឈ្មោះថ្មី ដែលកើតឡើងនៅពេលដែលក្រុមហ៊ុនមួយនេះ កំពុងប្រឈមមុខនឹងការរិះគន់ពីអ្នកច្បាប់ និងនិយតករ ជុំវិញការអនុវត្តអាជីវកម្មរបស់ខ្លួន។

នាយកប្រតិបត្តិក្រុមហ៊ុន Facebook លោក Mark Zuckerberg បាននិយាយកាលពីថ្ងៃព្រហស្បតិ៍នៅក្នុងកម្មវិធីផ្សាយផ្ទាល់មួយ ដោយបន្ថែមថា ឈ្មោះ "Meta" ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ខ្លួនលើចក្ខុវិស័យរបស់ក្រុមហ៊ុន ក្នុងការបង្កើត “Metaverse”។

លោក Zuckerberg បាននិយាយថា "ឥឡូវនេះ ម៉ាករបស់យើងត្រូវបានភ្ជាប់យ៉ាងតឹងទៅនឹងផលិតផលមួយ ដែលវាមិនអាចតំណាងឲ្យអ្វីគ្រប់យ៉ាងដែលយើងកំពុងធ្វើនាពេលបច្ចុប្បន្ននេះឡើយ ហើយនេះមិនទាន់និយាយពីពេលអនាគតផង"។

ក្រុមហ៊ុនបណ្តាញសង្គមយក្សខាងលើបានឲ្យដឹងថា ការផ្លាស់ប្តូរឈ្មោះនឹងនាំមកនូវផលិតផល និងកម្មវិធីផ្សេងៗគ្នារបស់ខ្លួនរួមគ្នានៅក្រោមឆ័ត្រតែមួយ។

គួរបញ្ជាក់ដែរថា ឈ្មោះ​កម្មវិធីបណ្តាញសង្គម​ដ៏​ពេញ​និយម​ដែលក្រុមហ៊ុន Facebook មាន ​ដូចជា Facebook, Instagram, Messenger និង WhatsApp នឹងមិន​មាន​ការ​ផ្លាស់​ប្តូរ​ឈ្មោះនោះទេ ពោលគឺប្តូរតែឈ្មោះក្រុមហ៊ុន Facebook ទៅជា Meta ប៉ុណ្ណោះ។ ក្រុមហ៊ុនក៏​បាន​បន្ថែមដែរ​ថា ការ​ដាក់​ឈ្មោះ​ថ្មី​ក៏​នឹង​មិន​ផ្លាស់​ប្តូរ​រចនាសម្ព័ន្ធ​សាជីវកម្ម​របស់​ខ្លួន​ដែរ៕

អត្ថបទ៖ សេង ឡុង

មតិយោបល់