- 2021-10-28 04:40:09
- ផលិតផលថ្មី
DJI បញ្ចេញ Action 2 ប្រើសែស័រធំ ១,៧អ៊ិញ អាចថត 4K 120fps មានដែកស្រួបស្រួលចាប់ទៅឧបករណ៍ដទៃ
- 2021-10-28 04:40:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
DJI បញ្ចេញ Action 2 ប្រើសែស័រធំ ១,៧អ៊ិញ អាចថត 4K 120fps មានដែកស្រួបស្រួលចាប់ទៅឧបករណ៍ដទៃ
ចន្លោះមិនឃើញ
កាលពីថ្ងៃទី២៧ DJI បានបញ្ចេញកាមេរ៉ាខ្នាតតូច DJI Action 2 ហើយអ្វីដែលពិសេស គឺវាមានដែកឆក់មានភ្ជាប់ទៅដុំដទៃ ឬភ្ជាប់ទៅអេក្រង់ Monitor ងាយស្រួលដល់ការធ្វើ Vlog។
Action 2 មានទម្ងន់ ៥៦ក្រាម ប្រើអេក្រង់ touchscreen OLED ១,៧៦អ៊ិញ មានមុខងារការពារធូលី មិនជ្រាបទឹក រួមទាំងធន់នឹងធ្លាក់។
កាមេរ៉ានេះប្រើសែនស័រទំហំ ១,៧អ៊ិញ អាចថតវីដេអូ 4K កម្រិត 120 fps និងអាចចាប់យកផ្ទៃទូលាយ ដល់ទៅ ១៥៥ដឺក្រេ។ វាក៏មានមុខងារថត Slow Motion, Hyperlapse, Timelapse, QuickClip សម្រាប់ថតវីដេអូខ្លី និងទ្រទ្រង់ការ live stream ផងដែរ។
ចំណែកឯថាមពលថ្មវិញ ទ្រទ្រង់ការថតវីដេអូដល់ទៅ ១៦០នាទី ហើយក៏មាន add-on options សម្រាប់បន្ថែមថាមពលថ្មផងដែរ។
DJI Action 2 មានតម្លៃ ៣៩៩ដុល្លារ ដោយនឹងដាក់លក់នៅ ថ្ងៃទី២ ខែវិច្ឆិកា។ ចំពោះតម្លៃនេះ នឹងភ្ជាប់មកជាមួយឧបករណ៍ភ្ជាប់ចំនួន៣ គឺ Power Module, Magnetic Lanyard និង Magnetic Adapter Mount៕