• 2021-10-27 07:15:21
  • ព័ត៌មាន

ក្លាយជាការពិត! ម៉ូតូហោះលើអាកាសរបស់ជប៉ុនតម្លៃ ៧០ម៉ឺនដុល្លារ

  • 2021-10-27 07:15:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនជប៉ុន A.L.I. Technologies គឺជាក្រុមហ៊ុន Start-up ទើបនឹងប្រកាសដាក់បង្ហាញជាផ្លូវការនូវស្នាដៃថ្មីផលិតបាន ម៉ូតូហោះសតវត្សទី២១ ឈ្មោះថា «Hoverbike»។

ម៉ូតូហោះប្រភេទ Limited Editions មួយគ្រឿងនេះប្រើប្រាស់ម៉ូទ័រធំៗចំនួន៤ មានស្លាបធំៗ២ និងស្លាប តូចជុំវិញចំនួន៤ ទៀតដើម្បីអាចទ្រម៉ូតូទាំងមូលដែលមានទម្ងន់ជាង ៣០០ គីឡូក្រាមឲ្យវាហោះបាន ព្រមទាំងមានដៃចង្កូតនិងមានអេក្រង់(តាបឡូ)ដូចម៉ូតូបើកលើដីដែរ។

ម៉ូតូហោះនេះអាចហោះដល់ល្បឿន១០០គីឡូម៉ែត្រក្នុងមួយម៉ោង អាចហោះយូរបំផុត ៤០នាទីនិងដាក់លក់ក្នុង តម្លៃ ៧០ម៉ឺនដុល្លារ។

លោក Daisuke Katano គឺជា CEO ក្រុមហ៊ុន A.L.I. Tech បានមានប្រសាសន៍ក្នុងសន្និសិទសារព័ត៌មានថា៖ «បេសកម្មរបស់យើងចង់ឲ្យមនុស្សជំនាន់ថ្មី មានជម្រើសកាន់តែច្រើនក្នុងការជ្រើស lifestyle របស់ពូកគេ។ ម៉ូតូនេះ ក៏នឹងត្រូវយកទៅប្រើប្រាស់ជាឧបករណ៍ជំនួយសង្គ្រោះបន្ទាន់នានាក្នុងសង្គមរស់នៅសព្វថ្ងៃបានថែមទៀតផង។»

វីដេអូហោះសាកល្បង៖

ប្រទេសជប៉ុន មិនទាន់មានច្បាប់អនុញ្ញាតឲ្យចរាចរយានប្រភេទនេះ បើកបរលើផ្លូវសាធារណៈនៅឡើយទេ។ បើសិនចង់ហោះសាកបានតែក្នុងបរិវេណក្រុមហ៊ុនផ្តល់ជូន ឬនៅក្នុងទីលានប្រណាំងម៉ូតូប៉ុណ្ណោះ៕

អត្ថបទ៖ រក្សា

មតិយោបល់