- 2021-10-27 01:46:14
- ព័ត៌មាន
ទីបំផុត Range Rover ឆ្នាំ២០២២ ចេញជាផ្លូវការ ឌីហ្សាញប្លែកជាងមុន កាន់តែទំនើបជាងមុន
- 2021-10-27 01:46:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីបំផុត Range Rover ឆ្នាំ២០២២ ចេញជាផ្លូវការ ឌីហ្សាញប្លែកជាងមុន កាន់តែទំនើបជាងមុន
ចន្លោះមិនឃើញ
ក្រុមហ៊ុន Land Rover បានប្រកាសចេញនូវកំពូលរថយន្ត SUV របស់ខ្លួន គឺ Range Rover ស៊េរីឆ្នាំ២០២២ ដែលទទួលបានការឌីហ្សាញថ្មីជាច្រើន។
ចំពោះការឌីហ្សាញថ្មីរបស់ Range Rover ឆ្នាំ២០២២ អ្វីដែលជាការភ្ញាក់ផ្អើល និងគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ នៅផ្នែកខាងក្រោយ ជាមួយនឹងការបំពាក់នូវចង្កៀងក្រោយបញ្ឈរ រាងស្លីម មើលទៅប្លែកខ្លាំងមែនទែនសម្រាប់ SUV ខ្នាតធំនេះ។
រថយន្ត Range Rover ឆ្នាំ២០២២ នឹងមានជម្រើសតួខ្លួន ២ ប្រភេទ គឺ ស្តង់ដារ (SWB) និងតួវែង (LWB) ហើយវាជាលើកដំបូងបង្អស់ហើយដែលប្រភេទតួវែង មានផ្តល់ជម្រើសកៅអីអង្គុយចំនួន៧ ជាមួយនឹងការបំពាក់បន្ថែមកៅអីជួរទី៣។
ដូចដែលការរំពឹងទុក SUV ប្រណីតនេះមានបំពាក់បច្ចេកវិទ្យាចុងក្រោយបង្អស់ ជាមួយនឹងមុខងារដំបូងបង្អស់លើរថយន្ត Land Rover គឺ Power-Assisted Doors។ មិនតែប៉ុណ្ណោះ វាក៏បានបំពាក់ប្រព័ន្ធកម្សាន្ត Pivi Pro ជំនាន់ចុងក្រោយ លើអេក្រង់ Touchscreen រាងកោង ទំហំ ១៣,១អ៊ីញ ព្រមទាំងកុងទ័រឌីជីថលទំហំ ១៣,៧អ៊ីញ ទៀតផង។
រថយន្ត Range Rover ប្រើប្រាស់គ្រោងឆ្អឹង Modular Longitudinal Architecture ឬ MLA-Flex ដែលផ្តល់នូវភាពប្រសើរចំពោះការបើកបរ ប៉ុន្តែក៏ផ្តល់នូវសំឡេងស្ងាត់បំផុតនៅលើដងផ្លូវដែរ។ រថយន្តនេះនឹងផ្តល់ជម្រើស ៣ ម៉ូដែល គឺ P400 SE, P530 SE, P530 Autobiography និង P530 First Edition ខណៈម៉ាស៊ីនវិញមាន ២ ជម្រើសដែរ គឺ ម៉ាស៊ីន Mild Hybrid ចំណុះ ៣,០លីត្រ Turbocharged ទំហំ ៦ស៊ីឡាំង មានកម្លាំង ៣៩៥សេះ និង ម៉ាស៊ីន Twin-Turbocharged ចំណុះ ៤,៤លីត្រ ទំហំ ៨ស៊ីឡាំង មានកម្លាំង ៥២៣សេះ។ វាក៏មានប្រើប្រព័ន្ធចង្កូតវិលកង់ទាំង ៤ All-wheel Steering និង ប៉ុងពីរមកស្តង់ដារ តែម្តង។
សូមបញ្ជាក់ថា រថយន្ត Range Rover ឆ្នាំ២០២២ នឹងមានតម្លៃចាប់ពី ១០៤ ០០០ដុល្លារ រហូតដល់ទៅ ១៥៨ ២០០ដុល្លារឯណោះ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក៕