- 2021-10-26 05:08:40
- ផលិតផលថ្មី
Sony បញ្ចេញ Xperia PRO-I បុកតម្រង់ទៅការថតរូបនិងថតកុនជាចំបង (4K 120fps)
- 2021-10-26 05:08:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Sony បញ្ចេញ Xperia PRO-I បុកតម្រង់ទៅការថតរូបនិងថតកុនជាចំបង (4K 120fps)
ចន្លោះមិនឃើញ
Sony បានបញ្ចេញស្មាតហ្វូនថ្មី Xperia Pro-I ដែលព្យញ្ជនៈ 'I' តំណាងឱ្យ Imaging មានន័យថារូបថត។
Xperia Pro-I ប្រើកាមេរ៉ា៤គ្រាប់ លែនធំជាងគេនៅកណ្ដាល ទំហំ 12MP f/2.0 – 4.0 មានមុខងារទប់លំនឹង OIS និង Auto focus។ នៅខាងលើគេជាលែន ultrawide 12 MP f/2.2 ចាប់យកប្លង់ 124˚ និងមានមុខងារទប់លំនឹង។ លែនបន្ទាប់ Telephoto 12 MP f/2.4 មាន 2x optical zoom និងមុខងារ OIS, Auto focus។ ចុងក្រោយជាលែន TOF 3D 0.3 MP (depth)។
មុខងារពិសេសកាមេរ៉ានេះ គឺអាចថតកម្រិត 12-bit RAW អាចថត eye tracking និងថតវីដេអូ Slow motion កម្រិត 4K 120fps HDR និងថតវីដេអូ 1080p 120/240fps។
ចំណែកកាមេរ៉ាមុខវិញ ជាលែន Wide មានទំហំ 8 MP និងមាន aperture f/2.0។ ចំពោះការថត Sony ក៏បានបំពាក់ប៊ូតុងចំនួន២ នៅពីក្រៅសម្រាប់ថតរូបផងដែរ។
Xperia Pro-I មានអេក្រង់ 6.5-inch 4K OLED ទ្រទ្រង់ refresh rate 120Hz និងបំពាក់ដោយបន្ទះឈីប Snapdragon 888 ជាមួយនឹង RAM 12GB និងទំហំផ្ទុក 512GB និងអាចបន្ថែម SD Card បាន។
ស្មាតហ្វូននេះ មានទំហំថ្ម 4500mAh និងមានដុំសាកក្នុងប្រអប់ស្រាប់ 30W ផងដែរ។
Sony នឹងបើកកម្មង់ចាប់ពី ថ្ងៃទី២៨ ខែតុលា ដោយនឹងចេញលក់ផ្លូវការនៅ ខែធ្នូ ក្នុងតម្លៃប្រមាណ ១៨០០ដុល្លារ សម្រាប់តម្លៃទីផ្សារសហរដ្ឋអាមេរិច៕