• 2021-10-26 02:30:29
  • ព័ត៌មាន

ថាមែនៗ! ឡានអគ្គិសនីតម្លៃថោកប្រជែង Tesla ឥឡូវចេញមែន ដាក់លក់ត្រឹមខ្ទង់ ២ម៉ឺនដុល្លារ

  • 2021-10-26 02:30:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន SAIC-Volkswagen បានប្រកាសចេញនូវរថយន្តអគ្គិសនីខ្នាតតូចថ្មី ហៅថា ID.3 សម្រាប់ទីផ្សារប្រទេសចិន។ ក្រុមហ៊ុនទាំងពីរនេះបានចាប់ដៃគ្នា ក៏ដោយសារតែក្រុមហ៊ុនផលិតរថយន្តបរទេសដូចជា Volkswagen មិនអាចចូលទីផ្សារចិនតែឯងបានឡើយ។

រថយន្តអគ្គិសនី Volkswagen ID.3 នេះ ផ្តល់ជម្រើសសរុបចំនួន ៣ម៉ូដែល ហើយត្រូវបានដាក់លក់ក្នុងតម្លៃចន្លោះពី ២៥ ០០០ដុល្លារ ដល់ ២៧ ៤០០ដុល្លារ ក្នុងប្រទេសចិន។

រថយន្តខ្នាតតូចនេះមានប្រវែង ៤,២ម៉ែត្រ ទទឹង ១,៧ម៉ែត្រ និងកម្ពស់ ១,៥ម៉ែត្រ ហើយមានប្រវែងពីកង់មុខទៅកង់ក្រោយ ២,៧ម៉ែត្រ។ វាមានបំពាក់ម៉ូទ័រអគ្គិសនីមួយនៅប៉ុងខាងក្រោយ ដែលបង្កើតកម្លាំងបានសរុប ១៦៧សេះ និងកម្លាំងរមួល ៣១០ញ៉ូតុនម៉ែត្រ។

សូមបញ្ជាក់ថា រថយន្តនេះប្រើកញ្ចប់អាគុយអគ្គិសនីទំហំ ៥៧,៣គីឡូវ៉ាត់ម៉ោង ដែលផ្តល់ចម្ងាយបើកបរ ៤៣០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង៕

ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិតសូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375 ៕

អត្ថបទ៖ សេង ឡុង

មតិយោបល់