• 2021-10-25 04:41:37
  • ព័ត៌មាន

រឿងរ៉ាវចាប់អារម្មណ៍មួយចំនួនពី Ic3_fr0Gz វិវត្តន៍ខ្លួនក្លាយជា Streamer ល្បីមួយរូបនៅខ្មែរ

  • 2021-10-25 04:41:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក អ៊ូរ សុខវឌ្ឍនៈវិជ្ជា ដែល​អ្នក​និយម​តាម​ដាន​កីឡា E-Sport នៅ​ខ្មែស្គាល់ថា Ic3_fr0Gz មិន​ត្រឹមជា​អ្នក​ឡាយ​ហ្គេម​ដ៏​មាន​ប្រជាប្រិយភាព​​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេស​បុក​នា​ពេល​បច្ចុប្បន្ន តែ​ក៏​ជា Caster (អ្នកអធិប្បាយ​ហ្គេម​) ដែល​តែ​លេច​មុន​ក្នុង​កម្មវិធី​ប្រកួត​ហ្គេម​ធំៗ​ជា​ច្រើន​នៅ​ខ្មែរ​នា​ពេល​កន្លង​មក។

កំពុង​ទទួល​បាន​ការ​ងារ​ច្រើន​គួរ​សម​ពី​វិស័យ​នេះ ​Ic3_fr0Gz ក៏ធ្លាប់​ធ្វើការជា Game Distributor សម្រាប់ Game CamboMU រយៈពេលមួយឆ្នាំ គួប​ផ្សុំជា​មួយ​ការ​ស្រលាញ់​ចូល​ចិត្ត​លេង​ហ្គេម​បាន​ជំរុញ​ទឹក​ចិត្ត​ឲ្យ​លោក​ចាប់​ផ្ដើម​​ឡាយ​ហ្គេម​ជា​រៀង​រាល់​ថ្ងៃ​ រហូត​បាន​ធ្វើ​ឲ្យលោក​ក្លាយជា Streamer នៅអំឡុង​ឆ្នាំ ២០១៨។

មុន​ដើរ​ដល់​ចំណុច​នេះ Ic3_fr0Gz មាន​រឿង​រ៉ាវ​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដូច​ខាង​ក្រោម៖

ធ្លាប់​ចូល​រួម​ប្រកួត​កី​ឡាន E-Sport កាលពីឆ្នាំ ២០១១ ជា​អ្នក​ចូល​ចិត្ត​លេង​ហ្គេម​តាំង​បី​ក្មេង​បាន​ធ្វើ​ឲ្យ​ Ic3_fr0Gz មាន​ឪកាស ចូល​រួម​ប្រកួត​កី​ឡាន E-Sport មួយ​កាល​ពី​ឆ្នាំ២០១១ ក្នុងវិញ្ញាសារ DOTA 1 : GEST CAMBODIA មុនពេល​បានដើរមកដល់ថ្ងៃនៃក្ដីស្រមៃរបស់ខ្លួនគឺ លេងហ្គេមហើយអាចរកចំណូលបាន ហើយ​សប្បាយចិត្តនៅពេលដែលបានបញ្ចេញនូវក្ដីស្រមៃដែលខ្ញុំបានធ្វើ ១០ ឆ្នាំមកនេះ ឲ្យមនុស្សជុំវិញខ្លួនខ្ញុំបានដឹង។

បោះបង់ការ​ជាជំនួយការមេធាវី មុន​ពេល​មាន​អ្នក​ស្គាល់​ច្រើន​លើ​បណ្ដាញ​សង្គម​លោក សុខវឌ្ឍនៈវិជ្ជា ក៏​ធ្លាក់​បាន​ជួប​ការ​លំបាក់​នៅឆ្នាំ ២០១៧ ដែលចិត្តចង់ធ្វើជា Streamer ហើយបោះបង់ចោលការងារជា ជំនួយការមេធាវី ហើយមកចាប់ផ្ដើមឡាយ​ហ្គេមដំបូងដែលអត់សូវមានអ្នកមើល ហើយក៏រកចំនូលបានតិចមែនទែន ដែលមួយខែរកបានតែ ៨០ ទៅ ១៥០ដុល្លារប៉ុណ្ណោះ ធ្វើ​ឲ្យ​លោកខ្វះ​ខាត់​លុយ​សូម្បី​តែ​ត្រូវបង់ទឹក ភ្លើង ថ្លៃបន្ទប់ជួល និង អាហារប្រចាំថ្ងៃ ហូបព្រឹក ខ្វះល្ងាច។

ផ្ដល់ភាពសប្បាយរីករាយដល់ហ្វេនរបស់លោក លោក​ថា​នេះ​មិន​គ្រាន់​តែ​ជា​ការ​ងារ​របស់​លោក​ទេ​តែ​វា​ជា​ការ​ផ្ដល់​ភាព​សប្បាយ​រីក​រាយ​ទៅ​កាន់​ហ្វេនៗ​របស់​លោក និង​ផ្ដល់​ស្នាមញញឹមឲ្យមនុស្សជុំវិញខ្លួនខជាច្រើន​រាល់​ពេល​ដែល​លោក​ឡាយ​ម្ដង​ៗ។ តាំង​ពី​ចាប់​អាជីព​ជា Streamer លោក​ឡាយ​ហ្គេម​ប្រហែល ៥ ម៉ោងហើយក៏បន្តរថតរូប និង ថត Video សម្រាប់ការងារឲ្យ Sponsor ឬ កាត់ត Video ផ្សេងៗ បើយូរៗទំនេរម្ដងលោក​ទៅផ្សារទិញរបស់ញាំ ជួបជុំជាមួយមិត្តភ័ក្ដដើម្បីនិយាយគ្នាលេង។

ការ​ងារ​ទទួល​បាន​ពេល​បច្ចុប្បន្ន ជា​អ្នក​ចូល​ចិត្ត​វិស័យ​កី​ឡា E-Sport លោក សុខវឌ្ឍនៈវិជ្ជា នេះ​ហើយ​បាន​ធ្វើ​ឲ្យ​លោក​​ធ្លាប់​បាន​ធ្វើការ​ងារដែលពាក់ព័ន្ធជាមួយ Streamer ដូចជា Caster, Emcee , Influencer and Video Reviewe នា​ពេល​កន្លង​មក​ពី​បី​អាជីព​ជា Streamer រាល់​ថ្ងៃ ដែល​លេងហ្គេមព្រមទាំងរកចំនូលបាន ពី​អាជីព​នេះ​ទៀត​ផង។

គម្រោង​បន្ត​អជីព​ជា Streamer គួរ​ឈប់​​ឬ​យ៉ាង​ណា​លោក​ថា បើសិនជាមានអ្នកគាំទ្រ លោកនឹងនៅតែបន្តធ្វើរហូតព្រោះវា​ជា​ការ​ងារ​ដែល​លោកស្រឡាញ់។ បើ​និយាយ​ពី​អាជីព​ជា Caster វិញ លោក សុខវឌ្ឍនៈវិជ្ជា ធ្វើ​តាំងពី ២០១១ ពោលគឺ ១០ ឆ្នាំមុនមកម្លះ នឹង​បន្ត​ធ្វើ​រហូត​ព្រោះ​ចិត្ត​ស្រឡាញ់គ្មានថ្ងៃបញ្ចប់ទេ។

បង្កើតការងារផ្ទាល់ខ្លួននៅថ្ងៃមុខ ក្រៅពី​អាជីព​ជា Streamer និង Caster នេះ Ic3_fr0Gz ថា បើសិនជាថ្ងៃក្រោយលោកសន្សំលុយបានច្រើន លោកអាចបើកអាជីវកម្ម ឬ បើក Resort ហើយឲ្យបងប្អូនខ្ញុំជាអ្នកកាន់ ព្រោះសព្វថ្ងៃនេះរវល់រកពេលទំនេរមិនបានទេ។

ទស្សន:របស់ Ic3_fr0Gz ធ្វើ​ជា Streamer, Caster, Game Influencer ដែលមកក្រោយសូមមេត្តាកុំយកវិស័យ E-Sport ទៅប៉ះពាល់ជាមួយ ល្បែងស៊ីសង អំពើអណាចារ ស្រាបៀរ និង អំពើអសីលធម៌ផ្សេងៗ ព្រោះក្នុងនាមខ្ញុំជាអ្នកដែលស្រឡាញ់វិស័យនេះ ហើយបានឃើញ និង ធ្វើអស់រយៈពេល ១០​ ឆ្នាំមកនេះ ខ្ញុំមិនចង់ឃើញវិស័យ Esport ត្រូវបានគេស្អប់ និង គិតអាក្រក់ទៅលើវិស័យនេះនោះទេ ព្រោះកីឡាអេឡិចត្រូនិច វាដូចជាកីឡាធម្មតាដែរ គឺពឹងទៅលើភាពឆ្លាតវ៉ៃ ការសាមគ្គី ការសម្រេចចិត្តរហ័ស និង ស្មារតីតស៊ូផងដែរ! លេងកីឡាអេឡិចត្រូនិច កុំភ្លេចការសិក្សារណា៕

អត្ថបទ៖ ម៉េងងី

មតិយោបល់