• 2021-10-22 07:21:23
  • ព័ត៌មាន

Apple បង្រៀនរបៀបថតកុនបែប Sci-fi ចេញពី iPhone 13 Pro មើលជក់ចិត្ត!

  • 2021-10-22 07:21:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Apple ទើបនឹងបញ្ចេញវីដេអូថ្មីមួយទៀតអំពីសមត្ថភាពថតវីដេអូនៅលើ iPhone 13 Pro។ មិនខុសពីសព្វមួយដងវីដេអូស៊េរី ‘Shot on iPhone 13 Pro’ របស់ Apple ក្រោមចំណងជើងថា Movie Magic Video ចង់បង្ហាញអ្នកទស្សនាឲ្យបានជ្រាបពី របៀបអនុវត្តផ្ទាល់ៗថតវីដេអូ Special effects។

iPhone 13 Pro

លោក Dong Hoon Jun អ្នកថតវីដេអូនិងលោក James Thor គឺជា Visual artist និយាយថា ការផលិតវីដេអូបែបនេះទាមទារនូវការរៀបចំ Props ទៅតាមផ្នែកផ្សេងៗច្រើនណាស់។ មិនតែប៉ុណ្ណោះលោកក៏បានសរសើរសមត្ថភាពថត Low light លើ iPhone កាន់តែប្រសើរឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ ធ្វើឲ្យការផលិតវីដេអូកាន់តែងាយស្រួល។

ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

តាមរយៈវីដេអូជាង ២នាទីនៅឆាណែលយូធូបផ្លូវការ Apple ខាងលើនេះ បង្ហាញឲ្យឃើញថា ការផលិតវីដេអូថតបែបវិទ្យាសាស្រ្ត Sci-fi គ្រាន់តែអ្នកត្រូវ រៀបចំឲ្យបានលម្អិត និងកាន់ត្រឹមតែ iPhone 13 Pro មួយឬពីរគ្រឿង ប៉ុណ្ណោះក៏អាចបញ្ចេញស្នាដៃឲ្យមានរសជាតិ ដូចទៅនឹងការថតចេញពីម៉ាស៊ីនកាមេរ៉ាធំៗ៕

អត្ថបទ៖ រក្សា

មតិយោបល់