- 2021-10-22 03:01:01
- ព័ត៌មាន
Ic3_fr0Gz បង្ហើបប្រវត្តិ ១០ឆ្នាំមុនសម្រេចក្ដីស្រមៃអាជីពជា Streamer និង Caster ដល់បច្ចុប្បន្ន
- 2021-10-22 03:01:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ic3_fr0Gz បង្ហើបប្រវត្តិ ១០ឆ្នាំមុនសម្រេចក្ដីស្រមៃអាជីពជា Streamer និង Caster ដល់បច្ចុប្បន្ន
ចន្លោះមិនឃើញ
អ្នកលេងបណ្ដាញសង្គមហ្វេសបុកជាច្រើនពិសេសអ្នកនិយមតាមដានពី Streamer នៅខ្មែរច្បាស់ណាស់ពិតជាបានស្គាល់ Ic3_fr0Gz ដែលជាអ្នកឡាយហ្គេមដ៏មានប្រជាប្រិយភាពនៅលើបណ្ដាញសង្គមហ្វេសបុកនាពេលបច្ចុប្បន្ន។ មិនត្រឹមជាអ្នកឡាយហ្គេម Ic3_fr0Gz ក៏ជា Caster (អ្នកអធិប្បាយហ្គេម) ពូកែវោហារស័ព្ទមួយរូបដែលតែលេចមុនក្នុងកម្មវិធីប្រកួតហ្គេមធំៗជាច្រើននៅខ្មែរនាពេលកន្លងមក។
Ic3_fr0Gz ដែលគ្រប់គ្នាស្គាល់តែនៅលើផេកហ្វេសបុក តាមពិតលោកមានឈ្មោះពិតថា អ៊ូរ សុខវឌ្ឍនៈវិជ្ជា មានអាយុ ២៦ ឆ្នាំ ជាកូនអ្នកនៅភ្នំពេញ បច្ចុប្បន្ន សុខវឌ្ឍនៈវិជ្ជា បានបញ្ចប់ការសិក្សារហើយ។ មុនមានភាពល្បីល្បាញក្នុងអាជីពជា Streamer លោក សុខវឌ្ឍនៈវិជ្ជា ធ្លាប់ធ្វើការជា Game Distributor សម្រាប់ Game CamboMU រយៈពេលមួយឆ្នាំ និង ធ្វើជាជំនួយការមេធាវីអស់រយៈពេលជិត ៣ ឆ្នាំ។
ជាក្មេងចូលចិត្តលេងហ្គេមតាំងពីរៀនថ្នាក់ទី ៧ កាលពីអាយុ ១៣ ឆ្នាំ បានធ្វើឲ្យលោកមានភាពបុិនប្រសព្វក្នុងការលេងហ្គេមពេលប្រកួតម្ដង ពិសេសពូកែនិយាយនៅពេលឡាយឆ្លើយតប Comment ជាមួយហ្វេន ដែលធ្វើឲ្យអ្នកមើលមិនចេះធុញរាល់ពេលលោកឡាយម្ដងៗ។ ដោយសារតែចិត្តស្រឡាញ់ តាំងពីតូចមក ហើយវាក៏ជាក្ដីស្រមៃក្នុងចិត្តផងបានជំរុញឲ្យលោកចាប់ផ្ដើមឡាយហ្គេមជារៀងរាល់ថ្ងៃ ចាប់តាំងពីឆ្នាំ២០១១ មករហូតបានធ្វើឲ្យលោកក្លាយជា Streamer នៅអំឡុងឆ្នាំ ២០១៨ នឹងមានអ្នកស្គាល់កាន់តែច្រើនឡើងៗ។
ជាអ្នកចូលចិត្តវិស័យកីឡា E-Sport លោក សុខវឌ្ឍនៈវិជ្ជា ថានេះហើយបានធ្វើឲ្យលោកទទួលបានការងារដែលពាក់ព័ន្ធជាមួយ Streamer ដូចជា Caster, Emcee , Influencer and Video Reviewe នាពេលកន្លងមកពីអាជីពជា Streamer រាល់ថ្ងៃ ដែលលេងហ្គេមព្រមទាំងរកចំនូលបានល្មមចិញ្ចឹមខ្លួនរស់សព្វថ្ងៃ។
ក្រៅពីអាជីពជា Streamer បច្ចុប្បន្នលោក សុខវឌ្ឍនៈវិជ្ជា ធ្លាប់ស្រមៃចង់ក្លាយជាអ្នកនិពន្ធរឿង និង ជាអ្នកចម្រៀង Cover និងចង់ក្លាយជាពាណិជ្ជករមួយរួបផងដែរ។ បើនិយាយពីចំណង់ចំណូលចិត្តវិញក្រៅពីលេងហ្គេមលោក ចូលចិត្តមើលកុន ដើរលេងតាមរមនីយដ្ឋាន មើលថ្ងៃលិច មើលវីដេអូសំណើចខ្លីៗ និង ញាំអីឆ្ងាញ់ៗ ពិសេសគឺចូលចិត្តទៅសមុទ្រ។
មុនពេលសាងកេរ្តិ៍ឈ្មោះល្បីល្បាញដូចសព្វថ្ងៃលោក សុខវឌ្ឍនៈវិជ្ជា ក៏ធ្លាក់បានជួបឧបសគ្គធំបំផុតនោះគឺពីឆ្នាំ ២០១៧ ដែលចិត្តចង់ធ្វើជា Streamer ហើយក៏បោះបង់ចោលការងារជា ជំនួយការមេធាវី ហើយមកចាប់ផ្ដើមឡាយហ្គេមដំបូងនៅឆ្នាំ២០១១ ដែលអត់សូវមានអ្នកមើល ហើយក៏រកចំនូលបានតិចមែនទែន ដែលមួយខែរកបានតែ ៨០ ទៅ ១៥០ដុល្លារប៉ុណ្ណោះ។
គ្រានេះហើយដែលធ្វើឲ្យលោកខ្វះខាត់លុយសូម្បីតែត្រូវបង់ទឹក ភ្លើង ថ្លៃបន្ទប់ជួល និង អាហារប្រចាំថ្ងៃ ហូបព្រឹក ខ្វះល្ងាច និងមានសម្ពាធពីបងប្អូន សាច់ញាតិ និង មិត្តភ័ក្ដដែលគេបានឃើញយើងបោះបង់ការងារក្នុងវិស័យច្បាប់ ហើយមកចាប់យកការងារខាង ហ្គេម ដែលពេលនោះគេមិនទាន់ហៅថាអ្វីទៅជាកីឡា E-Sport ទេ។ ហើយនៅពេលដែលលឺពាក្យថា ហ្គេម ម្ដងៗគេតែងតែមានអ្នកគិតមិនល្អក្នុងសង្គម និង គិតថាហ្គេមមិនអាចមានអានាគតទេ ហើយនិងបំផ្លាញអានាគតទៀត។ ពេលនោះហើយដែលធ្វើឲ្យការងារឡាយហ្គេមរបស់លោក នៅពេលចាប់ផ្ដើមដំបូង គ្រប់គ្នាជំវិញខ្លួនលោកមិនសប្បាយចិត្ត។
លោកបានក្លាយជាមនុស្សក្រៅសង្គមសម្រាប់គ្រប់គ្នា តែនៅពេលដែលលោកចាប់ផ្ដើមអាចរកបានអ្នកគាំទ្រច្រើន មាន Sponsor ច្រើន ពិសេសមានក្រុមហ៊ុនធំៗបានចំណាយលុយមកលើលោក ធ្វើឲ្យបងប្អូនចាប់ផ្ដើមសាទរនូវលទ្ធផលដែលលោកសម្រេច ហើយកោតសសើរនូវសមទ្ធិផលនេះ។ លោកថានេះមិនគ្រាន់តែជាការងាររបស់លោកទេតែវាជាការផ្ដល់ភាពសប្បាយរីករាយទៅកាន់ហ្វេនៗរបស់លោក និងផ្ដល់ស្នាមញញឹមឲ្យមនុស្សជុំវិញខ្លួនខជាច្រើនរាល់ពេលដែលលោកឡាយម្ដងៗ។
លោក សុខវឌ្ឍនៈវិជ្ជា ថាតាំងពីចាប់អាជីពជា Streamer នេះមកលោកចាប់ទុកវាដូចការងារមួយដែលមួយថ្ងៃត្រូវចំណាយពេលឡាយហ្គេមប្រហែល ៥ ម៉ោង។ ហើយក៏បន្តរថតរូប និង ថត Video សម្រាប់ការងារឲ្យ Sponsor ឬ កាត់ត Video ផ្សេងៗ បើយូរៗទំនេរម្ដងលោកទៅផ្សារទិញរបស់ញាំ ជួបជុំជាមួយមិត្តភ័ក្ដដើម្បីនិយាយគ្នាលេង។
ចំពោះគម្រោងបន្តអជីពជា Streamer នេះទៀតឬយ៉ាងណាលោកថា បើសិនជាមានអ្នកគាំទ្រ លោកនឹងនៅតែបន្តធ្វើរហូតព្រោះវាជាការងារដែលលោកស្រឡាញ់។ បើនិយាយពីអាជីពជា Caster វិញ លោក សុខវឌ្ឍនៈវិជ្ជា ធ្វើតាំងពី ២០១១ ពោលគឺ ១០ ឆ្នាំមុនមកម្លេះ នឹងបន្តធ្វើរហូតព្រោះចិត្តស្រឡាញ់គ្មានថ្ងៃបញ្ចប់ទេ។ លោកថាបើសិនជាថ្ងៃក្រោយសន្សំលុយបានច្រើន លោកអាចបើកអាជីវកម្ម ឬ បើក Resort ហើយឲ្យបងប្អូនជាអ្នកកាន់ ព្រោះសព្វថ្ងៃនេះរវល់រកពេលទំនេរមិនបានទេ។
កន្លងមកលោក សុខវឌ្ឍនៈវិជ្ជា ក៏ធ្លាប់ចូលរួមប្រកួតវិញ្ញាសារ E-Sport ម្ដងដែរគឺកាលពីឆ្នាំ ២០១១ ក្នុងវិញ្ញាសារ DOTA 1: GEST CAMBODI។ សម្រាប់លោកផ្ទាល់ ពិតជាសប្បាយចិត្តដែលបានធ្វើ និង ឃើញ ក៏ដូចជាបានដើរមកដល់ថ្ងៃនៃក្ដីស្រមៃរបស់ខ្លួនគឺ លេងហ្គេមហើយអាចរកចំណូលបាន ហើយលោករឺតតែសប្បាយចិត្តនៅពេលដែលបានបញ្ចេញនូវក្ដីស្រមៃដែលបានធ្វើ ១០ ឆ្នាំមកនេះ ឲ្យមនុស្សជុំវិញខ្លួនបានដឹង។
លោក សុខវឌ្ឍនៈវិជ្ជា ក៏បានផ្ញើសារទៅកាន់ Streamer, Caster, Game Influencer ដែលមកក្រោយសូមមេត្តាកុំយកវិស័យ E-Sport ទៅប៉ះពាល់ជាមួយ ល្បែងស៊ីសង អំពើអណាចារ និង អំពើអសីលធម៌ផ្សេងៗ ព្រោះក្នុងនាមលោកជាអ្នកដែលស្រឡាញ់វិស័យនេះ ហើយបានឃើញ និង ធ្វើអស់រយៈពេល ១០ ឆ្នាំមកនេះ មិនចង់ឃើញវិស័យ E-Sport ត្រូវបានគេស្អប់ និង គិតអាក្រក់ទៅលើវិស័យនេះនោះទេ ព្រោះកីឡាអេឡិចត្រូនិច វាដូចជាកីឡាធម្មតាដែរ គឺពឹងទៅលើភាពឆ្លាតវ៉ៃ ការសាមគ្គី ការសម្រេចចិត្តរហ័ស និង ស្មារតីតស៊ូផងដែរ៕
លេងកីឡាអេឡិចត្រូនិច កុំភ្លេចការសិក្សារ!