• 2021-10-21 11:21:09
  • ព័ត៌មាន

ពិសេសមិនធ្លាប់មាន! រំលស់សុទ្ធ ១០០% Toyota Rush និង Rush TRD 2021 ថែមកាដូដ៏អស្ចារ្យមាស ៥ ជី

  • 2021-10-21 11:21:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិសេសមិនធ្លាប់មានពីមុនមកសម្រាប់រថយន្ត Toyota Rush និង Toyota Rush TRD 2021 ជាមួយនឹង ការផ្តល់ជូនយ៉ាង​ពិសេសបំផុតក្នុងខែតុលានេះ ចំពោះអតិថិជនដែលមានបំណងចង់ក្លាយជាម្ចាស់ រថយន្តទាំងពីរនេះយកទៅប្រើប្រាស់។

ចំពោះអតិថិជនទាំងអស់ដែលចាប់អារម្មណ៍ចង់ក្លាយជា ម្ចាស់រថយន្តដ៏ស្រស់ស្អាតទាំងពីរម៉ូឌែលនេះ អាចបង់ប្រាក់រំលស់សុទ្ធ 100% (មិនចាំបាច់ប្រាក់កក់) ចាប់ពីខែតុលានេះតទៅរហូតដល់រយៈពេល ៦ ឆ្នាំជាមួយនឹង តូយ៉ូតាខេមបូឌាហ្វាយណាន់ TOYOTA Cambodia Finance

រូបថតដោយ៖ ToyotaCambodia

លើសពីការផ្ដល់ជូនខាងលើ Toyota ក៏នៅមានកាដូដ៏ពិសេសមួយទៀតគឺ អតិថិជននឹងទទួលបានមាស ៥ ជីបន្ថែម រាល់ការបញ្ជា ទិញរថយន្តលក្ខណៈគ្រួសារ ៧ កៅអី Toyota Rush និង Toyota Rush TRD 2021 ។ ការផ្តល់ជូនប្រម៉ូសិនយក្សមួយនេះ មានតែក្នុងខែតុលាឆ្នាំ ២០២១នេះប៉ុណ្ណោះ។ លោកអ្នក ក៏អាចមកសាកសួរនៅ​ទីតាំងផ្ទាល់ដែលជាសាខាលក់រថយន្ត Toyota ទាំងប្រាំសាខាទូទាំងព្រះរាជា ណាចក្រកម្ពុជា មកភ្លាមយកឡានជិះភ្លាម បានតែម្តង!

ចំពោះតម្លៃកំពុងលក់នៅខ្មែរ Toyota Rush 2021 មានតម្លៃ ៣៣៥០០ដុល្លារ និង Toyota Rush TRD 2021 មានតម្លៃ ៣៥ ៥០០ដុល្លារ និងមានជម្រើសពណ៌ស ទឹកប្រាក់ ខ្មៅ ត្រេអ៊ី ក្រហម និងពណ៌ឈាមជ្រូក។

ទាំងនេះគឺជាលក្ខណៈពិសេសខ្លះៗរបស់រថយន្ត Toyota Rush 2021៖

ផ្នែកខាងក្នុងរថយន្ដលក្ខណៈគ្រូសារ​ទាំងពីរនេះ បំពាក់ដោយកៅអីចំនួន ៣ ជួរមានសរុប ៧កៅអី។ កៅអីជួរទីពីរ និងទីបីអាចបត់ជារៀងអក្សរ L បំពាក់មកជាមួយនឹងពោងសុវត្ថិភាពចំនួន ៨ ។

បច្ចេកវិទ្យា​ខាង​ក្នុង​មាន ប៊ូតុង Start/Stop ងាយ​ស្រួល​បញ្ឆេះ និង​ពន្លត់​ម៉ាស៊ីន ប្រព័ន្ធ​កម្សាន្ត DVD Touch Screen ទំហំ ១៣អ៊ីញ អាច​ភ្ជាប់ Bluetooth T-link មានម៉ាស៊ីន​ត្រជាក់ បំពាក់​ទាំង​នៅ​ខាង​មុខ ខាងក្រោយ និង​មាន​ប្រព័ន្ធ​គ្រប់គ្រង​ដោយ​ស្វ័យ​ប្រវត្តិផ្សេងៗទៀតជាច្រើន។

ផ្នែកខាងមុខ Rush
ពោងសុវត្ថិភាព
ផ្នែកខាងក្នុង

ផ្នែកខាងក្រៅនៃរថយន្ត SUV ទាំងពីរនេះ រចនាមក​ជាមួយ​ចង្កៀង​ប្រភេទ LED មាន​ប្រព័ន្ធ​ភ្លើង​បិទ​បើក​ ដោយ​ស្វ័យប្រវត្តិ រួមជាមួយ​អំពូល​ភ្លើង​បំភ្លឺ​ផ្លូវ​ពេលថ្ងៃ​ Daytime Running Light។ រថយន្ត​មួយ​នេះ​ប្រើ ​យ៉ាន់​ស្ព័រ​ទំហំ ១៧ អ៊ីញមាន​កញ្ចក់​មើល​ក្រោយ ​អាច​បញ្ជា​ដោយ​ថាមពល​អេឡិចត្រូនិក ចង្កៀង​ក្រោយ ​បំពាក់​អំពូល​ប្រភេទ​ LED ។

ផ្នែកខាងក្រៅ Toyota Rush TRD

ផ្នែកប្រព័ន្ធសុវត្ថិភាពនិងបច្ចេកវិទ្យា រថយន្តទាំងពីរ បំពាក់ដោយប្រព័ន្ធសុវត្ថិភាពកាមេរ៉ាក្រោយ មានសេនស័រ (sensor) ផ្តល់ភាពងាយស្រួលអំឡុងពេលត្រៀមចូលចំណតនានា មានប្រព័ន្ធបើកបរ ពេលឡើងចំណោត HAC ប្រព័ន្ធគ្រប់គ្រងលំនឹង (VSC) ប្រព័ន្ធគ្រប់គ្រង ទំនាញសកម្ម (TRC), ប្រព័ន្ធបែងចែកសម្ពាធហ្រ្វាំង (EBD) និងប្រព័ន្ធហ្រ្វាំងសុវត្ថិភាព (ABS) ។

ចំពោះផ្នែកកម្លាំងម៉ាស៊ីននៅលើរថយន្តទាំងពីរបំពាក់ដោយម៉ាស៊ីន 1.5L ប្រអប់លេខ E 4-Speed AT ប្រភេទនៃការបើកបរ 2WD (ប៉ុង១)។

ផ្នែកខាងក្នុង TRD
Toyota Rush TRD 2021
ផ្នែកខាងក្នុង Rush
Toyota Rush

សម្រាប់ពត៌មានបន្ថែម លោកអ្នកអាចទំនាក់ទំនងមកកាន់ផ្នែកសេវាកម្មអតិថិជនតាមរយៈលេខ ទូរស័ព្ទ៖ 017 333 503 / 086 333 503 ឬតាមរយៈទំព័រហ្វេសប៊ុកផ្លូវការគឺ Toyota Cambodia | Facebook ឬ តាមរយៈបណ្ដាញ Telegram Channel: t.me/toyotacambodiakh

មតិយោបល់