• 2021-10-20 01:43:16
  • ព័ត៌មាន

Mengly Gaming បញ្ជាក់ច្បាស់ៗពីអាជីពជា Streamer របស់ខ្លួននៅថ្ងៃមុខ

  • 2021-10-20 01:43:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​ពេល​សាង​ភាព​ល្បី​ល្បាញ​ដូច​សព្វ​ថ្ងៃ Mengly Gaming ដែល​មាន​ឈ្មោះ​ពិត​ថា សាន ម៉េងលី គ្រាន់តែ​ជា​អ្នក​ចូល​ចិត្ត​លេង​ហ្គេម ក៏​ឆ្លៀត​ពេល​ទំនេរ​ទិញឌីស​ហ្គេម​មក​លេង​កម្សាន្ត និង​ថត Stream ទុក​ជា​វីដេអូគ្រាន់​មើល​កម្សាន្ត​ជា​មួយ​មិត្ត​ភក្តិ​ប៉ុណ្ណេះ។

ជា​មនុស្ស​មិន​សូវ​ចូល​ចិត្ត​ដើរ​លេង​ក្រៅ​ច្រើន ចំណាយ​ពេល​វេលា​នៅ​តែ​ផ្ទះ មូលហេតុ​នេះ​ហើយ​បាន​ធ្វើ​ឲ្យ Mengly យក​ពេល​លេង​ហ្គេម​កំដរ​អផ្សុក ចាប់​ផ្ដើម​បន្ត​ថតវីដេអូ និងឡាយហ្គេម​នេះ​រហូត​ដល់​បច្ចុប្បន្ន ជា​អ្នក​ឡាយ​ហ្គេម​នៅ​លើ​ហ្វេសបុក និង​ទទួល​បាន​ការ​គាំទ្រ​ជាច្រើន។

Mengly ប្រាប់​ថា​ដំបូង​ខ្លួន​ចង់​ក្លាយ​ខ្លួនជា​អ្នក​រក​សុី​​ដើម្បី​ឲ្យ​មាន​បុខរបស់ជាប់មួយ តែនៅពេល​ខ្លួន​ចាប់​អាជីពជា Streamer ​នៅ​ចុងឆ្នាំ២០១៨ និង​បាន​ស្វ័យ​យក​កាន់​តែ​ច្រើន​ពី​អាជីព​នេះ ទើប​លោក​សម្រេច​ចិត្តមិន​បោះ​បង់​អាជីព​នេះ​ឡើង នឹង​បន្ត​ធ្វើ​វា​រហូត​ឲ្យ​តែ​មាន​អ្នក​គាំទ្រ។

Mengly ប្រាប់​ថា​មូលហេតុ​ដែល​លោក​លេង​ហ្គេម​មិន​ដែល​ធុញ​គឺ​ហ្គេម​តែង​តែ​​មាន​អ្វី​ដែល​ថ្មី​រហូត ពីមួយឆ្នាំទៅមួយឆ្នាំ និង​មាន​ហ្គេម​ជា​ច្រើន​ដែល​អ្នក​ចូល​ចិត្ត​អាច​ជ្រើស​យក​មក​លេង​កម្សាន្ត​ដើម្បីវិវត្តន៍គំនិត​របស់​ខ្លួន។ Mengly បន្ត​ថា​វា​មិនមែន​ជា​រឿង​ងាយ​ឡើយ​មុន​មក​ដល់​ចំណុច​នេះ ដែល​លោក​ក៏​បាន​ជួប​ឧបសគ្គ​ជា​ច្រើន​ដូច​ជា​គ្រួសារ​ដែល​តែង​តែ​មិន​ចង់​ឲ្យ​លោក​លេង​ហ្គេម និង​សង្គម​ជុំវិញ​ខ្លួន មើល​មក​ថា​ជា​រឿង​មិន​ល្អដែល​តែង​តែ​ជួប​ប្រទះ​ជា​រៀង​រាល់​ថ្ងៃ។​

លោកថា​បច្ចប្បន្ន​ខ្លួន​បាន​ចាប់​អាជីព​ជា Streamer នេះ​ពេញលេញ​ដូច​នេះ​លោក​ទទួល​បាន Sponsor និងការ​ងារ​ទាក់​ទង់​ជា​មួយ​វិស័យ E-sport ដូចជា​អ្នក​អធិប្បាយ​ហ្គេម (Caster) ​ពេល​ប្រកួត​កីឡាអេឡិចត្រូនិត​ធំៗ​ប្រចាំ​ស្រុក​ខ្មែរ។ តាម​ពាក្យ​សម្ដី​ប្រាប់​មក​កាន់ Sabay កំលោះសង្ហារ​ពូកែ​វ៉ូហារស័ព្ទ​នេះ​ថា​អាជីពជា Streamer នេះ​លោក​មិន​បោះបង់​វា​ចោល​ឡើយ​នៅតែ​បន្ត​ធ្វើ​វា​រហូត គឺ​ធ្វើ​យ៉ាង​ណា​ស្វែង​រក​អ្វី​ដែល​ថ្មី​ដើម្បី​ផ្ដល់​ភាព​សប្បាយរីករាយ និង​ចំណេះ​ដឹង​ទៅ​កាន់​ហ្វេសៗ​របស់​ខ្លួន​ដើម្បី​ជា​ប្រយោជន៍៕

អត្ថបទ៖ ម៉េងងី

មតិយោបល់