• 2021-10-19 05:08:31
  • ផលិតផលថ្មី

ឈីបថ្មី M1 Pro/Max ខ្លាំងជាងមុន៤ដង GPU 32-core មាន RAM ដល់ 64GB

  • 2021-10-19 05:08:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បីឆ្លើយតបនឹងតម្រូវការអ្នកប្រើកម្រិតខ្ពស់ Apple បានបញ្ចេញប្រព័ន្ធបន្ទះឈីបថ្មី M1 Pro និង M1 Max។ ហើយឈីបនេះនឹងបំពាក់មុនគេ នៅលើ Macbook Pro ១៤/១៦អ៊ិញ ដែលប្រកាសចេញដំណាលគ្នាក្នុងព្រឹត្តិការណ៍ Unleashed 2021។

បន្ទះឈីប M1 Pro

  • CPU 10 core លឿនជាងមុន ១,៧ដង
  • GPU 16 core លឿនជាងមុន ២ដង
  • Neural Engine16-core
  • RAM 32GB
  • Memory bandwidth អាចផ្ទេរទិន្នន័យ 200GB ក្នុង១វិនាទី ដែលលឿនជាងជំនាន់មុន ៣ដង

បន្ទះឈីប M1 Max

  • CPU 10 core លឿនជាង M1 ៣,៥ដង និងលឿនជាង M1 Pro ១,៧ដង
  • GPU 32-core លឿនជាងឈីប M1 ៤ដង និង M1 Pro
  • RAM 64GB
  • Memory bandwidth អាចផ្ទេរទិន្នន័យ 400GB ក្នុង១វិនាទី ដែលលឿនជាង M1 ៦ដង និង M1 Pro ២ដង

បន្ថែមពីនេះ បន្ទះឈីបថ្មីទាំងពីរ M1 Pro/Max មានទំហំ 5nm ដូចគ្នា ដោយ CPU របស់វាដំណើរមានប្រសិទ្ធភាពជាងមុន ១,៧ដង ត្បិតប្រើថាមពលតិចជាងមុន ៧០%។ ចំណែក GPU វិញ ក៏ដំណើរការខ្លាំងដោយប្រើថាមពលតិច បើធៀបនឹង M1 និងកុំព្យូទ័រដទៃផងដែរ។

គួរបញ្ជាក់ផងដែរថា ឈីប M1 ដែលចេញកាលពីឆ្នាំមុន មាន 8-core CPU, 7/8-core GPU និង RAM 8/16GB៕

អត្ថបទ៖ កុសល

មតិយោបល់