• 2021-10-19 03:05:10
  • ផលិតផលថ្មី

រថយន្ត​ភីកអាប់​ថ្មីរបស់ Chevrolet នឹង​មាន​ដំបូល​ទាំងមូល​ជាកញ្ចក់សុទ្ធ

  • 2021-10-19 03:05:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Chevrolet បាន​បញ្ចេញ​វីដេអូ Teaser ខ្លីមួយ​បង្ហើប​ពី​រថយន្តភីកអាប់ថ្មី​របស់ខ្លួន​ដែល​ដំបូល​រថយន្ត​គឺ​ជាកញ្ចក់សុទ្ធ ដែល​ក្រុមហ៊ុន​ផលិតរថយន្ត​អាមេរិកនេះ អះអាងថា នឹង​ផ្តល់បទពិសោធន៍ និង​អារម្មណ៍ថ្មី​ដល់​អ្នកបើកបរ និងអ្នក​រួមដំណើរ​អង្គុយខាងមុខ និងក្រោយ ​អាច​មើលឃើញទិដ្ឋភាព​ខាងលើ​បាន​យ៉ាងធំស្រលះ។

ដំបូល​កញ្ចក់នេះ ត្រូវបាន​គេជឿជាក់ថា នឹង​បំពាក់​នៅលើ​រថយន្តម៉ូដែល Silverado EV ដែល​ Chevrolet គ្រោង​នឹង​ដាក់បង្ហាញ​ក្នុងព្រឹត្តិការណ៍ CES នៅក្រុង Las Vegas នាដើមខែមករា ឆ្នាំ​២០២២​ខាងមុខ។ រថយន្ត​​នេះ​ក៏ត្រូវរំពឹងដែរថា ជាគូប្រជែង​នឹង​ F-150 Lightning របស់​ Ford។

បើតាម​ការ​បង្ហាញ​ក្នុងវីដេអូនោះ គឺគេ​អាច​​មើល​ឃើញធ្លុះ​ពី​លើដំបូល​កញ្ចក់​រថយន្ត​នូវ​មនុស្ស ២នាក់​ដែលជាអ្នកបើកបរ និងអ្នករួមដំណើរ​ម្នាក់។ ក្នុងនោះ​អ្នកបើកបរ កំពុង​ចុច​លើ​អេក្រង់​ឌីជីថល​រាងកោង​ ដែល​ប្រវែង​​វា​លាតដល់ ២ភាគ៣ នៃផ្ទៃតាប្លូ។

គួរដឹងថា Silverado ជាប្រភេទ​រថយន្តអគ្គិសនី ដែល​សាកភ្លើង​ពេញម្តង​អាចបើក​ដល់​ចម្ងាយ ៦៤៤​គីឡូម៉ែត្រ។ វាបំពាក់​មក​ជាមួយ​បច្ចេកវិទ្យា​ដែលអាច​បង្វិល​កង់​បាន​ខ្លាំងដូច Hummer EV ដែរ ពោលគឺ​ងាយស្រួល​ក្នុងការបត់​ឆ្វេង បត់ស្តាំ ឬ​បើកបរ​លើ​ផ្លូវកោង និង​រង្វង់មូល​ជាដើម។

ចំពោះ​កម្លាំងរថយន្ត​ Chevrolet នេះមិនត្រូវបាន​ទម្លាយឱ្យដឹងនោះទេ ប៉ុន្តែសម្រាប់ Hummer គឺ​មានកម្លាំងរហូតដល់ ១០០០សេះ៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សំភី

មតិយោបល់