- 2021-10-19 02:45:02
- ព័ត៌មាន
លោក ញាន ផល្លឹក បង្ហាញគំរូ កង់បីអគ្គិសនីសូឡា ស្អាតប្លែកមានច្រើនជម្រើស ត្រៀមផលិតឆាប់ៗនេះ
- 2021-10-19 02:45:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក ញាន ផល្លឹក បង្ហាញគំរូ កង់បីអគ្គិសនីសូឡា ស្អាតប្លែកមានច្រើនជម្រើស ត្រៀមផលិតឆាប់ៗនេះ
ចន្លោះមិនឃើញ
អ្នកផលិតឡានអគ្គិសនីអង្គរខ្មែរ ដែលធ្លាប់មានភាពល្បីល្បាយលោក ញាន ផល្លឹក បានកំពុងសំងំផលិតរថយន្តអគ្គិសនី និងបានបង្ហាញពីគំរូ កង់បី អគ្គិសនីសូឡា សម្រាប់ទីផ្សារប្រទេសកម្ពុជាដែលជួយកាត់បន្ថយការបំពុលបរិស្ថាន។
តាមរយ:ការបង្ហាញពីគំរូកង់បីអគ្គិសនីបរិស្ថា នៅលើគណនីហ្វេសបុករបស់លោកនៅថ្ងៃពីរូបភាពដ៍ស្រស់ស្អាត មានច្រើនពណ៌ ច្រើនជម្រើស មើលទៅមានភាពប្លែក ដែលលោក ញាន ផល្លឹក ត្រៀមផលិតចេញជារូបរាងនាពេលឆាប់ៗខាងមុខនេះ។
តោះមកមើលរូបរាង កង់បី អគ្គិសនីសូឡា ដែលលោក ញាន ផល្លឹក បានបង្ហាញដូចខាងក្រោម៖
ថ្មីៗនេះដែរលោក ញាន ផល្លឹក ក៏បានបង្ហាញពីការដំឡើងផ្លិតទឹកថ្មីដាក់ចូលឡានក្រុងធ្វើថ្មីដំបូង ដែលប្រើប្រាស់ថាមពលអគ្គិសនី និងសូឡា ១០០% និងធ្វើឡើងដោយដៃផ្ទាល់។ ថយន្តខ្នាតធំ (ឡានក្រុង) ប្រើប្រាស់ថាមពលអគ្គិសនីបូកជាមួយថាមពលពន្លឺព្រះអាទិត្យ(Solar) ដោយប្រើកម្លាំង( ម៉ូទរ័ ១៦គីឡូវ៉ាត់ ៧២វ៉ុល) អាចផ្ទុកអ្នកដំណើរបានចំនួន ២២ នាក់គិតទាំងអ្នកបើកបរ។ វាត្រូវបានផលិតដោយដោយដៃផ្ទាល់ ១០០% គ្មានពុម្ពគ្មានរោងចក្រនិងសម្ភារៈទំនើបៗដើម្បីដំឡើង និងត្រូវបានបង្ហាញវត្តមានកាលពីឆ្នាំ ២០១៣។
គួររំលឹកដែរថា រថយន្តអង្គរ ដែលជាស្នាដៃកូនខ្មែរ ត្រូវបានផលិតឡើងបានជាច្រើនជំនាន់ មានដូចជារថយន្តអង្គរ២០០៣ រថយន្តអង្គរ២០០៤ រថយន្តអង្គរ២០១០ រថយន្តអង្គរ EV ២០១៣ និងរថយន្តអង្គរ EV ២០១៤ នៅឆ្នាំ២០១៨ បានចេញរថយន្តអង្គរម៉ូដែលឈ្មោះថា Golf car មានការរចនារូបរាងខុសពីស៊េរីមុនៗ៕