• 2021-10-19 02:07:24
  • ហាងឆេងផលិតផល

ROG Phone 5 ស៊េរីស្មាតហ្វូន Gaming មាន RAMដល់18GB នេះតម្លៃកំពុងលក់នៅខ្មែរ

  • 2021-10-19 02:07:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្មាតហ្វូន Gaming កម្លាំង​ខ្លាំង ROG Phone 5ស៊េរី​ជា​ទូរសព្ទ​ដែល​មាន​បំពាក់ RAM រហូត​ដល់ 16/18GB និង​កំពុង​មាន​លក់​នៅ​លើ​ទីផ្សារ​កម្ពុជា​នៅ​តាម​ហាង​ធំៗ​មួយ​ចំនួន។ ASUS ROG Phone 5 ស៊េរី មានបន្ថែមថាមពលពិសេសៗជាច្រើន ធ្វើឱ្យស្មាតហ្វូនហ្គេមនេះ កាន់តែខ្លាំងជាងមុន។

ROG Phone 5 មានអេក្រង់ទំហំ 6.78 អ៊ិញ ប្រភេទ AMOLED មានកម្រិតបង្ហាញ 1080p+ មាន refresh rate 144Hz និងមានល្បឿនប៉ះបញ្ជារ touch sampling rate អាចឡើងដល់ 300 Hz ប្រើបន្ទះឈីប Snapdragon 888 5G។

តាមប្រភពពីហាង សុខ លី ស្មាតហ្វូនកម្លាំងខ្លាំង ROG Phone 5 ស៊េរីថ្មីខាង​ក្រោម៖

  • ROG Phone 5 ទំហំផ្ទុក 256GB មាន RAM 12GB តម្លៃខ្ទង់ ៨៩៩ដុល្លារ
  • ROG Phone 5 ទំហំផ្ទុក 256GB មាន RAM 16GB តម្លៃខ្ទង់ ១ ១៧០ដុល្លារ
  • ROG Phone 5s ទំហំផ្ទុក 256GB មាន RAM 16GB តម្លៃខ្ទង់ ១ ០៩៩ដុល្លារ
  • ROG Phone 5s ទំហំផ្ទុក 512GB មាន RAM 18GB តម្លៃខ្ទង់ ១ ២៥៩ដុល្លារ
  • ROG Phone 5s Pro ទំហំផ្ទុក 512GB មាន RAM 18GB តម្លៃខ្ទង់ ១ ៤២៩ដុល្លារ
  • ROG Phone 5 Ultimate ទំហំផ្ទុក 512GB មាន RAM 18GB តម្លៃខ្ទង់ ១ ៦៤៩ដុល្លារ

ខាង​ក្រោម​នេះ​ជា​ថ្ងៃ​ស្មាតហ្វូនហ្គេម ROG Phone 5 ប្រកាស​ចេញ​ ROG Phone 5 ប្រកាសចេញ​កាល​ពី​ថ្ងៃ​ទី ២៦ មេសា ២០២១។ ROG Phone 5s/5s Pro ប្រកាសចេញ​កាល​ពី​ថ្ងៃ​ទី ១៦ សីហា ២០២១។ ROG Phone 5 Ultimate ប្រកាសចេញ​កាល​ពី​ថ្ងៃ​ទី ១០ មីនា ២០២១៕

អត្ថបទ៖ ម៉េងងី

មតិយោបល់