- 2021-10-18 01:28:12
- ព័ត៌មាន
មិនធម្មតាទេ! ឡាន Rolls-Royce Cullinan ពាសដែកពី Klassen ថ្លៃជាងធម្មតា ៣ដង
- 2021-10-18 01:28:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនធម្មតាទេ! ឡាន Rolls-Royce Cullinan ពាសដែកពី Klassen ថ្លៃជាងធម្មតា ៣ដង
ចន្លោះមិនឃើញ
Rolls-Royce Cullinan គឺជាកំពូល SUV ដ៏ប្រណីតមួយ ប៉ុន្តែសម្រាប់អ្នកដែលចង់បានការការពារកាន់តែខ្លាំងបន្ថែមទៀត ឥឡូវនេះគឺមានជម្រើសហើយ។
ថ្មីៗនេះ ក្រុមហ៊ុន Klassen ដែលជាអ្នកជំនាញកែកុនរថយន្តប្រណីត បង្ហាញចេញនូវ Rolls-Royce Cullinan ពាសដែកថ្មី ដែលមានកម្រិតការពារ BR6 Level ឯណោះ ពោលគឺអាចការពារគ្រាប់កាំភ្លើង និងគ្រាប់បែកដៃផ្ទួនៗគ្នា ២គ្រាប់ទៀតផង។
ក្រុមហ៊ុន Klassen និយាយថា ផ្នែកខាងក្រៅនៃ Rolls-Royce ពាសដែកនេះ មានបំពាក់អាវក្រោះដែលមានទម្ងន់ស្រាល ដោយក្នុងនោះរួមមានទាំង ដំបូល និង បាតក្រោម ផងដែរ។ វាក៏បានបំពាក់កញ្ចក់ការពារគ្រាប់, ពង្រឹងត្រចៀកទ្វារ, ពង្រឹងប្រព័ន្ធជើងក្រោម, ប្រើសម្បកកង់ ប្រភេទ Runflat ហើយថែមទាំងមានប្រព័ន្ធបង្ក្រាបអគ្គីភ័យ ទៀតផង។ ថ្វីបើទទួលបានការអាប់ដេតច្រើនបែបនេះមែន ប៉ុន្តែវានៅតែរក្សារូបរាងខាងក្រៅដូច Cullinan ធម្មតាដដែល។
ចំណែកឯផ្នែកខាងក្នុងវិញ SUV ប្រណីតនេះបានបំពាក់ពូកស្បែកពណ៌ឈាមជ្រូក និងមានពិដាន Starlight ប្រចាំត្រកូលរបស់ Rolls-Royce ផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ សម្រាប់អ្នកចង់កុម្ម៉ង់រថយន្តពាសដែកដោយផ្ទាល់ពី Klassen ក៏អាចកែកុនកាប៊ីនខាងក្នុងតាមចំណង់ចំណូលចិត្ត និងតម្រូវការរបស់ពួកគេដែរ។
គួរឲ្យដឹងថា រថយន្ត Rolls-Royce Cullinan ពី Klassen នេះនៅតែប្រើម៉ាស៊ីនដដែល គឺចំណុះ ៦,៧៥លីត្រ twin-turbocharged ទំហំ ១២ស៊ីឡាំង មានកម្លាំង ៥៦៣សេះ និងកម្លាំងរមួល ៨៥០ញ៉ូតុនម៉ែត្រ។ វាត្រូវបានដាក់លក់ក្នុងតម្លៃខ្ទង់ ៩៦២ ០០០ដុល្លារ ពោលគឺថ្លៃជាងតម្លៃដើមរបស់ Rolls-Royce Cullinan ៣ដង ដែលដាក់លក់ត្រឹមតម្លៃចាប់ពី ៣៣៥ ០០០ដុល្លារប៉ុណ្ណោះ នៅលើទីផ្សារបរទេស៕
ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទានរថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិត សូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375 ៕