• 2021-10-14 08:56:10
  • ព័ត៌មាន

មកឆែកឆេរ Android App មាននៅលើ Window 11 ច្រើនដែរឬអត់?

  • 2021-10-14 08:56:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រព័ន្ធប្រតិបត្តិការថ្មី Window 11 ត្រូវបានប្រើបច្ចេកវិទ្យា Intel Bridge ជាច្រកមួយដ៏សំខាន់អាចឱ្យ OS Window ដំណើរការកម្មវិធី OS Android បាន។ ហើយថ្ងៃនេះ យើងនឹងមកដឹងពីកម្មវិធីដំណើរការដោយ Android មានច្រើនប៉ុណ្ណា ខ្វះកម្មវិធីអ្វីខ្លះ នៅលើ Window Store របស់ Window 11។

នៅក្នុង Window Store យើងឃើញមាន កម្មវិធី/ហ្គេម ដែលធ្លាប់មានលើ Android ដូចជា TikTok, Facebook, Messenger, Instagram, Telegram, ZOOM, Discord, Adobe Lightroom, Netflix, Amazone Prime, Angry Birds 2, Asphalt 9 និងកម្មវិធីជាច្រើនទៀត។

ដោយឡែក កម្មវិធី/ហ្គេម មួយចំនួនដែលយើងធ្លាប់ឃើញលើ Play Store ហើយមិនមានលើ Window Store មានដូចជា៖ YouTube, Snapseed, Clash of Clans, SmartNas, PassApp, រចនានុក្រមខ្មែរ, PUBG និងកម្មវិធីមួយចំនួនទៀត។

ប៉ុន្ដែយ៉ាងណា នេះជាដំណាក់កាលដំបូងសម្រាប់ Window 11 ដោយជំហានបន្តបន្ទាប់ អ្វីៗអាចនឹងល្អជាងនេះ ហើយនឹងមានកាន់កម្មវិធីកាន់តែសម្បូរបែបដូចនឹង Play Store ផងដែរ៕

បើសិនជាអ្នកកំពុងប្រើប្រាស់ Window 10 មាន License ហើយចង់អាប់ឌែតទៅកាន់ Window 11 ដោយឥតគិតថ្លៃ សូមចុចអានរបៀបតម្លើងនៅទីនេះ

អត្ថបទ៖ កុសល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី