• 2021-10-14 06:28:27
  • ព័ត៌មាន

TikTok លើកទឹកចិត្ដអ្នកបង្កើតមាតិកានៅកម្ពុជាឱ្យជជែកអំពីបញ្ហាសុខភាពផ្លូវចិត្ដ

  • 2021-10-14 06:28:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកបង្កើតមាតិកាលើកម្មវិធី TikTok ដែលមានបទពិសោធន៍ជ្រៅជ្រះ​របស់​កម្ពុជា​មួយចំនួន ​បាន​សហការ​គ្នា​ផ្សព្វផ្សាយ​យុទ្ធនាការ​ស្ដីអំពីសុខុមាលភាព និង​សុវត្ថិភាព​ផ្លូវចិត្ដ​តាម​រយៈ ​​ការ​ចែករំលែក​បទពិសោធ​របស់​ខ្លួន​ក្នុង​ការ​ដោះស្រាយ​បញ្ហា​អវិជ្ជមាន​ ​ការរក្សា​ផ្នត់គំនិត​វិជ្ជមាន អំពី​ខ្លួន​ឯង​ ​និងការ​​បង្កើត​តុល្យភាពជីវិតការងារប្រកប​ដោយ​ភាព​​វិជ្ជមាន។

យុទ្ធនាការ​សុខភាព​ផ្លូវចិត្ដ ត្រូវបាន​ផ្ដួចផ្ដើមឡើង​ដោយ​ TikTok ដែលជាកម្មវិធីបង្កើតវីដេអូឃ្លីបខ្លីៗ​ ជាមួយបេសកកម្មជំរុញឱ្យមានគំនិតច្នៃបង្កើត និងបង្កភាពសប្បាយរីករាយ។ នៅ​កម្ពុជា យុទ្ធនាការ​នេះ​នឹង​បង្ហាញ​ពី​ការ​ចូលរួម​របស់​ម្ចាស់​គណនី​ TikTok ខ្មែរ​មួយ​ចំនួន ដូចជាLengleng, Samreth9999 និង Khmerfreelancer ជាដើម​។ ប្រធានបទ​ដែល​ក្រុមអ្នកបង្កើតមាតិកា​ TikTok នៅកម្ពុជានឹង​​ផ្សព្វផ្សាយរួមមាន៖ វិធី​ដោះស្រាយ​ស្ថានភាព​អវិជ្ជមាន​ចំពោះ​ជីវិត​បុគ្គល​ ណាម្នាក់ វិធី​រក្សា​ភាពវិជ្ជមាន​ក្នុង​គ្រា​ប្រឈម​ការ​សរសេរបែប​​អវិជ្ជមាន វិធី​រក្សា​ជំហរ​វិជ្ជមាន​ ជុំវិញ​បញ្ហា​​រាងកាយ​ខ្លួន​ឯង និងដំបូន្មានអំពីសុខភាពផ្លូវចិត្តអំឡុងពេលកូវីដ ១៩។

អនុលោម​តាមគោលការណ៍របស់ខ្លួននៅជំុវិញពិភពលោក ក្រុមហ៊ុនTikTok លើកទឹកចិត្ដ​អ្នក​ប្រើ​ប្រាស់​បង្ហាញ​​នូវ​ការ​ច្នៃ​បង្កើត​ និង​ស្វែង​រក​សហគមន៍ដែល​បាន​ចូលរួម​ចែក រំលែក​បទពិសោធន៍​ជីវិត និងស្វែងរក​ភាព​ស្ងប់​សុខដោយ​បាន​ដឹងថាពួកគេ​មិន​នៅ​ឯការ​នូវអ្វី ដែល​ខ្លួន​គេ​កំពុងតែ​ឆ្លង​កាត់​ មិនថាវាជាបញ្ហា​ឪពុក​ម្ដាយ​ថ្មោង​ថ្មី ​ជជែក​អំពី​វិធី​ដោះស្រាយ ​បញ្ហា​ខ្វះ​ដំណេក ឬ​ដំបូន្មាន​គ្រប់គ្រង​អារម្មណ៍​ក្រេវ​ក្រោធ​នោះទេ។

TikTok មិន​អនុញ្ញាត​មាន​មាតិកា​ផ្សព្វផ្សាយ​អំពី​ការលើកតម្កើង ឬ​យក​បញ្ហា​អំពើ​អត្ដឃា ត​មក​លេង​សើច ការ​បង្ក​គ្រោះថ្នាក់​ដល់​ខ្លួន​ឯង ឬ​​ជំងឺ​ផ្លូវចិត្ដ​ដែលធ្វើ​ឱ្យមនុស្ស​បាយ​មិន​នឹក ទឹក​មិន​នា ឬ​ទទួលទាន​ច្រើន​ហួស​ប្រមាណ​ ហើយ​បណ្ដាញសង្គម​នេះ​ពិត​ជា​បាន​​គាំទ្រ​ដល់ ​អ្នក​ដែល​ជ្រើសរើស​ការ​ចែករំលែក​បទពិសោធ​ជីវិត ​ដើម្បី​ផ្សព្វផ្សាយ​ចំណេះដឹងជួយដល់​​អ្នក​ដទៃ​ ដែល​ជួប​ការ​លំបាក​ និង​ស្វែង​រក​ការគាំទ្រ​ពី​សហគមន៍​។

ដើម្បី​ជួយ​ពលរដ្ឋ​កម្ពុជា​អនុវត្ដប្រកប​ដោយ​សុវត្ថិភាព TikTok បាន​ដាក់​ដំណើរការ កម្មវិធីណែនាំ​ផ្នែកសុខុមាលភាព​ថ្មីមួយចំនួន ​ដើម្បី​គាំទ្រ​ដល់​អ្នក​ដែល​មាន​បំណង ចង់​ចែ​ករំលែក ​បទពិសោធ​ជីវិត​ផ្ទាល់​ខ្លួន​លើ​វេទិកា TikTok។ កម្មវិធី​ណែនាំ​បាន​និង​​កំពុង​អភិវឌ្ឍ​ដោយ ​មាន​ការ​ណែនាំ​ពី​សមាគមអន្ដរជាតិ​សម្រាប់​ការ​ទប់ស្កាត់​អំពើ​អត្ដឃាត (IASP) អង្គការ Crisis Text Line ធុរកិច្ចមិន​រក​ប្រាក់​ចំណូល Live For Tomorrow អង្គការ Samaritans of Singapore និង Samaritans (UK)។ ការណែនាំ​អាច​រក​បាន​នៅ​លើ​ទំព័រមជ្ឈមណ្ឌល​សុវត្ថិភាព Safety Centre សម្រាប់​គោលបំណង​ផ្ដល់​ព័ត៌មាន​ប៉ុណ្ណោះ​ ក៏​បាន​ផ្ដល់​នូវ​ដំបូន្មាន​ជាច្រើន ក្នុង​ការ​ជួយ​ សមាជិក​សហគមន៍ ​របស់​យើង​ឱ្យ​មាន​ទំនាក់ទំនង​ប្រកប​ដោយ ​ការ​ទទួល​ខុស​ត្រូវ​ជាមួយ​អ្នក ​ដទៃ​ដែល​ទំនង​ជា​កំពុង​ជួប​បញ្ហា ឬ​ស្ថិត​ក្នុង​តំណាក់​កាល​ឈឺ​ចាប់​ខ្លាំង​។

លើសពីនេះ ចាប់​ពីថ្ងៃទី ១៤ ខែ​កញ្ញា ឆ្នាំ​២០២១ TikTok នឹង​រៀបចំ​បង្កើត​ឱ្យ​មាន​សកម្មភាព​ នានាប្រចាំសប្ដាហ៍​​នៅក្នុង​កម្មវិធី​របស់​ខ្លួន​ ដែល​ផ្ដោតលើ​សុវត្ថិភាព​ផ្លូវចិត្ដ រួមទាំង មាតិកា​អនឡាញ​ពិសេស​ពី​ក្រុម​ TikTok ល្បីៗនិង​អ្នក​ជំនាញ​ឯករាជ្យ ដើម្បី​ស្វែង​យល់ និង​ជជែកអំពី​សារៈសំខាន់​នៃ​បញ្ហា​សុខុមាលភាព​។ នៅ​កម្ពុជា ភាព​វិសេស​របស់​ក្រុម​ TikTok កម្ពុជា ដូចជា Lengleng, Samreth9999, Swichingkhនិង Khmerfreelancer នឹង​ក្លាយជា​ប្រធានបទសំខាន់​។

Khmerfreelancer (យីម សំណាង) បាន​ឱ្យដឹងថា៖ «​TikTok ផ្ដល់​នូវ​ឱកាស​ដ៏អស្ចារ្យ​សម្រាប់​ អ្នកបង្កើត​មាតិកាដូចជា រូប​ខ្ញុំ​ជាដើម ក្នុង​ការ​ផ្សារភ្ជាប់ទំនាក់ទំនង និង​អបរំ​មហាជន​របស់យើង​។ ខ្ញុំ​មានអារម្មណ៍​ចង់​ជួយ​អ្នក​ត្រូវការ​ជំនួយ​​តាម​រយៈ​មាតិកា​របស់​ខ្ញុំ​ ហើយ​ពេលនេះ ខ្ញុំ​មាន​ចំណាប់ អារម្មណ៍​ជួយ​អ្នក​ដទៃ​ក្នុង​ការ​រៀបចំ​តុល្យភាព​ជីវិត ការងារ​របស់​ពួកគេ​ សម្រាប់​សុវត្ថិភាព​ផ្លូវចិត្ដ ​ជា​ទូទៅ​។ ការ​ជជែក​អំពី​សុខភាព​ផ្លូវ​ចិត្ដ គឺជា​គន្លឹះ​សំខាន់​សម្រាប់​អ្នក​ចង់​ទទួល​បាន​នូវ​ជោគជ័យ​ និងមាន​សុខភាព​ល្អ ហើយ​ខ្ញុំ​មាន​ក្ដី​សោមនស្សរីករាយ​ដែល​ TikTok បាន​បោះ​ជំហាន​មុន ​គេ​ក្នុង​ការ​ពិភាគ្សា​អំពី​បញ្ហា​នេះ​»

ចំណោម​ដំបូន្មាន​ដែល​ Khmerfreelancer ផ្ដល់​ឱ្យ​រួមមាន​៖ «​អំឡុង​ពេល​រស់​នៅ​ផ្ដាច់​ខ្លួន​ពីអ្នក​ដទៃ មិន​សូវមាន​ទំនាក់ទំនង​ក្នុង​សង្គម និង​បាត់បង់​ព្រំដែន ​ការងារនេះ​ វា​ពិតជា​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​មនុស្ស​មួយ​ចំនួន​។ ខ្ញុំ​មាន​ដំបូន្មាន​មួយ​ចំនួនដែល អាច​ជួយ​លោក​អ្នក​ដោះស្រាយ​បញ្ហា​ប៉ះពាល់​ពី​វិបត្ដិ​កូវីដ​ទាំងនេះ ដោយ​​ខ្ញុំ​ព្យាយាម​អនុវត្ដ​ខ្លួន​ឯង ​រៀងរាល់​ថ្ងៃ​ផងដែរ»

១. មិនថ្វីទេ បើ​មិនសូវ​មាន​លទ្ធផល​ល្អ​រាល់ថ្ងៃ - ជួនកាល លោកអ្នក​ត្រូវ​ការពេលវេលា​ សម្រាក​ខ្លះ​ផ្ដោត​​លើ​ខ្លួន​ឯង​ រួច​​ចាប់​ផ្ដើម​ជាថ្មី​

២. សុំជំនួយ - លោកអ្នក​នឹង​មិន​អាច​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​បាន​ឡើយ ហើយ​លោកអ្នក​ក៏មិន​សុទ្ធ តែអាច​ធ្វើ​ល្អ​សព្វ​បែប​យ៉ាង​នោះ​ដែរ។ ចូរសុំ​ជំនួយ​ពី​គ្រួសារ ឬ​មិត្ដភក្ដិ​ ពេល​លោកអ្នក​ត្រូវការ​។ វា​មិន​មែនជា​រឿង​អាម៉ាស​ក្នុង​ការ​ចេញស្វែង​រក​ជំនួយ​ឡើយ​។

៣. ចូរ​ឆ្លៀត​ពេលវេលា​ដ៏មមាញឹក​មក​អង្គុយ​លេង និង​ឱ្យ​ចិត្ដ​បាន​សម្រាក​ខ្លះ។ ត្រឹម ១០​នាទីអី​មិន​​ខាត​បង់​អ្វី​នោះទេ​។

កាលពីដើម​ឆ្នាំ​នេះ TikTok បាន​ចេញផ្សាយ​នូវ​ប្រធាន​បទ​ថ្មីៗ ​ដើម្បី​គាំទ្រដល់​អ្នក​ប្រើ​ប្រាស់ ​ដែល​កំពុង​ជួប​ប្រទះ​ ឬ​ជា​សះស្បើយ​ពី​​បញ្ហា​នៃ​​ទទួលទានអាហារ​មិន​ប្រក្រតី​។ ពេល​អ្នក​ប្រើប្រាស់​ម្នាក់​ស្វែង​រក​ប្រធាន​បទ​ទាក់ទង​នឹង​​បញ្ហា​​នៃ​ទទួលទាន​អាហារមិន​ប្រក្រតី​ TikTok បាន​ណែនាំ​ពួកគេ ផ្ដល់​ឱ្យ​ពួកគេ​នូវការអប់រំ​​ជា​មូលដ្ឋាន​ និង​ណែនាំ​ប្រាប់​អំពី​ប្រភព​​​ដ៏​ច្បាស់លាស់​។ TikTok ក៏បាន​​ដាក់​ឱ្យ​ប្រើ​ប្រាស់​នូវ​សេចក្ដី​ប្រកាស​សេវាកម្ម​សាធារណៈ (PSAs) អចិន្ដ្រៃយ៍ លើ​តំណរភ្ជាប់​ហាសថេក​មួយចំនួន ដូចជា #whatIeatinaday ដើម្បី​​បង្កើន​ការ​យល់​ដឹង​ និង​ផ្ដល់​ការ​គាំទ្រ​ដល់​សហគមន៍​យើង​។

TikTok បច្ចុប្បន្ន​នេះ​កំពុងតែ​ពង្រីក​ធនធាន​របស់​ខ្លួន​ជាមួយ​ការ​ណែនាំ​មជ្ឈមណ្ឌល ​សុវត្ថិភាព​ថ្មី (Safety Center) លើ​បញ្ហា​​ការ​ទទួលទានអាហារមិន​ប្រក្រតី​ចំពោះ​យុវវ័យ អ្នកថែទាំ និង​អ្នក​ផ្ដល់​ការអប់រំ​។ ជាមួយ​ការ​ផ្ដល់​ប្រឹក្សា​ពីសំណាក់​អ្នក​ជំនាញ​ឯករាជ្យជាច្រើន រួម​មាន សមាគមជាតិស្ដីពី​បញ្ហា​​អប្រក្រតីភាព​នៃការ​ទទួនទាន​អាហារ National Eating Disorders Association មជ្ឈមណ្ឌល​ព័ត៌មានជាតិ​ស្ដីពី​បញ្ហា​នៃការ​ទទួលទានអាហារ National Eating Disorder Information Centre មូលនិធិ​មេអំបៅ Butterfly Foundation និងសមាគម​​ Bodywhys Bodywhys របស់អៀរឡង់ ការណែនាំ​នេះ​នឹង​ផ្ដល់​ព័ត៌មាន​ ការ​គាំទ្រនិង​​ដំបូន្មាន​លើ​បញ្ហា​ការ​ទទួលទាន​ អាហារ​ខុស​ប្រក្រតី​។

LengLeng បាន​ឱ្យដឹងថា​៖ «​ការ​ផ្ដោត​សំខាន់​លើ​បញ្ហា​មិនប្រក្រតី​នៃ​ការ​ទទួលទាន​អាហារ​របស់ TikTok ស្របជាមួយ​និង​គោល​ការណ៍របស់​ខ្ញុំ​ដែល​ផ្ដោត​លើភាព​​វិជ្ជមាន​ភាព​នៃរាងកាយ​ខ្ញុំ​ផងដែរ​​។ បច្ចុប្បន្ន​នេះ ពេល​យុវជន​មាន​អារម្មណ៍​ថា​រង​សម្ពាធ​ក្នុង​ការ​ប្រកួតប្រជែង​សម្រស់​ និងចង់​ឱ្យមាន​រូប​សម្ផស្ស​ដូច​តារា​និមិត្ដរូបរបស់ខ្លួន ខ្ញុំ​ចង់​ប្រាប់​ពួកគេ​ឱ្យ​ចេះ​រីករាយ ​នូវអ្វីដែល​ខ្លួន​មាន និង​រូប​រាង​របស់​ខ្លួនឯង​នា​ពេលនេះ​​។ ក្នុងនាមជា​អ្នក​បង្កើត​មាតិកា​លើ TikTok ម្នាក់ ខ្ញុំ​មាន​បំណងចង់​ផ្សព្វផ្សាយ​លើក​ស្ទួយ​ភាពវិជ្ជមាន​ និង​ជំនឿចិត្ដ​ចំពោះ​​រាងកាយខ្លួន​ឯង​។ ខ្ញុំ​សូម​អរគុណ​ដល់ TikTok សម្រាប់​ការ​លើក​ទឹកចិត្ដ​​ឱ្យការ​សន្ទនា​បែប​នេះ​ក្នុង​ចំណោម​សហគមន៍ TikTok របស់​យើង​»

[បន្ទាប់​ពី​​ប្រឹក្សា​យោបល់​​​ជាមួយ​អ្នក​ជំនាញ​ឯករាជ្យ​ នៅ​ប៉ុន្មាន​ខែ​ខាង​មុខនេះ​ TikTok ក៏​នឹង​ផ្ដល់​] សេវាកម្ម​សហគមន៍​ TikTok ជាមួយ​មតិកា​ពី​ក្រុ​មអ្នក​បង្កើតមាតិកា TikTok នៅកម្ពុជា​ដែល​នឹង ​ចែករំលែក​បទពិសោធ​ផ្ទាល់​ខ្លួនស្ដីពី​បញ្ហាសុខុមាលភាព និង​​សុវត្ថិភាព​ផ្លូវចិត្ដផ្ដល់​ព័ត៌មាន ​នូវ​ទីតាំង​ស្វែង​រក​ការគាំទ្រ និង​ផ្ដល់​ដំបូន្មាន​អំពី​របៀប​ និយាយ​ទៅកាន់​មនុស្ស ជាទីស្រឡាញ់​ អំពី​បញ្ហាទាំងនេះ​។ វីដេអូទាំង​នេះ​នឹង​បង្ហាញ​នៅលើ​ប្រអប់​ស្វែង ​រក​លទ្ធផល​ជាមួយ​ការ​​សរសេរ​ ពាក្យ​ពេចន៍​មួយ​ចំនួន​ទាក់ទងនឹង​អំពើ​អត្ដឃាត ឬ​ការ​ធ្វើ​បាប​ខ្លួន​ឯង​ ដោយ​សហគមន៍ ​របស់​យើង​អាច​ផ្ដល់​នូវ​ជម្រើស​សម្រាប់​ជ្រើស​រើស​តាម​ការ​គួរ។

យើង​មាន​មោទនភាព​ដែល​កម្មវិធី​របស់​យើង​បាន​ក្លាយជា​ទីកន្លែង​ដែល​មនុស្ស​គ្រប់រូបអាច​ចែក ​រំលែក​បទពិសោធ​ផ្ទាល់​ខ្លួន​ជុំវិញ​រឿងរ៉ាវ​សុខុមាលភាព​ផ្លូវចិត្ដ​ ការស្វែង​រក​ការ​ចូលរួម​ជា​សហគមន៍ និង​ការគាំទ្រ​គ្នា​ទៅវិញ​ទៅមក ហើយ​យើង​ពិតជា​មាន​ការ​ទទួល​ខុសត្រូវ​យ៉ាង​ត្រឹម​ត្រូវ ​​ដើម្បី​ធានា ​ឱ្យ TikTok ជា​ទីកន្លែង​សុវត្ថិភាព​សម្រាប់​ការ​សន្ទនា​សំខាន់ៗ​ទាំង​នេះ​។

សេចក្ដី​ណែនាំ និង​ប្រភព ដែលត្រូវបាន​​ចែករំលែក​នៅ​លើ​បណ្ដាញ​សង្គម​របស់​យើង​គឺ​សម្រាប់ ​គោលបំណង​ផ្ដល់​ព័ត៌មាន​ និង​មិន​មាន​បំណង​ប្រើ​ប្រាស់​ជំនួស​ដំបូន្មាន​របស់​អ្នក​ជំនាញ ឬ​វេជ្ជសាស្ដ្រ​នោះទេ។ សូមស្វែង​រក​ការ​ប្រឹក្សា​ជាមួយ​អ្នក​ជំនាញ​ត្រឹម​ត្រូវ បើ​លោក​អ្នក​មាន​សំណួរ​ ឬ​ក្ដីកង្វល់​អំពី​ស្ថានភាព​ផ្លូវចិត្ដ និង​ផ្លូវ​កាយ​។ បើ​លោក​អ្នក​មាន​គំនិតគិត​ចង់​ធ្វើ​អត្ដឃាត ឬ​ធ្វើ​បាន​ខ្លួន សូម​ទាក់ទង​ទៅកាន់ សេវាកម្ម​ទូរស័ព្ទទប់​ស្កាត់​អំពើ​អត្ដឃាត​

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង ០១០ ២៩​ ៦៦ ១៧

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី