- 2021-10-14 04:01:17
- ព័ត៌មាន
ព្រលានយន្តហោះ mini ទិដ្ឋភាពដូចរបស់មែនទែន ឃើញហើយចង់បានមួយដាក់នៅផ្ទះ
- 2021-10-14 04:01:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រលានយន្តហោះ mini ទិដ្ឋភាពដូចរបស់មែនទែន ឃើញហើយចង់បានមួយដាក់នៅផ្ទះ
ចន្លោះមិនឃើញ
ធ្លាប់តែឃើញព្រលានយន្ដហោះខ្នាតធំសាងសង់លើទំហំដីរាប់សិបហិចតា ប៉ុន្ដែបើមលទៅ ព្រលានយន្តហោះខ្នាតតូចមួយនេះវិញ ដែលមានយន្តហោះតូចៗប៉ុនរបស់ក្មេងលេង ផ្លូវហោះហើរខ្វាត់ខ្វែង ស្ថានីយ៍ជាច្រើន អាគារ ឡានពន្លត់អគ្គីភ័យ និងទីកន្លែងចតរថយន្ត សុទ្ធតែតូចៗទាំងអស់ វាហាក់នាំអារម្មណ៍របស់អ្នក ទៅកាន់ពិភពថ្មីមួយទៀត ដែលមិនធ្លាប់បានជួប។
Airport mini នេះត្រូវបានដាក់តាំងនៅសារមន្ទីរ Miniatur Wunderland នៅប្រទេសអាល្លឺម៉ង់ នេះបើយោងទៅតាមប្រភពពី Supercar Blondie តារាបណ្ដាញសង្គម និងជាអ្នកបង្ហាញរថយន្តដ៏ល្បី។
ពិភពខ្នាតតូចនេះសាងសង់ឡើងចំណាយពេលអស់ ៦ឆ្នាំ ខ្ទង់ផលិត ៥លានដុល្លារ ហើយទូទាំងព្រលាននេះបំពាក់អអំពូលតូចៗចំនួន ១៥០០០គ្រាប់។
វាដូចជាពិភពពិតៗនៅព្រលានយន្តហោះអ៊ីចឹង ទាំងទិដ្ឋភាពយន្តហោះឡើងចុះ ស្ថានីយ៍ចតរថយន្ត សូម្បីតែពេលមានយន្តហោះណាមួយផ្ទុះឬឆេះ នឹងមានឡានពន្លត់អគ្គីភ័យចេញទៅសង្គ្រោះថែមទៀតផង។
សូមទស្សនាវីដេអូ Airport mini នៅខាងក្រោមនេះ៖
តើអ្នកយល់យ៉ាងណាដែរពី Airport mini ដ៏មានទំហំធំជាងគេមួយនេះ តើចង់ទៅទស្សនាវាផ្ទាល់ដែរឬទេ?