• 2021-10-15 00:10:00
  • ព័ត៌មាន

តោះមើល! ចំណុចខ្លឹមៗរបស់ Galaxy Z Fold3 5G និង Flip3 5G មានកន្លែងឆ្ងញ់ច្រើនណាស់

  • 2021-10-15 00:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាមជាកំពូលស្មាតហ្វូនអេក្រង់បត់បានទៅហើយ ត្រូវតែមានកន្លែងពិសេស ពោល​គឺ​កន្លែង​ឆ្ងាញ់​ដើម្បី​ស្អំបេះដូងអ្នកប្រើប្រាស់ឲ្យញញឹមក៏ដូចជាប្រើប្រាស់ពោរពេញដោយភាពជឿជាក់ និងលេច​ធ្លោ​ក្នុង​សកម្មភាព​ប្រចាំថ្ងៃ​។

បើចាំមិនខុសទេ កាលពីពេលថ្មីៗនេះក្រុមហ៊ុន សាមសុង ក៏បានបង្ហាញជូនលក្ខណៈពិសេសមួយ​ចំនួន​ដែល​បំពាក់​មក​លើ Galaxy Z Fold3 5G និង Galaxy Z Flips3 5G រួចមកហើយ និងជាមូល​ហេតុ​ដែល​ធ្វើ​ឲ្យ​តារាស្មាតហ្វូនអេក្រង់បត់បានទាំង 2 នេះមានភាពពេញនិយមខ្លាំង និងផ្ទុះការគាំទ្រច្រើន។

លក្ខណៈពិសេសៗជាច្រើន មានដូចជា៖

  • កំពូលអេក្រង់ភ្លឺច្បាស់ថ្លាត្រជាក់ភ្នែក Dynamic AMOLED 2X ទោះមើលក្រោមពន្លឺ ខ្លាំង ខ្សោយប៉ុណ្ណា ឬមើលពីជ្រុងណាក៏នៅច្បាស់ស្អាតល្អ

  • Screen Refresh Rate 120Hz ដែលអ្នកលេង Game គ្រប់រូបត្រូវការ

  • បំពាក់អាវក្រោះការពារជម្រាបទឹក IPX68 ដែលអ្នកប្រើប្រាស់ស្មាតហ្វូនអេក្រង់បត់ត្រូវការ និងចង់បានជាយូរមកហើយ

  • មានកាមេរ៉ាបង្កប់ក្រោមអេក្រង់ដំបូងគេបំផុត (First Under Display Camera) ដែលមានភាពងាយស្រួលក្នុងការទស្សនា មិនធ្វើឱ្យទើសភ្នែក ឬរំខានភ្នែក

  • មានតួខ្លួនរឹងមាំជាងមុនដោយផលិតចេញពី Armor Aluminum ជាដើម

ដោយឡែកក្រៅពីចំណុចពិសេសខាងលើ Galaxy Z Fold3 5G និង Galaxy Z Flip3 5G ត្រូវបានបំពាក់មកជាមួយនឹងកញ្ចក់ប្រភេទ Gorilla Glass© VictusTM (4X Scratch resistance) ទាំងមុខ ទាំងក្រោយ ដែលជាប្រភេទកញ្ចក់ដែលមានភាពរឹងមំាជាប់ធន់មានសមត្ថភាពខ្ពស់ក្នុងការការពារឆ្កូតសឹក បានរហូតដល់ទៅ 4 ដង។

ជាពិសេសម្រាប់ Galaxy Z Fold3 5G ជំនាន់ចុងក្រោយនេះគឺត្រូវបានអ្នកជំនាញផលិតឡើងដោយ​មាន​ទម្ងន់ស្រាលជាងគេ និងមានផាសុកភាពក្នុងការក្តោបចាប់កាន់ក្នុងដៃបើធៀបនឹងត្រកូល​ស្មាត​ហ្វូន​អេក្រង់បត់បានជំនាន់មុន។

និយាយពីការថតរូប Selfie វិញ តើអ្នកណាខ្លះដែលចូលចិត្តថតរូប និងចង់បានរូបភាព ឬ រូបថត Selfie ស្អាតៗ? បើយើងនិយាយពីការថតរូប Selfie គឺ Galaxy Z Flip3 5G អាចឱ្យលោកអ្នក ជា​ពិសេសមិត្តៗយុវវ័យស៊ីវីល័យសម័យថ្មីអាចធ្វើការថតរូប Selfie ដោយប្រើកាមេរ៉ាក្រោយបានយ៉ាងលឿន ងាយស្រួល និងអាចថតរូបបានយ៉ាងប្រណិត និងស្រស់ស្អាតមួយពេញចិត្តតែម្តង។

ពេលអានហើយ យល់យ៉ាងណាដែរឥឡូវហ្នឹង? តើជាប់ចិត្តជាមួយ Galaxy Z Fold3 5G ឬ Galaxy Z Flip3 5G? ឬក៏ជាប់ចិត្តទាំង 2…? តែខ្ញុំហ៊ានធានាថាលោកអ្នកប្រាកដជាលង់ និងដកចិត្តមិនរួចឡើយពេលដែបានចាប់កាន់ប្រើផ្ទាល់ Galaxy Z Fold3 5G ឬ Galaxy Z Flip3 5G ជាមួយនឹងកំពូលបច្ចេកវិទ្យាក៏ដូចជាលក្ខណៈពិសេសៗដែលក្រុមហ៊ុន សាមសុង បំពាក់មកលើតារាស្មាតហ្វូនអេក្រង់បត់បានទាំង 2 ដួងនេះ។

Galaxy Z Fold3 5G និង Galaxy Z Flip3 5G ផ្តល់នូវកំពូលបទពិសោធន៍មិនធ្លាប់មាន (Experience like no other) នៃកំពូលស្មាតហ្វូនអេក្រង់បត់ដ៏លេចធ្លោទាក់ទាញ និងទាន់សម័យបំផុត។ Galaxy Z Fold3 5G និង Galaxy Z Flip3 5G បង្ហាញឱ្យឃើញនូវពិភពដ៏អស្ចារ្យបំផុតរបស់អ្នក (Unfold Your World) សាមសុង ជាទីទុកចិត្តបំផុត៕

សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញមកសាកសួរ ឬធ្វើតេស្តដោយផ្ទាល់នៅតាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ ដែលនៅជិតលោកអ្នកបំផុត ឬក៏អាចទំនាក់ទំនងសេវាបម្រើអតិថិជនឥតគិតថ្លៃតាមរយៈលេខទូរស័ព្ទ៖ 1800-203232 !

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី