• 2021-10-14 04:01:36
  • ហាងឆេងផលិតផល

Honda PCX 160 និង Honda ADV 150 ស៊េរីឆ្នាំ២០២១ លក់តាមហាង តម្លៃមិនចាញ់គ្នា

  • 2021-10-14 04:01:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Honda PCX និង Honda ADV គឺជា​ម៉ូតូ​កំពុង​មាន​ទីផ្សារ​មិន​ចាញ់​គ្នា​ឡើយ​នៅ​កម្ពុជា ដែល​កំពុងពេញ​និយម​ប្រើ​ប្រាស់​​ និង​ងាយ​ស្រួល​ជិះ​ពេល​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​​មិន​ចាញ់​ម៉ូតូ​ធំៗ​មួយ​ចំនួន​ឡើយ។

ម៉ូតូ​ដែល​ប្រើ​ប្រាស់​លេខ​អូតូ​ទាំង ២​នេះ​ក៏​មាន​តម្លៃ​មិន​ថោក​ប៉ុន្មាន​ដែរ​សម្រាប់​ទីផ្សារ​នៅ​ខ្មែរ​ដែល​កំពុង​មាន​លក់​នៅ​តាម​ហាង។ តាម​ប្រភព​ពី​អ្នក​លក់​ម៉ូតូ​ម្នាក់នៅ​តាម​ហាង​ម្ដុំគិរីរម្យលោក​ថា Honda PCX 160 ហាក់​មាន​ភាព​ពេញ​និយម​លើស Honda ADV 150 បន្តិច​តែ​មិន​ចាញ់​គ្នា​ច្រើន​ឡើយ សម្រាប់​ហាងលោក​លក់ចេញមួយៗដែរ។

ចំពោះ​តម្លៃ​វិញ​ម៉ូតូ​ប្រើ​លេខ​អូតូ​ទាំង ២​នេះ​ក៏​ប្រហាក់ប្រហែល​គ្នា​ដែរ​ដោយ Honda PCX 160 ស៊េរី​ឆ្នាំ២០២១ កំពុង​លក់​តាម​ហាង​មាន​តម្លៃខ្ទង់ ៤ ៣៥០ដុល្លារ ខណ: ​ម៉ូតូ Honda ADV 150 មាន​តម្លៃ​ប្រហាក់​ប្រហែល ៤ ៣៣០ដុល្លារ ខុសគ្នា​តិច​តួច​ប៉ុណ្ណេះ​សម្រាប់​ហាង​លោក​កំពុង​មាន​លក់(ម្ចាស់​ហាង​បញ្ជាក់)​។

Honda ADV ស៊េរីឆ្នាំ ២០២១ មាន​កម្លាំង​ម៉ាសុីន ១៥០សេសេ មានធុងសាំងចំណុះ ៨ លីត្រ, មានបច្ចេកវិទ្យា Idling Stop និងប្រើប្រាស់ Smart Key ផងដែរ។ ចំណែក Honda PCX160 បំពាក់ម៉ាស៊ីន eSP+ ថ្មី ទំហំ ១ស៊ីឡាំង ប្រើប៊ិចសាំង Fi មានកម្លាំង ១៦០សេសេ៕

បញ្ជាក់៖ តម្លៃនេះ​អាច​ខុសគ្នាតិចតួចពីហាងមួយទៅហាងមួយ។

អត្ថបទ៖ ម៉េងងី

មតិយោបល់