• 2021-10-13 07:22:47
  • ព័ត៌មាន

iPhone 13 នឹងបន្ថយផលិត ១០លានគ្រឿង ព្រោះខ្វះបេះដូងស្មាតហ្វូន

  • 2021-10-13 07:22:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិបត្តិកង្វះខាតបន្ទះឈីបលើពិភពលោក កំពុងរុនច្រានឱ្យ Apple ត្រូវកាត់បន្ថយការផលិត ត្រកូល iPhone 13 នេះបើយោងតាមរបាយការណ៍ថ្មីមួយ ពីទីភ្នាក់ងារព័ត៌មាន Bloomberg។

ក្រុមហ៊ុន Apple ត្រូវបានគេរំពឹងថានឹងកាត់បន្ថយការផលិត ត្រកូល iPhone 13 នៅឆ្នាំ ២០២១ ចំនួន ១០លានគ្រឿង។

ក្នុងរយៈពេលបីខែចុងក្រោយនៃឆ្នាំនេះ Apple មានគម្រោងផលិតស្មាតហ្វូនជំនាន់ថ្មីខ្លួន ប្រមាណជា ៩០លានគ្រឿង ប៉ុន្តែដៃគូផលិតរបស់គេដូចជា Broadcom និង Texas Instruments មិនអាចផ្គត់ផ្គង់សមាសធាតុបានគ្រប់គ្រាន់។

គួរបញ្ជាក់ថា Apple បានប្រឈមមុខនឹងការខ្វះខាតបន្ទះឈីបអស់រយៈពេលជាច្រើនខែមកហើយ ដូចជាប៉ះពាល់លើ MacBook Pro, iPhone 11, iPhone 12, iMac, MacBook Air និង iPad Pro ជាដើម។

ប៉ុន្ដែយ៉ាងណា ការប៉ះពាល់ទាំងនេះគឺតិចតួច បើប្រៀបធៀបនឹងគូរប្រជែង។ ចំពោះបញ្ហាកង្វះខាតនេះ អ្នកជំនាញមើលឃើញថា នឹងត្រូវអូសបន្លាយរហូតដល់ទៅ ឆ្នាំ២០២៣៕

ប្រភព៖ macrumors ប្រែ​សម្រួល៖ កុសល

មតិយោបល់