• 2021-10-13 05:01:33
  • ព័ត៌មាន

វីដេអូប្រាប់តិចនិច ប្រែក្លាយ iPhone ធម្មតាទៅជាមានរន្ធសាកភ្លើងលឿន USB-C ដំបូងបំផុត

  • 2021-10-13 05:01:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

និស្សិតម្នាក់ឈ្នោះ Ken Pillonel ជនជាតិស្វីសបានបញ្ចេញស្នាដៃគម្រោងស្រាវជ្រាវរបស់ខ្លួនមួយដែលធ្វើឲ្យបណ្ដាសារព័ត៌មានអន្តរជាតិចាប់អារម្មណ៍ចុះផ្សាយព្រោងព្រាត។

គម្រោងស្រាវជ្រាវនោះគឺ ច្នៃ iPhone ឲ្យមានរន្ធសាកភ្លើងលឿន USB- Type C ដំបូងបំផុតមិនធ្លាប់មានពីមុនមក

យោងតាមការរៀបរាប់របស់យុវជនខាងលើនោះអះអាងថា រន្ធសាកភ្លើង USB Type-C របស់គេអាចគាំទ្រមុខងារពីរគឺ សាកភ្លើងល្បឿនលឿន និងផ្ទេរឯកសារផ្សេងៗបានយ៉ាងងាយស្រួល។

ចំពោះផ្នែកបច្ចេកទេសវិញនិស្សិតកម្រិត Master ជំនាញផលិតរ៉ូបូតដដែល បានឲ្យដឹងថា មុននឹងសម្រេចបានសមិទ្ធិផលមួយនេះគេត្រូវបំបែកតួរន្ធសាកជាច្រើនដំណាក់កាលដើម្បីច្នៃពី Lightning ទៅ USB-C (ដូចរូប) ។

Ken Pillonel

ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូភាគ១ខាងក្រោម៖

នៅមិនទាន់បញ្ចប់ត្រឹមនេះទេ សូមរង់ចាំភាគទី២ ដែលជាស្នាដៃយុវជនឆ្នើមខាងលើនេះ៕

អត្ថបទ៖ រក្សា

មតិយោបល់