- 2021-10-13 02:58:10
- ព័ត៌មាន
Streamer កំពុងមានឈ្មោះបោះសម្លេង Mengly Gaming ចែករំលែកបទពិសោធន៍ មុនពេលមកដល់ចំណុចនេះ
- 2021-10-13 02:58:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Streamer កំពុងមានឈ្មោះបោះសម្លេង Mengly Gaming ចែករំលែកបទពិសោធន៍ មុនពេលមកដល់ចំណុចនេះ
ចន្លោះមិនឃើញ
កំពុងមានឈ្មោះបោះសម្លេងក្នុងអាជីព Streamer នៅខ្មែរ Mengly Gaming មានឈ្មោះពិតថា សាន ម៉េងលី មានអាយុ ២៣ឆ្នាំជាអ្នករស់នៅភ្នំពេញ និងបានបញ្ចប់ការសិក្សារបស់ខ្លួនត្រឹមឆ្នាំទី១ ប៉ុណ្ណេះដោយជីវភាពខ្វះខាត។ បច្ចុប្បន្នកំពុងចាប់អាជីពជាអ្នកឡាយហ្គេមនៅលើហ្វេសបុក និងទទួលបានការគាំទ្រជាច្រើន។ ចង់ដឹងថា Mengly ចាប់ផ្ដើមអាជីពនេះដំបូងបែបណា និងចែករំលែកបទពិសោធន៍អ្វីខ្លះមកតាមដានទាំងអស់គ្នា។
អំឡុងពេលបញ្ឈប់ការសិក្សារបស់ខ្លួន Mengly ងាកមករកប្រាក់ដើម្បីជួយផ្គត់ផ្គង់គ្រួសារ តែដោយសារខ្លួនជាមួយចូលចិត្តលេងហ្គេម ក៏ឆ្លៀតពេលទំនេរទិញឌីសហ្គេមមកលេងកម្សាន្ត និងថត Stream ទុកជាវីដេអូគ្រាន់មើលកម្សាន្តជាមួយមិត្តភក្តិប៉ុណ្ណេះ។ ជាមនុស្សមិនសូវចូលចិត្តដើរលេងក្រៅច្រើន មានពេលវេលានៅតែផ្ទះ មូលហេតុនេះហើយបានធ្វើឲ្យ Mengly យកពេលលេងហ្គេមកំដរអផ្សុក។
ជាកូនពៅក្នុងគ្រួសារមានបងប្អូន ៣នាក់ Mengly ប្រាប់ថាដំបូងខ្លួនចង់ចាប់អាជីពជាអ្នករកសុីដើម្បីធ្វើជាមុខរបស់ជាប់មួយ តែនៅពេលខ្លួនចាប់អាជីពជា Streamer នៅចុងឆ្នាំ២០១៨ និងបានស្វ័យយកកាន់តែច្រើនពីអាជីពនេះ ទើបលោកសម្រេចចិត្តឈប់រៀន តែនៅចាប់អាជីពអ្នកឡាយហ្គេមមកទើបដឹងថានេះគឺជាការងារដែលខ្លួនចូលចិត្តនិងអាចរកចំណូលបាន ។ លោកថាក្រោយពេលចាប់អាជីពនេះមកលោករកចំណូលបានច្រើនគួរសម តែមិនសូវមានពេលទំនេរច្រើនដូចមុនឡើយ។
លេងហ្គេមរាល់ថ្ងៃរហូតក្លាយជាអ្នក Stream ដល់បច្ចុប្បន្ន Mengly ប្រាប់ថាមូលហេតុដែលលោកលេងហ្គេមមិនដែលធុញគឺហ្គេមតែងតែមានអ្វីដែលថ្មីរហូត ពីមួយឆ្នាំទៅមួយឆ្នាំ និងមានហ្គេមជាច្រើនដែលអ្នកចូលចិត្តអាចជ្រើសយកមកលេងកម្សាន្តដើម្បីវិវត្តន៍គំនិតរបស់ខ្លួន។
មុនដើរមកដល់ចំណុចនេះ Mengly ប្រាប់ថាលោកក៏បានជួបឧបសគ្គជាច្រើនដូចជាគ្រួសារដែលតែងតែមិនចង់ឲ្យលោកលេងហ្គេម ព្រោះពួកគាត់គិតថាជារឿងឥតប្រយោជន៍ និងចង់ឲ្យលោករកការងារធ្វើដើម្បីអនាគត មួយទៀតគឺសង្គមជុំវិញខ្លួនលោក ដែលតែងតែជួបប្រទះជារៀងរាល់ថ្ងៃរហូតមកដល់បច្ចុប្បន្ន តែលោកថានៅពេលនេះពុំសូវមានច្រើនឡើយដោយសារគេមើលឃើញពីការងាររបស់លោកក្នុងវិស័យនេះដែលអាចរកចំណូលបាន និងទទួលបានការងារជាហូរហែ។
ជាកូនពៅក្នុងគ្រួសារតែងតែទទួលបានការអារម្មណ៍ពីម៉ាក់ប៉ាជារឿងធម្មតាដែលចង់ឃើញខ្លួនមានការងារល្អមិនចង់ឲ្យ ឡាយហ្គេមព្រោះគិតថាជារឿងមិនល្អតែដល់ពេលបច្ចុប្បន្ននៅលោកអាចរកចំណូលបានបីអាជីពមួយនេះក៏បានធ្វើឲ្យគ្រួសារមិនអារម្មណ៍ដូចមុន និងកាន់តែមានទំនាក់ទំនងល្អធម្មតា។ លោកថាបច្ចប្បន្នខ្លួនបានចាប់អាជីពជា Streamer នេះពេញលេញដូចនេះលោកទទួលបាន Sponsor និងការងារទាក់ទង់ជាមួយវិស័យ E-sport ដូចជាអ្នកអធិប្បាយហ្គេមពេលប្រកួត ធ្វើវីដេអូ និងឡាយជាដើម ដែលធ្វើឲ្យរកពេលទំនេរមិមមានផង។
តាមពាក្យសម្ដីប្រាប់មកកាន់ Sabay កំលោះសង្ហារពូកែវូហារស័ព្ទនេះថាអាជីពជា Streamer នេះលោកមិនបោះបង់វាចោលឡើយនៅតែបន្តធ្វើវារហូត គឺធ្វើយ៉ាងណាស្វែងរកអ្វីដែលថ្មីដើម្បីផ្ដល់ភាពសប្បាយរីករាយ និងចំណេះដឹងទៅកាន់ហ្វេសៗរបស់ខ្លួនដើម្បីជាប្រយោជន៍។ កន្លងមក ម៉េងលី ក៏ធ្លាប់បានចូលប្រកូតហ្គេមផងដែរមានដូចជា PUBG ហ្គេម Valorant ជាដើម។
ម៉េងលី ក៏បានផ្តាំទៅកាន់អ្នកដែលចូលចិត្តលេងហ្គេមទាំងអស់ត្រូវលេងហ្គេមដើម្បីសប្បាយ និងដើម្បីអប្បដិវត្តន៍ខួរក្បាល ពិសេសលេងដើម្បីកដរភាពអផ្សុក មិនលេងដម្បីយកឈ្នោះចាញ់ដាច់បាយដាច់ទឹកធ្វើឲ្យខ្លួនលំបាកនេះទេ។ លើពីនេះ ម៉េងលី ក៏មានពាក្យអរគុណទៅកាន់ហ្វេនដែលជួយគាំទ្រពេលកន្លងមក ពិសេសគ្រួសារដែលតែងតែជួយលើទឹកចិត្តរហូត៕