• 2021-10-13 02:36:46
  • ហាងឆេងផលិតផល

Ford Territory ស៊េរីឆ្នាំ២០២១ ឡាន SUV ខ្នាតកណ្ដាលពេលនេះតម្លៃនៅប៉ុន្មាន?

  • 2021-10-13 02:36:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត SUV ខ្នាត​កណ្ដាល Ford Territory ស៊េរីឆ្នាំ២០២១ បាន​លេច​វត្តមាន​នៅ​លើ​ទីផ្សារ​ប្រទេស​កម្ពុជា កាល​ពី​ចុង​ខែ​មករាកន្លង​ទៅ ជា​មួយ​រូប​រាង​ដ៏​ទាក់​ទាញ និង​តម្លៃ​ថ្មី​នៅ​ពេល​លក់​លើ​ទីផ្សារ​ដំបូង​ដែល​មាន​តម្លៃ​ប្រមាណជា ៤ ៩៩០០ដុល្លារ។​​​​

រថយន្ត Ford Territory ស៊េរី​ឆ្នាំ 2021 ត្រូវបានបំពាក់ជាមួយនឹងម៉ាស៊ីន EcoBoost ជំនាន់ថ្មីទំហំ 1.5L ដែលអាចផលិតកម្លាំងសេះបានរហូតដល់ទៅ 143PS និងកម្លាំងរមួលបានដល់ទៅ 225 N.M។ ជាមួយនឹងប្រអប់លេខ 8 វគ្គអូតូជំនាន់ថ្មីដែលធ្វើឲ្យការបើកបរកាន់តែមានភាពរលូន និងចូលលេខបានល្អជាងមុន។

Ford Territory នេះក៏​មាន​មុខងារពិសេស​ថ្មី ២ទៀតនោះគឺប្រព័ន្ធហ្វ្រាំងដៃអេឡិចត្រូនិច និងប៊ូតុង Sport Mode សម្រាប់អោយលោកអ្នកបើកបរនៅផ្លូវឆ្ងាយ និងមានល្បឿនលឿន។ បច្ចុប្បន្ន Ford Territory ស៊េរី​ឆ្នាំ 2021 នេះ​កំពុង​លក់​នៅ​លើ​ទីផ្សារ​ជា​មួយ​តម្លៃ​ខ្ទង់ ៤ ៦៩០០ដុល្លារ (ធ្លាក់​ថ្លៃអស់ ៣ ០០០ដុល្លារ​ធៀប​ជា​មួយ​ពេល​លក់​ដំបូង)។

ងាក​មក​មើល​ប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាទំនើបៗFord Territory ស៊េរីឆ្នាំ២០២១ មាន​ឈ្មោះថា Ford Co-Pilot 360TM ដែលក្នុងនោះរួមមានដូចជា៖ ប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្ត, ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព 360o ដឺក្រេ, ប្រព័ន្ធហ្រ្វាំង ABS និងEBD (ABS and EBD) រួម​ជា​មួយ​ប្រព័ន្ធ​សុវត្តិភាព​ជា​ច្រើន​ទៀត។ រថយន្ត Ford Territory ស៊េរីឆ្នាំ២០២១ មានជម្រើសពណ៍ចំនួន 6សម្រាប់អតិថិជនជ្រើសរើសរួមមាន៖ ស ខ្មៅ ក្រហម ផ្ទៃមេឃ ទឹកមាស និងពណ៍គ្រាប់អំពិល៕

ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិតសូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375 ៕

អត្ថបទ៖ ម៉េងងី

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី