• 2021-10-12 08:56:50
  • ហាងឆេងផលិតផល

Galaxy Z Fold3 5G មានលក់មួយទឹក តែតម្លៃនៅតែពិបាកលូក!

  • 2021-10-12 08:56:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចេញ​លក់​លើ​ទីផ្សារ​បាន​មួយ​រយ:ទូរសព្ទ​តម្លៃ​ក្បែរ ២ពាន់​ដុល្លារ Galaxy Z Fold3 5G ជាស្មាតហ្វូនអេក្រង់បត់ ដោយនាំមកនូវ​បច្ចេកវិទ្យាថ្មី​ពេល​នេះ​មាន​លក់​មួយទឹក​​តាម​ហាង​ហើយ។

Galaxy Z Fold3 5G ជា​ទូរសព្ទ​មានអេក្រង់ដ៏ធំទំហំ ៧,៦អុិញនៅ​ពេល​បត់ចេញ ជាប្រភេទ Dynamic AMOLED មានកម្រិតបង្ហាញ QXGA+ និង Refresh Rate 120Hz។ ចំណែកអេក្រង់ខាងក្រៅវិញ មានទំហំ ៦,២អ៊ិញ ជាប្រភេទ Dynamic AMOLED មានកម្រិតបង្ហាញត្រឹម HD+ ប៉ុន្ដែមាន Refresh Rate ខ្ពស់ដល់ទៅ 120Hz។

កំពុង​មាន​លក់​ម៉ូដែល​ថ្មី​តាម​ហាង​ជា​មួយ​តម្លៃ ១ ៦៩៩ដុល្លារ ទំហំផ្ទុក 256GB និង​តម្លៃ ១ ៨៩៩ដុល្លារ ទំហំផ្ទុក 512GB។ សម្រាប់​ម៉ូដែល​មួយទឹក​វិញ​តាម​ប្រភព​ពី​ហាង Sokly Phone Shop បាន​បង្ហាញ​តម្លៃ​មួយ​ទឹក​ពណ៌​ខ្មៅ​ ដាក់​លក់​ប្រមាណជា ១ ៧០០ដុល្លារ ទំហំផ្ទុក 512GB។

Galaxy Z Fold3 5G មានកាមេរ៉ាវិញ មានភាពសាមញ្ញ ដោយបង្ហូតលែនទាំង៣គ្រាប់ពីលើចុះមកក្រោម។ វាមានលែនដើម 12MP , លែន Ultrawide មានទំហំ 12MP និងលែន Telephoto ទំហំ 12MP។ ការមេរ៉ានៅផ្នែកខាងមុខ ទំហំ 10MP និង មួយគ្រាប់ទៀតដែលបង្កប់ក្រោមអេក្រង់នៅផ្នែកខាងក្នុង មានទំហំត្រឹម 4MP។ Z Fold3 មានទំហំថ្មត្រឹម 4400mAh តែប៉ុណ្ណោះ កម្លាំង ២៥វ៉ាត់ និងការសាកដោយមិនប្រើខ្សែ កម្លាំង ១១វ៉ាត់ និងអាចសាកថាមពលផ្ទេរទៅឧបករណ៍ដទៃ កម្លាំង ៤,៥វ៉ាត់ ផងដែរ៕

អត្ថបទ៖ ម៉េងងី

មតិយោបល់