• 2021-10-12 08:08:00
  • ផលិតផលថ្មី

ឡាន​អនាគត​ នឹងមាន​ដៃចង្កូត​អាចបត់ទុកបាន កាប៊ីន​កាន់តែធំ​ទូលាយស្រួល

  • 2021-10-12 08:08:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Hyundai Mobis ដែល​ជាក្រុមហ៊ុន​ផលិត​គ្រឿងបន្លាស់រថយន្ត​​ បាន​លាត​ត្រដាង​ពីការអភិវឌ្ឍដៃចង្កូត​រថយន្ត​អាចបត់ទុក​បាន​សម្រាប់​រថយន្ត​ស្វ័យប្រវត្តិ​នាពេលអនាគត ពោលគឺ​ក្រុមហ៊ុន​រំពឹងថា នឹង​អាច​ដាក់​បច្ចេកវិទ្យាថ្មីនេះ នៅ​លើរថយន្ត​របស់​ក្រុមហ៊ុន​ផលិតនានា។

តាម​រយៈប៉ាតង់​ដែល​ក្រុមហ៊ុននេះ​បាន​ដាក់​ស្នើ​នៅជុំវិញ​ពិភពលោក ឱ្យដឹងថា ដៃចង្កូត​ដែល​កំពុង​អភិវឌ្ឍនោះ អាច​ពន្លូត​ទៅមុខ​ទៅក្រោយ​បាន​ប្រវែង ២៥សង់ទីម៉ែត្រ និងអាច​បត់​វា​ចូល​ទៅក្នុង​តាប្លូវិញ នៅពេល​មិនប្រើប្រាស់​ ដើម្បី​ឱ្យកន្លែងកាប៊ីន​កាន់តែធំទូលាយ។

លោក Jang-don Choi នាយក​ផ្នែក​សាក់ស៊ី និង​សុវត្ថិភាព នៅ​ក្រុមហ៊ុន Hyundai Mobis លើកឡើង​ថា ក្រុមហ៊ុន​បាន​ទៅហួស​ពីបច្ចេកវិទ្យាបច្ចុប្បន្ន ពោលគឺ​បាន​អភិវឌ្ឍ​បច្ចេកវិទ្យា​គ្រឿងបន្លាស់​ ដែល​ប្រើ​សម្រាប់​ដាក់​លើ​រថយន្ត​អនាគត តាម​វិធី​ថ្មី​ទាំងស្រុង។ «យើង​នឹង​បន្ត​បង្កើត​គំនិត​ច្នៃប្រឌិត​ថ្មី ដោយ​ផ្អែក​លើ​បច្ចេកវិទ្យា​ស្នូល​របស់យើង»។

ជុំវិញ​ដៃចង្កូតបត់​បាននេះ Hyundai Mobis ជឿជាក់​ថា វា​នឹង​ដំណើរការ​បាន​យ៉ាងល្អបំផុត​ក្នុងលក្ខខណ្ឌ​ផ្លូវ​ផ្សេងៗដោយ​វា​នឹងកាត់​បន្ថយអប្បបរមា​នូវការរំញ័រ​ដល់​អ្នកបើកបរ។ សេនស័រ និងមុខងារ​គ្រប់គ្រងម៉ាស៊ីន (ECU) នឹង​ត្រូវបង្កើត​ឡើង​ចូលក្នុងប្រព័ន្ធ​ដៃចង្កូត​ថ្មីនេះ ដើម្បី​ធានាថា រថយន្ត​នៅ​តែ​បង្វិល​ដៃចង្កូត​ដោយខ្លួនវាបាន​ក្នុងករណី​បន្ទាន់​ណាមួយ៕

ប្រភព៖ Autocar ប្រែ​សម្រួល៖ សំភី

មតិយោបល់