• 2021-10-12 03:49:38
  • ផលិតផលថ្មី

មិនធម្មតា! OnePlus 9RT អាចបន្ថែម​ RAM ដល់៧GB ពីលើ RAM ៨GB ដែលមាន​នៅក្នុងម៉ាស៊ីនស្រាប់

  • 2021-10-12 03:49:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្មាតហ្វូន OnePlus 9RT ដែល​ជាកំណែប្រែថ្មីរបស់​ 9R នឹងត្រូវប្រកាស​ជាផ្លូវការ​នាថ្ងៃទី១៣តុលាខាងមុខ។ ប៉ុន្តែមុន​បញ្ចេញ​ ក៏មានលេចធ្លាយ​នូវ​ Spec ថ្មីៗ ដ៏គួរឱ្យចាប់អារម្មណ៍ ពិសេសគឺការបន្ថែម RAM ក្នុងម៉ាស៊ីន​បាន។

បើតាមរូបភាព​ប្រូម៉ូសិនរបស់​ OnePlus ដែលមានការលេចធ្លាយនោះ បង្ហាញថា 9RT នឹងភ្ជាប់មកឆ្នាំងសាកល្បឿនលឿន ៦៥វ៉ាត់ ជាមួយថ្ម​ ៤៥០០mAh ដែល​អាចសាកថ្មពី ០ ដល់ពេញ ១០០% ត្រឹមតែ ៣០នាទី។ ស្មាតហ្វូន​នេះ គាំទ្រ Virtual RAM ពោលគឺ​អនុញ្ញាតឱ្យបន្ថែម RAM ៧GB ជាជំនួយ​ដល់​ RAM ៨GB ដែលមាន​ក្នុងម៉ាស៊ីនស្រាប់។។ វាក៏មាន​បំពាក់ជាមួយប្រព័ន្ធបញ្ចុះ​កម្តៅ មិនឱ្យទូរសព្ទក្តៅខ្លាំងផងដែរ។

Spec សំខាន់ៗ​ផ្សេងទៀតរួមមាន៖

-អេក្រង់ ទំហំ ៦,៥៥អ៊ិញ ប្រភេទ AMOLED ល្បឿន ១២០Hz ជាមួយកម្រិតបង្ហាញរូបភាព ១០៨០ x ២៤០០P ស្រោបដោយកញ្ចក់ Corning Gorilla Glass 5 និង​មានមុខងារ Always-on display

-ប្រព័ន្ធប្រតិបត្តិការ Android 11, OxygenOS11 និងប្រើឈីប Snapdragon 888 5G

-ទំហំផ្ទុកមានតាមជម្រើស ១២៨GB/RAM ៨GB ឬ ២៥៦GB/RAM ៨GB ឬ ២៥៦GB/RAM ១២GB

-កាមេរ៉ា៣គ្រាប់ខាងក្រោយ ៥០MP (Wide), ១៦MP (Ultrawide) និង ៥MP (Macro) ឯ​កាមេរ៉ាមុខ ១៦MP (Wide)៕

ប្រភព៖ PhoneArena ប្រែ​សម្រួល៖ សំភី

មតិយោបល់