• 2021-10-12 02:14:50
  • ហាងឆេងផលិតផល

iPhone 13 Pro Max តម្លៃក្រុមហ៊ុនផ្លូវការ ធូរថ្លៃជាងតាមហាង

  • 2021-10-12 02:14:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​មក​ដល់​ទីផ្សារ​កម្ពុជា​ត្រកូល iPhone 13 series កំពុង​មាន​ហាង​ជា​ច្រើន​ដាក់​ឲ្យ​កុម្ម៉ង់​ទិញ ជា​បន្ទាប់​នៅ​មិន​ទាន់​ស្ងាត់​នៅ​ឡើយ។ តែ​បើ​ងាក​មក​មើល​ពី​ក្រុម​ផ្លូវ​វិញ​ក៏​បាន​នាំ​ចូល​មក​ដែរ​ក្នុង​មាន Smart និង iOne និង​មាន​ម៉ូដែល​ខ្លះ​​ដាក់​តម្លៃ​នៅ​មាន​ម៉ូដែល​ខ្លះ​មិន​ទាន់​មាន​តម្លៃ។

ខណ:តម្លៃ iPhone 13 នេះ​វិញ​ក៏​មាន​ភាព​ខុសគ្នា​តិច​ផង​ដែរ​ផ្លូវ​ការ និង​តាម​ហាង។ តែ​ថ្ងៃ​នេះ Sabay សូម​លើ​តម្លៃ iPhone 13 Pro Max មួយ​​មក​បង្ហាញ​ព្រោះ​ជា​ម៉ូដែល​ពេញ​និយម​ជា​គេ ពិសេស​គ្រប់​គ្នា​ចង់​ដឹង​ពី​តម្លៃ ដែល​តម្លៃផ្លូវការហាក់ធូរថ្លៃជាងនៅតាម​ហាង។

តម្លៃ​ដាក់​ឲ្យ​កុម្ម៉ង់​ទិញ​តាម​ហាង

  • iPhone 13 Pro Max ទំហំផ្ទុក 128GB តម្លៃ ១ ៤៩៩ដុល្លារ
  • iPhone 13 Pro Max ទំហំផ្ទុក 256GB តម្លៃ ១ ៥៩៩ដុល្លារ
  • iPhone 13 Pro Max ទំហំផ្ទុក 512GB តម្លៃ ១ ៧៩៩ដុល្លារ

តម្លៃ​មាន​ធានា​ផ្លូវ​ការ​ពី​ក្រុមហ៊ុន iOne

  • iPhone 13 Pro Max ទំហំផ្ទុក 128GB តម្លៃ ១ ៣៩៩ដុល្លារ
  • iPhone 13 Pro Max ទំហំផ្ទុក 256GB តម្លៃ ១ ៥២៩ដុល្លារ
  • iPhone 13 Pro Max ទំហំផ្ទុក 512GB តម្លៃ ១ ៧៥៩ដុល្លារ

តម្លៃ​មាន​ធានា​ផ្លូវ​ការ​ពី​ក្រុមហ៊ុន Smart

  • iPhone 13 Pro Max ទំហំផ្ទុក 128GB តម្លៃ ១ ៣៩៩ដុល្លារ
  • iPhone 13 Pro Max ទំហំផ្ទុក 256GB តម្លៃ ១ ៥១៩ដុល្លារ
  • iPhone 13 Pro Max ទំហំផ្ទុក 512GB តម្លៃ ១ ៧៦៩ដុល្លារ
  • iPhone 13 Pro Max ទំហំផ្ទុក 1TB តម្លៃ ១ ៩៩៩ដុល្លារ

សម្រាប់ iPhone 13 Pro Max ជំនាន់ថ្មីត្រូវបានកែប្រែលក្ខណ:ពិសេសជាច្រើនដូចជា មានថ្ងាសឆកតូចជាងមុន ២០% ប្រើអេក្រង់ប្រភេទ Super Retina XDR dispaly ជាមួយនឹងបច្ចេកវិទ្យា Pro-Motion មានកម្រិត refresh rate 120Hz និង​ទំហំផ្ទុក​រហូត​ដល់ 1TB៕

​សូម​បញ្ជាក់​ដែរ​ថា​សម្រាប់​តម្លៃ​ដាក់​ឲ្យ​កុម្ម៉ង់​ទិញ​នៅ​​ហាង​អាច​ខុស​គ្នា​តិច​តួច។

អត្ថបទ៖ ម៉េងងី

មតិយោបល់