• 2021-10-11 09:27:38
  • ផលិតផលថ្មី

ឆ្នាំ​ងសាក​របស់ Galaxy S22 Ultra និង S22 Plus សាកពី០ ដល់​ពេញ ១០០% ចំណាយពេល​តែកន្លះម៉ោង

  • 2021-10-11 09:27:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការសាកថ្មស្មាតហ្វូន​ គឺ​ជាបញ្ហា​ដ៏សំខាន់​​ដែលអ្នក​ប្រើប្រាស់​តែងតែគិតគូរ មុនពេល​សម្រេចចិត្តទិញ​ ពោលគឺ​ពិនិត្យមើល​ទំហំ​ឆ្នាំងសាក ថាតើ​វាល្បឿន​លឿន​ប៉ុនណា។

កង្វល់​នេះ ត្រូវបាន​ Samsung ផ្តល់​ដំណោះ​ស្រាយ​ ដែល​អាច​វាយដណ្តើម​ទីផ្សារ​នៅដើមឆ្នាំក្រោយបាន ដោយ​យោងតាមប្រភព Techmaniacs ឱ្យដឹងថា Samsung ​នឹង​ដាក់ភ្ជាប់មកជាមួយ​ឆ្នាំងសាក ៤៥វ៉ាត់ លើ Galaxy S22 Ultra និង S22 Plus។

រូបតំណាង

Samsung បាន​សម្រេចជោគជ័យរួចមកហើយ​ចំពោះ​ការប្រើឆ្នាំង​សាក ២៥វ៉ាត់ របស់​ Galaxy S21 Ultra ដោយចំណាយ​ពេល​តែ១ម៉ោង គឺ​សាកថ្ម​ស្មាតហ្វូន​នេះដែលមានទំហំ​ ៥០០០mAH បាន​ពេញ​ ១០០ភាគរយ ទៅហើយ ហើយ​បើប្រើឆ្នាំងសាកដល់ ៤៥វ៉ាត់ នោះអាច​សាកថ្មត្រឹមកន្លះម៉ោងតែប៉ុណ្ណោះ។

ប្រភព​ខាងលើ​ ក៏បាន​ចាប់អារម្មណ៍​ទៅលើ​កាមេរ៉ារបស់​ស្មាតហ្វូន​ថ្មីទាំងពីរ​នេះផងដែរ ក្នុងនោះ S22 Ultraមានកាមេរ៉ា​ទំហំដល់ទៅ ១០៨MP និង S22 Plus ទំហំ ៥០MP។ ​អេក្រង់របស់ S22 Ultra គឺមានទំហំ ៦,៨អ៊ិញ ល្បឿន ១២០Hz ខណៈ S22 Plus មានទំហំ ៦,៦អ៊ិញ ដោយពួកវា​បំពាក់ឈីប Exynos 2200 ដូចគ្នា និងមានប៊ិច S-pen៕

អត្ថបទ៖ សំភី

មតិយោបល់