• 2021-10-11 04:32:06
  • ព័ត៌មាន

ប្រទេសនេះ នឹងក្លាយ​ជា​អ្នកផ្គត់ផ្គង់​ថាមពល​សូឡា​ធំ​ជាង​គេ​ ក្នុង​តំបន់អាស៊ីអាគ្នេយ៍

  • 2021-10-11 04:32:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​វៀតណាម​ មាន​ថាមពល​ដើរ​ដោយ​ពន្លឺ​ព្រះអាទិត្យ ​(សូឡា)​ សរុប ១៦៥០០ ​មេហ្គាវ៉ាត់​ស្មើ​នឹង​ ២៥% ​នៃ​ថាមពល​ដែល​បាន​ដំឡើង​ក្នុង​ប្រទេស​។

​កម្លាំង​ថាមពលដ៏​ធំ​សម្បើម​នេះ​ធ្វើឲ្យ​ ​វៀតណាម​ បង្កើន​ចំនួន​បាន​ទ្វេរ​ដង​ ​(គិតត្រឹម​ខែ​មីនា​ឆ្នាំ ២០២១)​ ខណៈ​ដែល​កាល​ពី​ដើម​ឆ្នាំ ២០២០ ​មានចំនួន​ត្រឹម​តែ​ ៨៥០ ​មេហ្កាវ៉ាត់​ប៉ុណ្ណោះ។ ​វៀតណាម​ ​ក៏​​កំពុង​ក្លាយជា​ប្រទេស​ផលិត​បាន​ថាមពល​សូឡា​ធំ​ជាង​គេ នៅ​ក្នុង​តំបន់អាស៊ីអាគ្នេយ៍។​

ស្ថានីយ៍ផលិតថាមពល​សូឡា​នៅ Phu Lac wind farm ក្នុង​ខេត្ត Binh Thuan /រូបថត៖ Manan VATSYAYANA,AFP.

​របាយការណ៍​បង្ហាញ​ថា បណ្ដាប្រទេសជាសមាជិកអាស៊ាន បានកំណត់គោលនយោបាយគម្រោងផលិតថាមពលកកើតឡើងវិញឲ្យបាន ២៣% ត្រឹមឆ្នាំ ២០២៥ ខាងមុខនេះ ខណៈដែលប្រទេសចំនួនពីរគឺ ថៃ និង វៀតណាម ឈានមុខគេក្នុងការដំឡើង​ថាមពលសូឡាក្នុងប្រទេសរបស់ខ្លួន។

ថាមពលសូឡា គឺជាផ្នែកសំខាន់ជាងគេក្នុងគម្រោងផលិតថាមពលកកើតឡើងវិញ ក្នុងចំណោមថាមពលដទៃ ពោលគឺវាមានភាពចាំបាច់ណាស់​ដើម្បីសិក្សាការរៀបចំផែនការប្រព័ន្ធល្អប្រសើរជាងមុន និងការអភិវឌ្ឍន៍នានា ហើយ​ក៏​នឹងជួយសម្រួលដល់ប្រសិទ្ធភាពក្នុងការបញ្ចូលថាមពលសូឡាទៅក្នុងប្រព័ន្ធអគ្គិសនី​។

​របាយការណ៍​ក៏​បាន​សង្កត់ធ្ងន់ពី​ការ​រីកចម្រើន​លឿន​រហ័ស​នឹង​ជំរុញ​ឲ្យ​ ​វៀតណាម​ ​ក្លាយ​ជា​ប្រទេស​ផ្គត់ផ្គង់​ថាមពល​សូឡា​ធំ​ជាង​គេ​ដល់​បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន​ ត្រឹម​ចន្លោះ​ឆ្នាំ ​២០២១ ដល់ ២០២៨ ។ ចំណែក​ប្រទេស​កម្ពុជា​មាន​ចំនួន​ ៨%​ ៕

ប្រភព៖ innnews ប្រែ​សម្រួល៖ រក្សា

មតិយោបល់