- 2021-10-11 04:56:31
- ព័ត៌មាន
លោក ញាន ផល្លឹក បង្ហាញស្នាដៃជាថ្មីពីរថយន្តអគ្គិសនី ២២កៅអី ធ្វើដោយដៃផ្ទាល់
- 2021-10-11 04:56:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក ញាន ផល្លឹក បង្ហាញស្នាដៃជាថ្មីពីរថយន្តអគ្គិសនី ២២កៅអី ធ្វើដោយដៃផ្ទាល់
ចន្លោះមិនឃើញ
បើទោះជាស្ងាត់មួយរយ:ពីវត្តមានរថយន្តអគ្គិសនីខ្មែរ តែថ្មីៗនេះលោក ញាន ផល្លឹក ដែលគ្រប់គ្នាស្គាល់ថាជាអ្នកផលិតឡានអគ្គិសនីអង្គរ របស់ខ្មែរបានបង្ហាញវត្តមានជាថ្មីជាមួយការផលិតឡានអគ្គិសនី ម៉ូតូអគ្គិសនី កង់បីអគ្គិសនី នៅលើបណ្ដាញសង្គមជាញឹកញាប់។
ហើយថ្មីនេះដែរលោក ញាន ផល្លឹក ក៏បានបង្ហាញ វីដឹអូខ្លីមួយពីការដំឡើងផ្លិតទឹកថ្មីដាក់ចូលឡានក្រុងធ្វើថ្មីដំបូង ដែលប្រើប្រាស់ថាមពលអគ្គិសនី និងសូឡា ១០០% និងធ្វើឡើងដោយដៃផ្ទាល់។ លើសពីនេះលោកក៏បានបង្ហើបដំណឹងថានឹងចាប់ផ្តើមផលិតកង់បីបរិស្ថា ស៊េរីឆ្នាំ២០២២ ប្រើអគ្គិសនី និងសូឡា ឆាប់ៗនេះ។
រថយន្តខ្នាតធំ (ឡានក្រុង) ប្រើប្រាស់ថាមពលអគ្គិសនីបូកជាមួយថាមពលពន្លឺព្រះអាទិត្យ(Solar) ដោយប្រើកម្លាំង( ម៉ូទរ័ ១៦គីឡូវ៉ាត់ ៧២វ៉ុល)។ រថយន្តប្រភេទទេសចរណ៍នេះ អាចផ្ទុកអ្នកដំណើរបានចំនួន ២២ នាក់គិតទាំងអ្នកបើកបរ។ វាត្រូវបានផលិតដោយដោយដៃផ្ទាល់ ១០០% គ្មានពុម្ពគ្មានរោងចក្រនិងសម្ភារៈទំនើបៗដើម្បីដំឡើង និងត្រូវបានបង្ហាញវត្តមានកាលពីឆ្នាំ ២០១៣ ។
គួររំលឹកដែរថា រថយន្តអង្គរ ដែលជាស្នាដៃកូនខ្មែរ ត្រូវបានផលិតឡើងបានជាច្រើនជំនាន់ មានដូចជារថយន្តអង្គរ២០០៣ រថយន្តអង្គរ២០០៤ រថយន្តអង្គរ២០១០ រថយន្តអង្គរ EV ២០១៣ និងរថយន្តអង្គរ EV ២០១៤ នៅឆ្នាំ២០១៨ បានចេញរថយន្តអង្គរម៉ូដែលឈ្មោះថា Golf car មានការរចនារូបរាងខុសពីស៊េរីមុនៗ៕