• 2021-10-11 03:14:36
  • ផលិតផលថ្មី

លេចធ្លាយ​រូបរាង Lexus LX600 កំពុង​បើក​លើផ្លូវ មុនបង្ហាញ​ផ្លូវការ​នៅ​ថ្ងៃខាន​ស្អែក

  • 2021-10-11 03:14:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lexus នឹង​បើក​បង្ហាញជាផ្លូវការ​រថយន្ត​សេ៊រីថ្មី ២០២២ គឺ LX600 ដែល​ជាកំណែប្រែថ្មីពី LX570 នៅ​ថ្ងៃទី១៣ តុលា​ខានស្អែកនេះ។

តាមរយៈវីដេអូ Teaser ដែល​ Lexus បាន​បញ្ចេញ​កាលពីប៉ុន្មានថ្ងៃមុន គឺឱ្យឃើញ​ផ្នែករថយន្តតិចតួចប៉ុណ្ណោះ ដូចជាផ្នែកចំហៀងរថយន្ត កង់ និង​ចង្កៀងខាងក្រោយ​ជាប្រភេទ LED។

យ៉ាងណាមិញ មានការលេចធ្លាយ​ផងដែរ​នូវរូបរាង​របស់ LX600 ដែល​កំពុងបើកបរ​លើដងផ្លូវ​ក្នុងសហរដ្ឋអាមេរិក ដោយរូបភាព​ទាំងនោះ​ត្រូវបានបង្ហោះនៅលើវេបសាយ motor1។ ប៉ុន្តែ​រថយន្តនោះ គឺ​ត្រូវបានរុំយ៉ាងជិត មិនឱ្យឃើញរូបរាងពិតប្រាកដឡើយ និងពិបាក​ក្នុងការ​សន្និដ្ឋានថាតើវារូបរាង​បែបណាខ្លះ។

Lexus LX600 ត្រូវបានគេ​ប្រដូចថាជាបងប្អូនជីដូនមួយនឹង Toyota Land Cruiser។ វាទំនងជាប្រើប្រាស់​ម៉ាស៊ីនតូចជាង LX570 ពោលគឺ​វា​អាចនឹង​ប្រើត្រឹមម៉ាស៊ីន V6 ចំណុះ ៣,៥លីត្រ កម្លាំង ៤០៩សេះ និងកម្លាំងរមួល ៦៥០ញូ៊វតុនម៉ែត្រ ព្រមទាំង​ប្រើ​ប្រអប់លេខ​អូតូ ១០វគ្គ រត់ដោយប៉ុង២។

គេក៏រំពឹងដែរថា Lexus ក៏នឹង​បញ្ចេញម៉ូឌែល​មួយទៀត​គឺ LX750h ដំណាលហ្នឹង LX600ផងដែរ ដែល​វាបំពាក់ ប្រព័ន្ធ Hybrid ប្រើម៉ាស៊ីន V6 ចំណុះ ៣,៥លីត្រ កម្លាំង ៤៨០សេះ និងកម្លាំងរមួល ៨៧១ញូ៊វតុនម៉ែត្រ និងប្រអប់លេខ​អូតូ ១០វគ្គ ដូចគ្នា៕

ប្រភព៖ Motor1 ប្រែ​សម្រួល៖ សំភី

មតិយោបល់