• 2021-10-07 02:47:00
  • ព័ត៌មាន

តិចអត់ដឹង! ឡាន Toyota មួយម៉ូដែលនេះ ប្រើប្រព័ន្ធកម្សាន្តដូច Rolls-Royce

  • 2021-10-07 02:47:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីឆ្នាំ២០១៩ ក្រុមហ៊ុន Toyota បាននាំយករថយន្តស្ព័រដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញរបស់ខ្លួន គឺ Supra មកវិញ បន្ទាប់ពីឈប់ផលិតអស់រយៈពេល ២០ឆ្នាំ។

រថយន្ត Toyota Supra

ក្នុងនោះ ក្រុមហ៊ុន Toyota បានសហការណ៍ជាមួយក្រុមហ៊ុន BMW ដើម្បីផលិតវាឡើង ហើយក៏បានបំពាក់ប្រព័ន្ធកម្សាន្ត iDrive នៅលើ Supra ផងដែរ។

iDrive លើ Toyota Supra

គួរឲ្យដឹងថា iDrive គឺជាភាសាទំនាក់ទំនងសម្រាប់រថយន្ត និងជាប្រព័ន្ធកម្សាន្តមួយ ដែលប្រើសម្រាប់គ្រប់គ្រង និងបញ្ជាប្រព័ន្ធរថយន្តរបស់ BMW។ វាត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០១ ដោយបំពាក់លើម៉ូដែល 7 Series (ជំនាន់ E65) ដំបូងគេបង្អស់។

iDrive លើរថយន្ត BMW

ជាមួយគ្នានេះដែរ iDrive ក៏ត្រូវបានគេបំពាក់លើរថយន្ត Rolls-Royce និង Mini ដែរ ដោយសារតែ BMW បានទិញយកពួកវាកាលពីឆ្នាំ១៩៩៨ និង ឆ្នាំ២០០០៕

iDrive លើរថយន្ត Rolls-Royce
iDrive លើរថយន្ត Mini

អត្ថបទ៖ សេង ឡុង

មតិយោបល់