• 2021-10-06 01:20:00
  • ហាងឆេងផលិតផល

ឡានអគ្គិសនី Tesla ស៊េរីឆ្នាំ២០២១ ទាំង ២ម៉ូដែលនេះ កំពុងលក់នៅខ្មែរតម្លៃប៉ុណ្ណឹងមេចដែរ!

  • 2021-10-06 01:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត SUV ខ្នាតតូចរបស់ក្រុមហ៊ុន Tesla Model Y និង Model 3 កំពុងមានវត្តមាននៅលើទីផ្សារប្រទេសកម្ពុជាតាមរយ:ឃ្លាំងលក់រថយន្តធំមួយបាននាំចូល។

Tesla Model Y និង Model 3 នេះត្រូវបានផលិតឡើងដែលដំណើរការដោយថាមពលអគ្គិសនីសុទ្ធ ។ តាមប្រភពពីឃ្លាំងលក់រថយន្ត CKS Premium Auto រថយន្តអគ្គិសនីទាំង ២ម៉ូឌែលនេះជាតម្លៃកំពុងលក់នៅខ្មែរដូចខាងក្រោម៖

Tesla Model Y មានតម្លៃប្រមាណជា ៩៩ ៩៩៩ដុល្លារ

ជាកញ្ចប់អគ្គិសនីថ្មីដែលត្រូវបានផ្គត់ផ្គង់ដោយក្រុមហ៊ុនCATL ខណៈអាគុយនេះត្រូវបានឌីហ្សាញឡើងឲ្យមានចម្ងាយបើកបរតិចជាង ប៉ុន្តែថោកជាងអាគុយ lithium-nickel-cobalt-aluminum របស់ Tesla។

តាមរយៈការប្រើប្រាស់អាគុយថ្មី រថយន្ត Tesla Model Y ខាងលើនេះ នឹងអាចបើកបរបានចម្ងាយ ៥៤២គីឡូម៉ែត្រ អាចបង្កើនល្បឿនពី ០ ដល់ ១០០km/h ប្រើពេលត្រឹមតែ ៥,០វិនាទី។ Tesla Model Y នេះជាប្រភេទ (All Wheel Drive) ម៉ូទ័រឌុប ដែលគ្រប់គ្រងការអូសទាញ និងកំលាំងរមូលបានល្អ។ គួរបញ្ជាក់ថា រថយន្តអគ្គិសនី Model 3 របស់ក្រុមហ៊ុន Tesla ជាប្រភេទរថយន្តមានតម្លៃធូរថ្លៃជាងគេក្នុងចំណោម ឡានអគ្គិសនី Tesla ឯទៀត។

Tesla Model 3 ស៊េរីឆ្នាំ២០២១ មានតម្លៃប្រមាណជា ៨៩ ៩៩៩ដុល្លារ

ត្បិតថាវាមានតម្លៃធូរថ្លៃជាងគេក៏ពិត ប៉ុន្ដែ Model 3 ក៏បានបំពាក់ជាមួយនូវបច្ចេកវិទ្យាទំនើបៗជាច្រើនផងដែរ រួមមានអេក្រង់ Touchscreen ទំហំ ១៥អ៊ីញ, ប៊ូតុងអូសនៅលើដៃចង្កូតដើម្បីបញ្ជាមុខងារផ្សេងៗ, មុខងារ Autopilot គ្រប់គ្រងហ្គែរ ហ្វ្រាំង ដៃចង្កូត, ការបញ្ឆេះម៉ាស៊ីនដោយប្រើ App, ប្រើកាតពិសេសដើម្បីបើកទ្វារ ឬបញ្ឆេះ។

កាន់តែពីសេសជាងនេះគឺវាមាន កន្លែងសាកថ្មទូរសព្ទម្ដងបាន២ ទាំង iPhone & Android និងចំណុចសំខាន់ជាងគេ គឺអាគុយរបស់វា សាកថ្មមួយពេញ Model 3 អាចរត់បានដល់ទៅចម្ងាយ ៦០៥គីឡូម៉ែត្រ។ គួរបញ្ជាក់ថា រថយន្តអគ្គិសនី Model 3 របស់ក្រុមហ៊ុន Tesla ជាប្រភេទរថយន្តមានតម្លៃធូរថ្លៃជាងគេក្នុងចំណោម ឡានអគ្គិសនី Tesla ឯទៀត។

ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិតសូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375 ៕

អត្ថបទ៖ ម៉េងងី

មតិយោបល់