• 2021-10-04 02:05:23
  • ហាងឆេងផលិតផល

Toyota corolla Cross ស៊េរីឆ្នាំ២០២១ កំពុងលក់នៅខ្មែរ ធ្លាក់ថ្លៃនៅប៉ុន្មានហើយ?

  • 2021-10-04 02:05:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត SUV ដំបូងរបស់ Toyota Corolla Cross ម៉ូឌែលចុងក្រោយឆ្នាំ២០២១ ជាការរួមបញ្ចូលគ្នានៃរថយន្ត Corolla និងរថយន្តSUV ផលិតឡើងនៅលើតួគ្រោងឆ្អឹងដែលមានបច្ចេកវិជ្ជាចុងក្រោយឈ្មោះ TNGA (Toyota New Generation Architecture)។

ក្រៅពីបច្ចេកវិទ្យា TNGA រថយន្តជំនាន់ចុងក្រោយលក្ខណៈគ្រួសារនេះបានបន្ថែមនូវប្រព័ន្ធសុវត្ថិភាពជំនាន់ចុងក្រោយ ដែលជាកញ្ចប់សុវត្ថិភាព TSS (Toyota Safety Sense) មានមុខងារ៤គឺ៖ ១.ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់និងចាប់ហ្វ្រាំងស្វ័យប្រវត្តិ ២.ប្រព័ន្ធបន្ថែមនិងបន្ថយល្បឿនស្វ័យប្រវត្តិតាមរថយន្តខាងមុខ ៣. ផ្តល់រក្សាទីតាំងរថយន្តមិនឲ្យរេចង្កូតចាកគន្លងផ្លូវ ៤. ទំលាក់ភ្លើងហ្វាពេលមានរថយន្តបើកមកបញ្រ្ចាសទិស។

Toyota Corolla Cross ២០២១ ក៍មានប្រព័ន្ធសុវត្ថិភាពផ្សេងដូចជា VSC & TRC, ABS, EBD, BA, VSC ជំនួយពេលឡើងនិងចុះចំណោទ។ រថយន្តនេះមានបំពាក់សិនស័រជំនួយមុខក្រោយធ្វើការស្របគ្នាជាមួយកាម៉េរានៅលើកញ្ចក់ចំហៀងមើលក្រោយមានសញ្ញាបង្ហាញឧបសគ្គពេលវាជែង។

រថយន្ត Corolla Cross ប្រើប្រាស់នូវបច្ចេកវិទ្យាកង់មុខមានពេលឧបសគ្គ (front-wheel drive) ជាមួយនឹងម៉ាស៊ីនទំហំស៊ីឡាំង1.8L ផលិតកម្លាំងសេសបានរហូតដល់140សេស។ រថយន្ត Corolla Cross បំពាក់នូវបច្ចេកវិទ្យាចុងក្រោយ និងត្រូវបានផលិតឡើងដោយរួមបញ្ចូលគ្នានៃរថយន្ត Corolla និងរថយន្តSUV។ កំពុងលក់នៅលើទីផ្សារប្រទេសកម្ពុជា Toyota Corolla Cross ម៉ូឌែលចុងក្រោយឆ្នាំ២០២១ មានតម្លៃខ្ទង់ ៤៦ ៩០០ដុល្លារ

ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិតសូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375 ៕

អត្ថបទ៖ ម៉េងងី

មតិយោបល់