• 2021-10-04 01:30:00
  • ព័ត៌មាន

លេខ​ពិសេស​ផ្ទាល់​ខ្លួន​​ដាក់​ឈ្មោះ​ខ្លួន​ឯង​ ពេល​ប្តូរឬ​លក់​រថយន្ត​ត្រូវ​ធ្វើ​ដូចម្តេច?​

  • 2021-10-04 01:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​សម្រាប់ផ្លាកលេខពិសេសផ្ទាល់ខ្លួន នៅពេលដែលប្តូររថយន្តឬចង់លក់ អ្នកអាចស្នើសុំរក្សាលេខពិសេសផ្ទាល់ខ្លួនដើម្បីទុកបំពាក់លើរថយន្តថ្មីបានការរក្សាទុកដែលមានសុពលភាពចំនួន ៩០ ថ្ងៃ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានបញ្ជាក់​ក្នុងពិធីដាក់លក់ជាផ្លូវការនូវផ្លាកលេខពិសេស កាលពីឆ្នាំទៅថា៖ «រាល់ការទិញផ្លាកលេខពិសេសនេះ ក្នុងករណីទិញទុកអនុញ្ញាតត្រឹមរយៈពេល ៩០ ថ្ងៃដើម្បីយករថយន្តមកចាប់ផ្លាកលេខ។ បើលើសពី ៩០ថ្ងៃលេខនេះនឹងចូលទៅក្នុងប្រព័ន្ធវិញ។»

សូមចូលមើល​តម្លៃទិញលេខ ឬចុះបញ្ជី ចុចនៅទីនេះបាន

រំឭកផងដែរថា ផ្លាកលេខរថយន្តពិសេស គឺអាចដាក់ឈ្មោះខ្លួនឯង ឬដាក់តាមចិត្តចង់ ព្រមទាំងអាចកាន់កាប់មួយជីវិតនោះ ត្រូវបានក្រសួងសាធារណការ និងដឹកជញ្ជូនបើកលក់ជាផ្លូវការជាង ២ ឆ្នាំមកហើយ។ ផ្លាកលេខពិសេសនេះ មានតម្លៃចន្លោះពី ២ លានរៀលរហូតដល់ ១ ពាន់លានរៀល៕

អត្ថបទ៖ រក្សា

មតិយោបល់