• 2021-10-01 07:32:02
  • ផលិតផលថ្មី

ឡានអគ្គិសនី​ដំបូង​របស់ Subaru ដែល​ធ្វើជាមួយ​ Toyota ចេញ​រូបរាងហើយ

  • 2021-10-01 07:32:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Subaru បាន​បញ្ចេញ​វីដេអូ​បង្ហាញ​ពីរូបរាង​រថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន គឺ​ម៉ូឌែល Solterra crossover ដែល​ជាកំណែប្រែថ្មី​ពី​រថយន្ត Toyota BZ4X EV។ រថយន្តអគ្គិសនី​ទាំងពីរ​ គឺ​ជាផ្លែផ្កា​នៃកិច្ចសហការ​រវាង​ Subaru និង Toyota ដែល​ក្រុមហ៊ុនទាំងពីរបានប្រកាស​រួមគ្នា​តាំងពីឆ្នាំ២០១៩មក។

យ៉ាងណាមិញ ក្នុងវីដេអូនេះ Subaru មិនបានបង្ហាញ​លម្អិត​ទាំងផ្នែកខាងក្នុង និងខាងក្រៅនោះទេ ពោលគឺ​គ្រាន់តែបង្ហាញ​ពី​ការបើកបរ​របស់​រថយន្តថ្មីនេះ តែមួយភ្លែតប៉ុណ្ណោះ។ ផ្នែកខាងក្នុងរថយន្ត ដែល​បញ្ចេញ​បន្តិច​ក្នុងវីដេអូនេះ ​គឺឃើញដៃចង្កូត Touchscreen និង​ប្រអប់លេខ គឺ​ដូចទៅហ្នឹងសិសច្បង BZ4X EV ដែល Toyota បាន​បញ្ចេញ​កាលពី​ខែមេសា​កន្លងទៅ។

ចំពោះតម្លៃ ក៏ដូចជាកម្លាំងម៉ាស៊ីន កម្រិត​ថាមពល​អាគុយ និងពេល​វេលានៃការបញ្ចេញ​លក់រថយន្ត គឺក្រុមហ៊ុន​មិនទាន់​បាន​បញ្ជាក់​នៅឡើយ។ ប៉ុន្តែតម្លៃត្រូវបានប៉ាន់ស្មានថា ចាប់ពី ៣ ទៅ ៤ម៉ឺនដុល្លារ​ក្នុងមួយគ្រឿង។

គួររំលឹក​ថា Toyota និង Subaru កាលពីខែមិថុនា ឆ្នាំ២០១៩ បានប្រកាស​រួមគ្នា​អភិវឌ្ឍរថយន្ត​អគ្គិសនី ប្រភេទ Crossover។ ម៉ូឌែលដំបូង​ គឺ​អាច​នឹងមានទំហំប៉ុន Toyota RAV4 ឬ Subaru Forester ហើយការលក់​ ធ្វើឡើង​ដោយ​ក្រុមហ៊ុនទាំង២តែម្តង៕

សូមទស្សនាវីដេអូ

ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិតសូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375

ប្រភព៖ engadget ប្រែ​សម្រួល៖ សំភី

មតិយោបល់