• 2021-10-01 04:13:29
  • ព័ត៌មាន

បុរស​ម្នាក់ ចង់​កែឡានស្ព័រ​របស់ខ្លួន ទៅជាឡាន​សង្គ្រោះបន្ទាន់

  • 2021-10-01 04:13:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វេជ្ជបណ្ឌិត​អូស្ត្រាលីម្នាក់ ចង់​កែច្នៃរថយន្តស្ព័រ​របស់​លោក ទៅជារថយន្តសង្គ្រោះបន្ទាន់ ដើម្បីមានសិទ្ធិស្របច្បាប់​ក្នុងការបើកល្បឿនលឿនបំផុត ដើម្បី​ទៅជួយ​សង្គ្រោះអ្នកជំងឺ និង​កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង​មកលើខ្លួន។

លោកវេជ្ជបណ្ឌិត​ Micheal Livingston បាន​ដាក់ពាក្យស្នើសុំ​អាជ្ញាបណ្ណក្នុងការឱ្យរថយន្ត Nissan GT-R របស់​លោកទទួលបាន​សិទ្ធិធ្វើជារថយន្តសង្គ្រោះបន្ទាន់ (Emergency Vehicle Status) ពោលគឺ​អាចឱ្យរថយន្តលោក​បំពាក់ភ្លើងសញ្ញា និងស៊ីរ៉ែន សម្រាប់​ឆ្លើយតប​ស្ថានភាពបន្ទាន់ក្នុងពេល​បើកបរលើដងផ្លូវ​ទៅជួយ​អ្នកជំងឺ។

គួរឱ្យសោកស្តាយ ក្រសួង​ដឹកជញ្ជូន​អូស្ត្រាលី បាន​បដិសេធសំណើនេះ ដោយ​អះអាងថា «អ្នកបើកបរជាបុរស​ គឺនឹង​បើកល្បឿនលឿន ប្រកបដោយ​ឥរិយាបថ​ហានិភ័យខ្ពស់»។

មិនមែន​ជាការនឹកឃើញ​ដោយចៃដន្យនោះទេ គឺ​ធ្លាប់មានករណីមួយដែលបាន​កើតឡើង​កាលពីដើមឆ្នាំនេះ ដែល​ទារក​អាយុ១ឆ្នាំ បាន​កើត​ជំងឺរលាកទងសួត ហើយ​ត្រូវការ​សង្គ្រោះបន្ទាន់។ លោក​វេជ្ជបណ្ឌិត Livingston ដែល​ស្ថិតនៅ​ក្រុង​ផ្សេងគ្នា បាន​បើករថយន្តផ្ទាល់ខ្លួន GT-R ក្នុងល្បឿនកប់ ចំណាយ​ពេលត្រឹម ៣០នាទី ទៅ​សង្គ្រោះ​ទារក​ទាន់ពេល៕

ប្រភព៖ Motor1 ប្រែ​សម្រួល៖ សំភី

មតិយោបល់