• 2021-10-01 02:51:50
  • ព័ត៌មាន

​អ្នក​បង្កើត​កម្មវិធី​កត់​ចំណង​ដៃ​ ​ចែក​ឥត​គិត​ថ្លៃ​​បង្កប់រចនាបថ​ក្បាច់ខ្មែរ​ស្អាត​ទាក់ទាញ​

  • 2021-10-01 02:51:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«កម្មវិធីកត់ចំណងដៃសម័យទំនើប» ត្រូវបានបង្កើតឡើងដោយយុវជនម្នាក់ឈ្មោះ ប៉ក់ ឆេងលី និងសមាជិកអ្នកគាំទ្ររចនាក្បាច់ខ្មែរដ៏ស្រស់ស្អាតទាក់ទាញ កំពុង​ទទួល​បាន​ការ​សាទរ​និងលើកទឹកចិត្តយ៉ាង​ច្រើន​សន្ធឹក​នៅលើបណ្ដាញសង្គម។

ឆេងលី ប្រាប់ឲ្យដឹងថា ស្នាដៃរបស់ខ្លួននេះដាក់ឲ្យប្រើប្រាស់ឥត​គិត​ថ្លៃ​អ្វីឡើយ ដើម្បីទុកជាកាដូជូនគូ​ស្វាមី​ភរិយា​ថ្មោង​ថ្មី គ្រោង​នឹង​រៀប​ចំពិធីអាពាហ៍ពិពាហ៍នាពេលឆាប់ៗ​ខាង​មុខ​នេះ​។

អត្ថបទ៖ ​អ្នក​បង្កើត​កម្មវិធី​កត់​ចំណង​ដៃ​ ទម្លាយ​ប្រាប់​បំណង​ខំ​ធ្វើ​ជិត១ឆ្នាំ​

​ក្រោយ​ចំណាយ​ពេល​ខិតខំអស់រយៈពេលជាង ១ឆ្នាំមកនេះ ឆេងលី បានឲ្យដឹងថា៖ "«កម្មវិធីកត់ចំណងដៃសម័យទំនើប» ជំនាន់ថ្មីនេះមានលក្ខណៈល្អប្រសើរជាងជំនាន់ចាស់ និងមានមុខងារពិសេសៗបន្ថែម ដូចជា៖ មានកន្លែងបំពេញព័ត៌មានអាពាហ៍ពិពាហ៍, ងាយស្រួលគ្រប់គ្រងទិន្នន័យភ្ញៀវ, ងាយស្រួលគ្រប់គ្រងទិន្នន័យអ្នកផ្គត់ផ្គង់, ងាយស្រួលគ្រប់គ្រងរបាយការណ៍ចំណូល-ចំណាយផ្សេងៗ, អាចគណនាចំណងដៃភ្ញៀវ និងចំណូល-ចំណាយដោយស្វ័យប្រវត្តិ នៅក្នុងកម្មពិធីអាពាហ៍អាពាហ៍និមួយៗ។"

កម្មវិធីមួយនេះតម្រូវឱ្យអ្នកទាំងអស់គ្នា log-in បង្កើតគណនីជាមុនសិន មុននឹងចូលប្រើប្រាស់។ អ្នកក៏អាចប្រើប្រាស់កម្មវិធីមួយនេះ ដោយចុចប៊ូតុងស្វែងតាមរយៈ ID និងឈ្មោះ ដើម្បីគ្រប់គ្រងទិន្នន័យ ងាយស្រួលលុប ឬកែប្រែទិន្នន័យដែលបានបញ្ចូលរួចហើយ មានប៊ូតុងបោះពុម្ព និងរក្សាទុកឯកសារជាទម្រង់ Pdf ថែមទៀតផង។ កម្មវិធីនេះ នៅមានចំណុចពិសេសជាច្រើនផ្សេងទៀត មិនបានរៀបរាប់អស់ ប៉ុន្តែអ្នកក៏អាចស្វែងដោយខ្លួនឯងនៅពេលទាញយកទៅប្រើប្រាស់។

​យុវជន​បញ្ចប់​បរិញ្ញាប័ត្រ​អក្សរសាស្ត្រ​អង់គ្លេស​ខាង​លើ បញ្ជាក់បន្ថែមផងដែរថា៖ កម្មវិធី​នេះ​អាច​កត់​ដល់​រាប់​ម៉ឺន​ឈ្មោះ​​ ប្រសិនបើ ករណី​ឈ្មោះ​ភ្ញៀវ​ច្រើន​ពាន​នាក់​ក៏​គ្មាន​បញ្ហា អ្នកគ្រាន់​តែ​អ្នក​ប្រើ Save នៅក្នុង កម្មវិធីដែលអ្នកប្រើស្រាប់តែម្តង។ ចំពោះម្ចាស់​គណនី​​​ ប្រើប្រាស់ ​វានឹង​រក្សា​ទុក​នៅក្នុង worksheet ​ស្វ័យ​ប្រវត្តិ​ ដើម្បី​ចូលទៅ​ប្រើប្រាស់លើក​ក្រោយ​ទៀត​បានងាយស្រួល។

យុវជនរូបនេះ ក៏​មាន​បំណង​ចង់​បង្កើត​​ Version ដោយ​ដាក់​ការ​ប្រើ license ​កំណត់​ថ្ងៃ​ផុត​ expired តែ​គិត​ឡើង​វិញ​មិន​ចង់​ធ្វើ​លក់​ទេ ​គឺ​ចែក​ជូន​ឥត​គិត​ថ្លៃ​ បែប​នេះ​តែ​ម្តង​ទៅ។ បើ​សិន​ថា​មាន​នៅ​ចំណុច​ខ្វះ​ខាត​អី​ទៀត​គេ​អាច​អាប់ដែត​​បន្ថែម​បាន​។

ដើម្បីជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖

ទៅ​ថ្ងៃ​ខាង​មុខ ​ឆេងលី ​មាន​គម្រោង​រួច​ហើយ​ នឹង​បង្កើត​កម្មវិធី​ថ្មី​មួយ​ទៀត​ ​តែ​សុំ​លាក់​សិន។ ​សម្រាប់​តំណ​លីង​ដោនឡូត​ នៅ​ទីនេះ mediafire/WeddingNotebookSpecial.rar

អត្ថបទ៖ រក្សា

មតិយោបល់