• 2021-09-30 08:18:46
  • ហាងឆេងផលិតផល

ម៉ូតូ Vespa GTS 300 ឆ្នាំ២០២០នេះ ដាក់លក់តម្លៃមិនចាញ់ កូនឡាន

  • 2021-09-30 08:18:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តែង​តែ​មាន​ឃើញ​អ្នក​ជិះ​ជា​ញឹក​ញាប់​នៅ​តាម​ដង​ផ្លូវ​គឺ​ម៉ូតូ Vespa ដែល​មាន​រូ​រាង​តូច​ច្រឡឹង​មាន​វត្តមាន​នៅ​លើ​ទីផ្សារ​ប្រទេសកម្ពុជា​ជា​យូរ​មក​ហើយ។

តែ​ថ្មី​នេះ​គេ​ឃើញ​មាន​ការ​ចាប់​ជា​ថ្មី​ជា​មួយ​តម្លៃ​ម៉ូតូ Vespa GTS 300 HPE ដែល​បាន​ប្រកាស​ដាក់​លក់​ពី​ឃ្លាំង​មួយ​ឈ្មោះ 288 AutoDealer ជា​ប្រភេទ​មួយ​ទឹក​មាន​ស្លាក​លេខ​ស្រាប់ ពណ៌​ខ្មែរ​មើល​ទៅ​គូរ​ឲ្យ​ចាប់​អារម្មណ៍។

Vespa GTS 300 HPE ជា​ប្រភេទ​ម៉ូតូអូតូបំពាក់ខ្សែពានរឹងមាំ ដែលជួយកាត់បន្ថយការកកិត រំញ័រ និងសំឡេងរំខាន់ជាង​ស៊េរី​មុនៗ។ វា​បំពាក់ម៉ាស៊ីនទំហំ ១ស៊ីឡាំង ចំណុះធុង​ប្រេង ៨,៥លីត្រ ជាមួយទឹកស្អំម៉ាស៊ីន បង្កើតកម្លាំងបានសរុប ២៣,៨សេះ។

GTS 300 HPE បំពាក់កាំកង់ទំហំ ១២អ៊ីញ ប្រើហ្វ្រាំងថាស ព្រមទាំងប្រព័ន្ធហ្វ្រាំង ABS មកស្តង់ដារ និងប្រព័ន្ធទប់លំនឹង ASR Traction Control ផងដែរ។ ចំពោះប្រព័ន្ធបូមវិញ គឺបូមទោលនៅខាងមុខ និង បូមភ្លោះនៅខាងក្រោយ។

តាមប្រភពពីឃ្លាំង 288 AutoDealer ម៉ូតូ Vespa GTS 300 HPE ស៊េរី​ឆ្នាំ២០២០ នេះដាក់​លក់​ក្នុង​តម្លៃ​ប្រមាណជា ៤ ៦៩០ដុល្លារ (តម្លៃចរចារ)។ តម្លៃ​នេះ​បើ​ធៀប​ជា​មួយ​ប្រភេទ​ឡាន​តូចៗមួយចំនួnកំពុង​មាន​លក់​នៅ​ខ្មែរ តម្លៃ​មិន​ចាញ់​គ្នា​ឡើយ៕

រូបភាព៖ 288 AutoDealer

អត្ថបទ៖ ម៉េងងី

មតិយោបល់