• 2021-09-30 01:46:31
  • ព័ត៌មាន

Lexus RX 350L ស៊េរីឆ្នាំ២០២១ គ្រាន់តែតម្លៃពន្ធ និងសេវានាំចូលស្មើថ្លៃឡានបាត់!

  • 2021-09-30 01:46:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lexus RX 350L Luxury ស៊េរី​​ឆ្នាំ​ ២០២១ ជាត្រកូល Lexus ជា​ប្រភេទ​ឡាន​ដែល​កំពុង​មាន​ភាព​ពេញ​និយម​ខ្លាំង​នៅ​កម្ពុជា​ក៏​​កំពុង​មាន​ភាព​ទាក់​ទាញ​ខ្លាំង​ពី​អ្នក​ប្រើ​ប្រាស់ ដែល​ចូល​ចិត្តជិះ​រថយន្ត​ប្រភេទ SUV ប្រណិត។

រថយន្ត​​ដែល​មាន​តម្លៃ​ថ្លៃ​ ស៊េរី​ទំនើប​ដែល​កំពុង​មាន​ទីផ្សារ​នៅ​ប្រទេស​កម្ពុជា​នេះ នៅ​តែ​មាន​អ្នក​ទិញ​ជិះ​ជា​ច្រើន តែបើ​និយាយ ពីតម្លៃនាំចូលវិញក៏មិន​តិច​ដែរ។ តាម​ប្រភព​ពី Auto US Direct Cambodia បាន​បង្ហាញ​​ពី​តម្លៃ​នាំចូល​ឡាន​ពី​អាមេរិក សម្រាប់​ម៉ូដែល Lexus RX 350L Luxury ស៊េរី​​ឆ្នាំ​ ២០២១ ដូច​ខាង​ក្រោម៖

  • តម្លៃឡាន ៦៥ ៤៤៤ដុល្លារ (តម្លៃនៅអាមេរិក)
  • តម្លៃពន្ធនាំចូល ៥៨ ៥៧៨ដុល្លារ
  • តម្លៃដឹកជញ្ជូន ២ ៩៥០ដុល្លារ
  • តម្លៃឯកសារនៅខ្មែរ ១ ៤០០ដុល្លារ
  • តម្លៃសេវាកម្មរបស់ក្រុមហ៊ុន ៤ ០០០ដុល្លារ

ដូច​នេះ​សម្រាប់​តម្លៃ​សរុបទាំងអស់របស់ឡាន Lexus RX 350L Luxury ស៊េរី​​ឆ្នាំ​ ២០២១ មាន​តម្លៃ​ប្រមាណជា ១៣ ២៣៧២ដុល្លារ។

=#ចំណាំ៖ តម្លៃនេះនៅមិនទាន់គិតតម្លៃកាត់ឈ្មោះនៅអាមេរិកពី ៥០០ ទៅ ១ ០០០ដុល្លារ និងមិនទាន់រាប់បញ្ចូលតំលៃអជ្ញាប័ន្តនាំចូល (ប្រសិនបេីមាន)។ ​

Lexus RX 350L ស៊េរីឆ្នាំ២០២១ ដំណើរការ​ដោយ​ម៉ាស៊ីន​សាំង V6 ចាប់​ផ្ដើម​សង្វាក់​ផលិតកម្ម នៅ​ត្រីមាស​ទី៣ ឆ្នាំ​២០១៩​។ លក្ខណៈ​ពិសេស​ទាន់សម័យ ដោយ​​ផ្នែក​ខាង​ក្រៅ​ ​ខាងមុខ និង​ខាង​ក្រោយ ត្រូវ​បាន​កែ​លម្អ និង​ការ​រចនា​កង់​ថ្មី​ស្តង់ដារ ១៨ អ៊ីញ។ ចង្កៀង​មុខ​អំពូល LED ក៏​ត្រូវ​បាន​រចនា​ឡើង​វិញ​ ខណៈ​ខាង​ក្នុង​ប្រើ​​នូវ​អេក្រង់​ Touch Screenទំហំ ១២,៣ អ៊ីញ ភ្ជាប់​ជាមួយ​ឧបករណ៍​បញ្ជា​ពី​ចម្ងាយ៕

ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិតសូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375 ៕

អត្ថបទ៖ ម៉េងងី

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី